Barca ចុះ​ហត្ថលេខា​យក​ Gomes និង​បន្ត​កុងត្រា​ថ្មី​ដល់ Mascherano

Barcelona បាន​ចុះ​ហត្ថលេខា​នាំ​យក​ខ្សែ​បម្រើ Andre Gomes ពី​ Valencia ក្នុង​តម្លៃ​ ៣៥​លាន​អឺរ៉ូ ថែម​ទាំង​បាន​បន្ត​កុងត្រា​ថ្មី​ដល់​ Javier Mascherano​។

 

Barca ចុះ​ហត្ថលេខា​យក​ Gomes និង​បន្ត​កុងត្រា​ថ្មី​ដល់ Mascherano Andre Gomes

 

Gomes វ័យ​២២​ឆ្នាំ ដែល​រួម​ចំណែក​ជួយ​ព័រទុយហ្គាល់​ឈ្នះ​អឺរ៉ូ ២០១៦ បាន​ក្លាយ​ជា​កីឡាករ​ទី៤ ​មក​កាន់​ទឹកដី​ Camp Nou បន្ទាប់​ពី​ខ្សែ​ការពារ​ Samuel Umtiti​ ទិញ​ពី​ Lyon, Lucas Digne របស់​ PSG និង Denis Suarez របស់ Villarreal។

 

ដោយ​ឡែក​ខ្សែ​បម្រើ​ការពារ​ជើង​ចាស់​ Mascherano ក៏​ត្រូវ​ក្លឹប​បន្ត​កុង​ត្រា​ថ្មី​៣​ឆ្នាំ​ទៀត​ដែរ​ក្រោយ​ផ្ទេរ​មក​កាន់​អេស្ប៉ាញ​ពី Liverpool តាំង​ពី​ឆ្នាំ​២០១០ និង​លេង​បាន​ប្រមាណ ២៤៧​ប្រកួត៕

 

Barca ចុះ​ហត្ថលេខា​យក​ Gomes និង​បន្ត​កុងត្រា​ថ្មី​ដល់ MascheranoMascherano

ចុចអាន៖ ទិដ្ឋភាព​​ពី​លើ​ទីក្រុង​ Rio ​មុន​ដល់​​អូឡាំពិក​សប្ដាហ៍​ក្រោយ

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC