ស្រក​ទម្ងន់ ពេល​មាន​ផ្ទៃពោះ ក្នុង​ត្រីមាស​ទី​២ ឬ​ទី​៣​គួរ​បារម្ភ​ទេ​?

ស្រក​ទម្ងន់ ពេល​មាន​ផ្ទៃពោះ ក្នុង​ត្រីមាស​ទី​២ ឬ​ទី​៣​គួរ​បារម្ភ​ទេ​?


ស្រក​ទម្ងន់ ពេល​មាន​ផ្ទៃពោះ ក្នុង​ត្រីមាស​ទី​២ ឬ​ទី​៣​គួរ​បារម្ភ​ទេ​?

​ក្នុងពេល​មាន​ផ្ទៃពោះ ទាំង​ការ​ស្រ​ក និង​ឡើង​ទម្ងន់​ខ្លាំង សុទ្ធតែ​ជា​បញ្ហា ដែល​ត្រូវ​បារម្ភ ព្រោះ​ថា​វា​មាន​ទាំង​គុណសម្បត្តិ និង​គុណវិបត្តិ​។ យ៉ាងណាមិញ រឿង​មួយ​ដែល​គេ​តែងតែ រំពឹង​ចង់បាន ក្នុងពេល​មាន​ផ្ទៃពោះ គឺ​ការឡើង​ទម្ងន់ និង​មាន​ទម្ងន់​ធម្មតា​។ ប៉ុន្តែ ចូរ​ចាំ​ថា ការ​ស្រក​ទម្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​នៅ​ត្រីមាស​ទី​១ ក៏​ជា​រឿង​កើត​មាន​ជា​ញឹកញាប់​ដែរ​។ ស្ត្រី​ភាគច្រើន ងាយ​នឹង​ស្រក​ទម្ងន់ ក្នុង​ត្រីមាស​ដំបូង​ណាស់​។ ជា​មធ្យម ពួកគេ​អាច​នឹង​ស្រក​ពី ១ ទៅ ២ គីឡូក្រាម ក្នុង​រយៈពេល​បី​ខែ​ដំបូង​។ នេះ​ដោយសារ​តែ បម្រែបម្រួល​អ័រម៉ូន​ជាច្រើន​ក្នុង​រាងកាយ​។ ការ​ចាញ់កូន​ធ្ងន់ធ្ងរ អាច​ធ្វើឲ្យ​ស្ត្រី​មិន​អាច​ញ៉ាំ​អាហា​របាន​ច្រើន ហើយក៏​ជា​ហេតុ​នាំ​ឲ្យ​ស្រកទ​ម្ងន់​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ អា​ការៈស្រក​ទម្ងន់​នេះ នឹង​ត្រូវបាន​ដោះស្រាយ​ល្អ​វិញ ក្រោយ​ពី​ឆ្លង​ផុត​ត្រីមាស​ដំបូង​។ ក្នុង​ត្រីមាស​ទី ២ និង​ទី ៣ គឺជា​ពេលវេលា​មួយ ដែល​ត្រូវ​ឡើង​ទម្ងន់ ដើម្បី​ជំរុញ​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ជា​មធ្យម ក្នុង​ត្រីមាស​ទី​២ និង​ទី​៣ ស្ត្រី​អាច​នឹង​ឡើង​ទម្ងន់​ពី ៤ ទៅ​៥​គីឡូក្រាម ក្នុង​ត្រីមាស​នី​មួយៗ​។ ចំពោះ​ចំនួន​ទម្ងន់ ដែល​អាច​ឡើង​នោះ គឺ​អាស្រ័យ​ទៅតាម​កត្តា​ច្រើន​ដែរ ដូចជា កាឡូរី​ដែល​ញ៉ាំ ការរំលាយ​អាហារ និង​ទម្លាប់​ញ៉ាំ​អាហារ​។

តើ​ការ​ស្រក​ទម្ងន់​ក្នុង​ត្រីមាស​ទី​២ និង​ទី​៣ មាន​គ្រោះថ្នាក់​ដែរ​ទេ​?
ស្ត្រី​ខ្លះ អាច​នឹង​មាន​បញ្ហា​រាក​រូស ក្នុងដំណាក់កាល​នេះ ឬ​អាច​នឹង​មិន​សូវ​ញ៉ាំ​អាហារ​។ ប៉ុន្តែ ការ​ស្រក​ទម្ងន់​ក្នុង​ត្រីមាស​នេះ គួរតែ​ជា​រឿង​ធ្ងន់ធ្ងរ​ហើយ​។ បើសិន​ជា​ម្តាយ មិន​ញ៉ាំ​អាហារ​គ្រប់គ្រាន់ គេ​នៅតែ​អាច​ព្យាយាម ញ៉ាំ​អាហា​រទាំង​បង្ខំ ដើម្បី​ទទួលបាន​ជីវជាតិ​គ្រប់​ដែរ​។ ក្រៅពីនេះ ការបង្កើន​របប​អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន អាច​ជួយ​ឲ្យ​ឡើង​ទម្ងន់ និង​ប្រាកដថា ម្តាយ និង​កូន​ទទួលបាន ជីវជាតិ​គ្រប់គ្រាន់​ផង​។

តើ​អ្នក​គួរតែ​បារម្ភ​ទេ អំពី​ការ​ស្រក​ទម្ងន់ ក្នុងពេល​មាន​ផ្ទៃពោះ​?
ជា​មធ្យម ការឡើង​ទម្ងន់ ៩ ទៅ ១០ គីឡូក្រាម ក្នុងពេល​មាន​ផ្ទៃពោះ គឺជា​រឿង​ធម្មតា​។ ដូច្នេះ បើសិន​ជា​អ្នក​ស្រក​ទម្ងន់​មួយ​គីឡូ​ពីរ​វិញ វា​ក៏​នឹង​មិន​មាន​អ្វី​ត្រូវ​បារម្ភ​ដែរ បើសិន​ជា​ទម្ងន់ មាន​ការឡើង​ទៀងទាត់​ហើយ​នោះ​។ យ៉ាងណាមិញ បើសិន​ជា​អ្នក​ស្រក​ទម្ងន់ ច្រើន​ជាង​មួយ​គីឡូក្រាម ជា​រៀងរាល់​ខែ អ្នក​ត្រូវ​តែ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ និង​ទទួលយក​ការព្យាបាល​ហើយ ព្រោះ​វា​អាចជា​រឿង​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​។ ការ​ស្រក​ទម្ងន់​ខ្លាំង ក្នុងពេល​មាន​ផ្ទៃពោះ អាច​នាំ​ឲ្យ​កូនលូតលាស់​យឺត កូនតូច និង​កើត​មក​មាន​បញ្ហា​ច្រើន​ផ្សេងៗ​ទៀត​។

ដូច្នេះ ចូរ​គិតថា ការ​ស្រក​ទម្ងន់​ខ្លាំង (​ស្រក​ច្រើនជាង​ពីរ​គីឡូក្រាម​ក្នុង​មួយ​ខែ​) គឺជា​រឿង​ធ្ងន់ធ្ងរ ដែល​ត្រូវ​ដោះស្រាយ​ជា​ចាំបាច់​។ ចូរ​ចាំ​ថា ការ​មាន​ផ្ទៃពោះ មិនមែន​ជា​ពេលវេលា ដែល​ត្រូវ​គិត​អំពី ការ​សម្រក​ទម្ងន់​ទេ ឬ​ឡើង​ទម្ងន់​ទេ តែ​ត្រូវ​គិត​អំពី​សុខភាព​កូន​ក្នុង​ផ្ទៃ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។