ពិតជាគួរឲ្យសរសើរ ទឹកចិត្តដ៏ប្រពៃរបស់ស្រ្តីម្នាក់ ចំណាយពេលពេញ មួយជីវិតរបស់គាត់ ដើម្បីជួយសង្ក្រោះសត្វឆ្កែអនាថា

ចិន៖  ពិតជាគួរឲ្យសរសើរដល់ ទឹកចិត្តរបស់ស្រ្តីម្នាក់ ដែលហ៊ានលះបង់នូវអ្វីៗគ្រប់យ់៉ាង ទាំងកម្លាំងកាយចិត្ត ដែលខ្លួនឯងមាន រួមទាំងការងារ និងសាច់ញាតិមួយចំនួន បានចាកចេញឆ្ងាយពីគាត់ផងដែរ ខណៈដែលរូបគាត់សុខចិត្តប្រើជីវិតរស់នៅ ជាមួយនឹងសត្វសុនកអនាថា ជាច្រើនរយក្បាល យ៉ាងលំបាកលំបិន ស្ថិតក្នុងក្រុង Pingliang ខេត្ត Gansu ប្រទេសចិន ជាមួយនឹងកូនស្រី។

យោងតាមប្រភពបានឲ្យដឹងថា ស្រ្តីវ័យ ៥៣ឆ្នាំម្នាក់ឈ្មោះ Wen Li បានសម្រេចចិត្តធ្វើរឿងដ៏ល្អជាមួយនឹង ជួយស្រោចស្រង់ជីវិត សត្វសុនខជាច្រើនរយក្បាលនោះ ក៏ដោយសារតែ មានការគាំទ្រពីសំណាក់មិត្តភក្តិដ៏ល្អបំផុតរបស់គាត់ ខណៈដែលអ្នកស្រី Wen សុខចិត្ត លាឈប់ពីការងាររបស់គាត់ តួនាទីជាគ្រូបង្រៀនកម្រិត អនុវិទ្យាល័យ ហើយបានផ្លាស់មករស់នៅក្នុងកសិដ្ឋាន ដែលចិញ្ចឹមពោរពេញទៅដោយ សត្វឆ្កែវង្វេងផ្លូវ ឬសត្វឆ្កែអនាថា ដែលត្រូវបានម្ចាស់ បោះបង់ចោល ជាច្រើនរាប់សិបក្បាល។

យោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Wen បានចិញ្ចឹមសត្វឆ្កែអនាថា ជាច្រើនក្បាលនោះ អស់រយៈពេលជាង ៥ឆ្នាំកន្លងមកហើយ ពោលគឺចាប់តាំងពីឆ្នាំ ២០១១មកម៉្លេះ ដែលមានសត្វឆ្កែសរុបទាំងអស់ចំនួន ២២០ក្បាល ដែលត្រូវបានយកមកចិញ្ចឹមដោយ អ្នកស្រីផ្ទាល់តែម្តង សូម្បីតែការចំណាយក្នុងបន្ទុក ដូចជាចំណីអាហារ និងថ្នាំសង្កូវពេលវាឈឺ គឺអ្នកស្រីជាអ្នករ៉ាប់រងទាំងមូល។

អ្នកស្រី Wen បានរៀបរាប់ប្រាប់ថា «សព្វថ្ងៃការរស់នៅគឺស្ថិតក្រោម សម្ពាធជាច្រើន ព្រោះអ្នកស្រីត្រូវគ្រប់គ្រង នូវបន្ទុកយ៉ាងធ្ងន់ធ្ងរ ព្រោះសត្វឆ្កែទាំងអស់នេះ ស៊ីអាហារពីរពេលជារៀងរាលថ្ងៃ រួមមាន នំប៊ីស្គីត (Biscuit) ៨០ប្រអប់ ចំណីសម្រាប់សត្វឆ្កែ ៧,៥គីឡូក្រាម និងថ្លើមគោ ២,៥គីឡូក្រាម ដែលត្រូវចំណាយអស់ប្រាក់ ជាច្រើនក្នុងមួយថ្ងៃៗ។ ហើយបើគិតទៅនោះ ក្នុងរយៈពេល១ឆ្នាំ អាចចំណាយដល់ទៅខ្ទង់ ១០០,០០០យ័ន (ប្រហែលជា ១៤,៩៨៧ដុល្លារអាមេរិក) ឯណោះ»

ប៉ុន្តែរឿងមួយ ដែលក្រៀមក្រំសម្រាប់អ្នកស្រីបំផុតនោះ គឺចាប់តាំងពីអ្នកស្រី បានយកសត្វឆ្កែទាំងអស់នោះ មកចិញ្ចឹម ធ្វើឲ្យសាច់ញាតិរបស់អ្នកស្រី Wen ភាគច្រើនបាននាំគ្នាចាកចេញ ពីអ្នកស្រីអស់គ្មានសល់   សល់តែកូនស្រីរបស់គាត់ម្នាក់តែប៉ុណ្ណោះ ដែលតែងតែនៅក្បែរគាត់ជានិច្ច មិនចាកចេញទៅណា។ ហើយមូលហេតុបូកផ្សំ ដែលបណ្តាលឲ្យសាច់ញាតិរបស់គាត់ ចាកចេញពីគាត់នោះ ក៏ដោយសារតែ រឿងអ្នកស្រី Wen អាណិតដល់សត្វឆ្កែអនាថា ទាំងអស់នោះហើយ ទើបបណ្តាយឲ្យ អ្នកស្រី Wen បង្ខំចិត្តខ្ចីលុយ ពីសាច់ញាតិដើម្បី អស់ជាច្រើនពាន់ដុល្លារ ដើម្បីរក្សាទីកន្លែងមួយនេះ ឲ្យនៅឋិតថេរ ព្រោះទីតាំងមួយនេះ អ្នកស្រីជួលគេតែប៉ុណ្ណោះ។

ប្រភពបានឲ្យដឹងទៀតថា ដោយសារតែបញ្ហាផ្នែកហិរញ្ញវត្ថុនេះហើយ ទើបកាលពីឆ្នាំមុននោះ រូបគាត់បានលក់ផ្ទះកូនស្រីរបស់គាត់ ដែលផ្ទះនោះជាផ្នែកមួយនៃថ្លៃបណ្ណាការ របស់កូនស្រីគាត់។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កូនស្រីរបស់គាត់ នៅតែគាំទ្រ លើកទឹកចិត្ត នូវអ្វីដែលម្តាយរបស់ខ្លួនធ្វើជានិច្ច ហើយនាងក៏រួមចំណែក ឯកភាពឲ្យម្តាយរបស់នាង លក់ផ្ទះនោះផងដែរ ខណៈដែលសាច់ញាតិជាច្រើន ខឹងសម្បារជាខ្លាំង ដោយមិនយល់ថា ពួកគេទាំងពីរនាក់ម្តាយកូននេះ កំពុងតែគិតពីអ្វីនោះឡើយ។

ជាមួយគ្នានេះដែរ មានសំណួរជាច្រើន តែងចោទសួរទៅលើអ្នកស្រី Wen ថា ហេតុអ្វីបានជាសុខចិត្ត លះបង់ការងារខ្លួនឯង ហើយបែរជាទៅមើលថែ សត្វឆ្កែអនាថាទៅវិញ ខណៈអ្នកស្រីឆ្លើយតបវិញថា រូបគាត់ពិតជាមិនអាច មើលឆ្កែទាំងអស់នោះ រស់នៅក្នុងស្ថានភាពអាក្រក់ ដើរអនាថានោះដោយ ភ្នែកទទេនោះបានឡើយ។

អ្នកស្រីបន្តថា «សួរថា មនុស្សមួយចំនួនមានមនសិកាដូចគ្នាធ្វើរឿងដូច្នេះបានទេ! តើអ្នកអាចស្រមើលស្រមៃ បានដែរទេថា តើនឹងមានអ្វីកើតឡើង នៅក្នុងទីក្រុង ប្រសិនណាបើមានសត្វឆ្កែអនាថា ដែលត្រូវបានគេបោះបង់ចោលនោះ ដើរពាសវាលពាសកាល យ៉ាងដូច្នោះនោះ?»

អ្នកស្រី Wen បានឲ្យដឹងទៀតថា ទោះបីជាយ៉ាងណា អ្នកស្រីពិតជាអរគុណខ្លាំងមែនទែន នូវចំណូលដែលទទួលបាន ពីការងារក្រៅម៉ោងរបស់អ្នកស្រី និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សប្បុរសជនមួយចំនួនធំ ដែលបានផ្តល់ជាអំណោយផ្សេងៗ ដែលធ្វើឲ្យអ្នកស្រី អាចមានលទ្ធភាព ទប់ជំហរនៃជំរកជ្រកកោន របស់សត្វសុនកទាំងអស់នេះ បានបន្តទៅមុខទៀតផងដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត