រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

រូងក្រោមទឹកយក្សមួយត្រូវបានគេរកឃើញនៅឯសមុទ្រចិនខាងត្បូង ហើយត្រូវបានគេជឿជាក់ថា ជារូងក្រោមទឹកជ្រៅបំផុតលើពិភពលោក។ ការរកឃើញនេះត្រូវបានប្រកាស កាលពីថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ ដោយក្រុមអ្នកស្រាវជ្រាវពីប្រទេសចិន។

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

រូងក្រោមទឹកមួយនេះត្រូវបានប្រជាជនចិនឲ្យឈ្មោះថា «Dragon Hole» ដែលវាមានជម្រៅរហូតដល់ទៅ ៣០០,៨៩ម៉ែត្រ ស្ទើរស្មើកម្ពស់អគារ ៩៥ជាន់ «The Shard» ដែលស្ថិតក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ វាមានទីតាំងក្បែរប្រជុំកោះ Paracel Islands ដែលភាសាចិនហៅថា Xisha និង ភាសាវៀតណាម ហៅថា Hoang Sa។

ក្រុមអ្នកជំនាញរបស់ប្រទេសចិនបានវាស់ជម្រៅនៃរូងក្រោមទឹកមួយនេះ ក្នុងអំឡុងពេលស្រាវជ្រាវ ចន្លោះពីខែសីហា ឆ្នាំ២០១៥ ដល់ ខែមិថុនា ឆ្នាំ២០១៦ ដោយប្រើប្រាស់ឧបករណ៍ជំនួយជាច្រើន ដូចជា ម៉ាស៊ីនស្កេនសូណា (Sonar Scanner) មនុស្សយន្តក្រោមទឹក និង ម៉ាស៊ីនថតក្រោមទឹក ជាដើម។ ជាមួយគ្នានេះដែរ គេក៏បានវាស់ និងដឹងពីទំហំរបស់រូងក្រោមទឹកនោះផងដែរ ដោយច្រកចូលរបស់វាមានទំហំ ១៣០ម៉ែត្រ និង នៅបាតខាងក្រោមមានទំហំ ត្រឹមតែ ៣៦ម៉ែត្រប៉ុណ្ណោះ។

ជាងនេះទៅទៀត ក្រុមអ្នកជំនាញក៏បានឲ្យដឹងដែរថា ពួកគេបានរកឃើញសត្វសមុទ្រប្រហែល ២០ប្រភេទខុសៗគ្នា នៅក្នុងរូងក្រោមទឹកនោះ។ គួរបញ្ជាក់ថា កំណត់ត្រាចាស់នៃរូងក្រោមទឹកជម្រៅជ្រៅបំផុត គឺបានទៅលើ រូងក្រោមទឹក «Dean’s Blue Hole» ដែលមានជម្រៅ២០២ម៉ែត្រ ស្ថិតក្នុងប្រទេសបាហាម៉ា (Bahamas)៕

រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង

ប្រភព៖ sabay

  • រក​ឃើញ​រូង​ក្រោមទឹក​យក្ស ជ្រៅ​បំផុត​លើ​លោក នៅ​សមុទ្រ​ចិន​ខាងត្បូង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:កំសាន្ត
Tags: