តើ​រថយន្ត Kia ល្អ​ជាង​រថយន្ត Audi មែន​ឬ​? (​មាន​វីដេអូ​)​ ​

6 Videos


រថយន្ត Kia Sportage សម្រាប់ម៉ូឌែលឆ្នាំ២០១៧ គឺជាជំនាន់ទី៤ហើយ តាំងពីចាប់ផ្តើមពីបង្ហាញខ្លួន តាំងពីឆ្នាំ ១៩៩៣មក ។

ពិតហើយសម្រាប់ម៉ូឌែលទី១ពិតជាមិនគួរជាទីទាក់ទាញ និងពេញចិត្តពីអ្នកប្រើប្រាស់នោះទេ ។

P9

តើ​រថយន្ត Kia ល្អ​ជាង​រថយន្ត Audi មែន​ឬ​? (​មាន​វីដេអូ​)​ ​

ប៉ុន្តែក្រុមហ៊ុន Kia សម័យបច្ចុប្បន្នគឺមិនដូចពីមុនទៀតនោះទេ ព្រោះសព្វថ្ងៃនេះក្រុមហ៊ុនផលិតរថយន្តដ៏ធំ មួយនេះមានអ្នកជំនាញនិងអ្នករចនាម៉ូដល្បីៗជាច្រើន ជាពិសេសលោក Peter Schreyer ដែលជាអតីតអ្នកជំនាញមកពីក្រុមហ៊ុន Audi និងអ្នកជំនាញមកពី Volkswagen មួយចំនួនបានចូលរួមធ្វើការរចនាម៉ូដ និងផលិតម៉ូឌែលជំនាន់ថ្មីនេះឡើងវិញ ។

តើ​រថយន្ត Kia ល្អ​ជាង​រថយន្ត Audi មែន​ឬ​? (​មាន​វីដេអូ​)​ ​

សម្រាប់ម៉ូឌែលថ្មីនេះមានភាពទាក់ទាញខ្លាំងជាងមុនដោយម៉ាស៊ីនត្រូវបានរចនាឡើងយកតាមលំនាំម៉ាស៊ីន Fighter Jet (ម៉ាស៊ីនយន្តហោះចំបាំង) ។ ចំពោះការតុបតែងលំអរមានការទាក់ទាញជាងជំនាន់មុនៗ ទាំងខាងមុខ ផ្ទៃខាងក្រោយ និងរចនាម៉ូដផ្ទៃខាងក្នុងរថយន្តទាំងមូល គឺវាត្រូវបានរចនាថ្មីឡើងស្ទើរតែទាំងស្រុង ក្រៅពីកម្លាំងម៉ាស៊ីនដែលអាចបើកបរបានលើ ស្ថានភាពផ្លូវគ្រប់ប្រភេទ ដោយប្រើកង់ទាំងបួន AWD គឺខ្លាំងជាងម៉ូឌែល Audi Q5 ទៅទៀត ។
 សុផល
តើ​រថយន្ត Kia ល្អ​ជាង​រថយន្ត Audi មែន​ឬ​? (​មាន​វីដេអូ​)​ ​

ចង់ដឹងថារថយន្តនេះមានរូបរាងគួរអោយទាក់ទាញនិងពិសេសយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖