PSG បំបាក់​ Real Madrid ៣-១ នៅ​ពាន​ ICC អម្បាញ់មិញ

ក្រុម​ជើង​ឯក​បារាំង​ Paris Saint Germain ​បាន​​យក​ឈ្នះ​ក្រុម​​យក្ស​អេស្ប៉ាញ​ Real Madrid ៣-១ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​ International Champions Cup ​នៅ​កីឡដ្ឋាន​ Ohio ទីក្រុង​ Columbus ​សហរដ្ឋ​អាមេរិក​ ​អម្បាញ់មិញ​នេះ។

 

PSG បំបាក់​ Real Madrid ៣-១ នៅ​ពាន​ ICC អម្បាញ់មិញ

 

៣​គ្រាប់​របស់​ PSG រក​បាន​ដោយ​ ខ្សែ​បម្រើ​វ័យ​១៨​ឆ្នាំ Nanitamo Ikone​ នាទី​ទី​២ និង​​ខ្សែ​ការពារ​​វ័យ​២៤​ឆ្នាំ Thomas Meunier រក​បាន​២​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​​៣៥ និង​៤០។ រីឯ​ Real Madrid ដែល​ដាក់​កីឡាករ​ក្មេង​ឲ្យ​ចូល​លេង​​ជា​ច្រើន​ រក​បាន​១​គ្រាប់​វិញ​ ដោយ​ការ​ទាត់​បាល់​​ពិន័យ​១១​ម៉ែត្រ​ពី​ជើង​ខ្សែ​ការពារ​ Marcelo​ នៅ​នាទី​៤៤។

 

ការ​ប្រកួត​មិត្តភាព​លើក​ដំបូង​​ក្រុម​របស់​លោក​ Zinedine Zidane នេះ​ តារា​ឆ្នើម​ៗដូច​ជា Karim Benzema, James Rodríguez, Sergio Ramos និង​ Luka Modrić…ពុំ​បាន​ចូល​លេង​ទេ ដោយ​បាន​ត្រឹម​អង្គុយ​មើល​នៅ​កៅអី​បម្រុង​ប៉ុណ្ណោះ៕

 

PSG បំបាក់​ Real Madrid ៣-១ នៅ​ពាន​ ICC អម្បាញ់មិញ

 

PSG បំបាក់​ Real Madrid ៣-១ នៅ​ពាន​ ICC អម្បាញ់មិញ

 

PSG បំបាក់​ Real Madrid ៣-១ នៅ​ពាន​ ICC អម្បាញ់មិញ

 

PSG បំបាក់​ Real Madrid ៣-១ នៅ​ពាន​ ICC អម្បាញ់មិញ

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC