លោក Guardiola ជឿជាក់ខ្ពស់ក្នុងការផ្ទេរ Stones ពីក្លិប Everton

ក្លិប Manchester City កំពុងតែពោរពេញដោយការជឿជាក់ទៅលើការទិញយកខ្សែការពារ John Stones ពីក្លិប Everton ប៉ុន្តែ អាចនឹងត្រូវការកីឡាករ Leonardo Bonucci ពីក្លិប Juventus លុះត្រាតែលោក Pep Guardiola មិនប្រាកដអំពីភាពរឹងមាំរបស់ខ្សែការពារ Vincent Kompany។

of Everton in action with of Villarreal during the Duncan Ferguson Testimonial match between Everton and Villarreal at Goodison Park on August 2, 2015 in Liverpool, England.

of Everton in action with of Villarreal during the Duncan Ferguson Testimonial match between Everton and Villarreal at Goodison Park on August 2, 2015 in Liverpool, England.

Man United កំពុងតែស្ថិតក្នុងដំណើរប្រកួតនៅប្រទេសចិន ដែលជាកន្លែងពួកគេបានហ្វឹកហាត់នៅឯកីឡដ្ឋាន Shenzhen កាលពីថ្ងៃពុធ នៅមុនពេលការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃនេះជាមួយនឹងក្រុម Borussia Dortmund នៅឯមជ្ឈមណ្ឌលកីឡា Shenzhen Universiade។ លោក Guardiola ពិតជាចង់បាន Stones ខណៈដែលលោកគិតថា ខ្សែការពារវ័យ២២ឆ្នាំរូបនេះគឺជាប្រភេទខ្សែការពារដែលលោកត្រូវការ។

ក្លិបនេះមិនបានបោះបង់ការប្រមាញទិញ Stones នៅរដូវក្តៅនេះឡើយ ហើយរូបគេពិតជាចង់ចាកចេញពីក្លិប Everton។ Everton ចង់បានតម្លៃខ្លួន៥០លានផោន (ស្មើនឹង៦៦លានដុល្លារអាមេរិក) សម្រាប់ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះ ប៉ុន្តែ Man United ផ្តល់តម្លៃខ្លួនដល់រូបគេជិត៤២លានផោន និងជឿជាក់ថា Everton នឹងទទួលយកតម្លៃខ្លួនក្នុងទឹកប្រាក់ចន្លោះពី៤៥ ទៅ៤៦លានផោន។ លោក Guardiola ក៏មានបំណងផ្តល់ខ្សែប្រយុទ្ធ Wilfried Bony ធ្វើជាថ្នូរនៃការដោះដូរផងដែរ ប៉ុន្តែ Everton ចង់បានការផ្ទេរជាសាច់ប្រាក់ប៉ុណ្ណោះ៕

ប្រភពព័ត៌មាន៖ The Guardian

The post លោក Guardiola ជឿជាក់ខ្ពស់ក្នុងការផ្ទេរ Stones ពីក្លិប Everton appeared first on CamboSport.