សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក

មិត្តភ័ក្ដិជិតស្និទ្ធ គឺជាមនុស្សដែលតែងតែចេះជួយយកអសារ ដោះស្រាយបញ្ហា ដើរជាមួយគ្នា និងមានចំណងចំណូលចិត្តប្រហាក់ប្រហែលគ្នាជាដើម មិនថាស្រី ឬប្រុសឡើយ។ ការដើរលេងជាមួយគ្នា ឬជួបមុខគ្នាយូរៗទៅរវាងមនុស្សផ្ទុយភេទ ធ្វើឲ្យទំនាក់ទំនងមិត្តភាពខ្លះ អាចមានខ្លាំងជាងមុនដែរ និងឈានទៅរកការបង្កើតចិត្តប្រតិព័ទ្ធបែបគូសង្សារតែម្ដង។

សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក

ចង់ដឹងថាមិត្តរបស់អ្នក ដែលធ្លាប់តែលេងសើច ជួបមុខគ្នារាល់ថ្ងៃ Crush លើអ្នកឬអត់ សូមមើលចំណុចខាងក្រោម ដែលមនុស្សភាគច្រើនបានជួបប្រទះ៖

១. ឆ្លើយតប ឬប្រតិកម្មទៅកាន់អ្នកភ្លាមៗ៖ ប្រសិនបើបុរសនោះចាត់ទុកអ្នកត្រឹមជាមិត្តភ័ក្ដិធម្មតា ការឆ្លើយតបរបស់គាត់ហាក់មានភាពយឺតយ៉ាវ ឬធ្វើមិនសូវដឹងឮ ពេលអ្នកសួរ ឬស្នើអ្វីមួយ។ តែបើគាត់ Crush លើអ្នកហើយ មិនថារវល់ជាប់ដៃប៉ុណ្ណា គាត់ត្រូវតែឆ្លៀតឆ្លើយតបយ៉ាងលឿនបំផុត ដូចមនុស្សត្រៀមចាំជាមុន។

២. Chat ឬផ្ញើសារ ទៅកាន់អ្នកច្រើនជាងមុន៖ ការផ្ញើសាររបស់គាត់ពេលនេះ គឺមិនមានរឿងអ្វីធំដុំ ឬពិបាកឆ្លើយនោះទេ តែជាសំណួរងាយឆ្លើយបំផុតទាក់ទងនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នកដូចជា “កំពុងធ្វើអ្វី? កំពុងនៅជាមួយអ្នកណាគេ? ញ៉ាំបាយនៅ? បានម្ហូបអីញ៉ាំបាយ? ចូលគេងម៉ោងប៉ុន្មាន”? ជាដើម។

៣. លួចសួរមិត្តភ័ក្ដិរបស់អ្នកផ្សេងទៀត ចង់ដឹងថាអ្នកមានសង្សារ ឬនៅ៖ សំណួរនេះអ្នកអាចដឹងបាន លុះត្រាតែមិត្តភ័ក្ដិទីបីនោះ ជាអ្នកប្រាប់ អ្នកផ្ទាល់មកវិញ។

៤. គាត់តែងតែបង្ហើប ឬនិយាយលេងថា គាត់មិនទាន់មាន Crush ទេឥឡូវនេះ៖ ឃ្លានេះ នឹងលេចឡើងពេលជជែកលេងជាមួយអ្នក ពីព្រោះគាត់សម្លឹងឃើញតែអ្នកម្នាក់គត់ក្នុងកែវភ្នែក។

៥. ចេះប្រច័ណ្ឌពេលមានអ្នកណានិយាយលេង ឬណាត់ជួបអ្នក៖ ឃើញបែបនេះ គាត់តែងតែផ្ដល់យោបល់ហាមឃាត់ ឬថាអ្នកមិនគួរទៅជួបឡើយ ព្រោះខ្លាចគេធ្វើគិតមិនល្អចំពោះអ្នក។

៦. តែងតែបបួលអ្នកដើរលេង ឬញ៉ាំអីខាងក្រៅ៖ ប្រសិនបើមានការជួបជុំជាមួយមិត្តភ័ក្ដិជាក្រុម គាត់តែងតែចេញមុខបបួលអ្នកទៅមុនគេ មិនថាទៅចូលរួមអាពាហ៍ពិពាហ៍មិត្តភ័ក្ដិ ខួបកំណើត ជប់លៀង មើលកុន ឬញ៉ាំអាហារជុំគ្នាជាដើម។

៧. ចូលចិត្តលួចសម្លឹងអ្នក៖ ពេលគាត់មានអារម្មណ៍ស្រលាញ់អ្នក គាត់តែងតែលួចសម្លឹងអ្នកមិនដាក់ភ្នែក ថែមទាំងលួចញញឹមតិចៗម្នាក់ឯង។ បើបានជួបមុខអ្នកផ្ទាល់វិញ ទោះមិនសប្បាយចិត្ត ខឹងអ្នកណាពីនាយ ក៏គាត់ប្រឹងញញឹម ឲ្យអ្នកឃើញគាត់ថាមនុស្សរីករាយម្នាក់ដែរ។

៨. តែងតែនិយាយល្អពីអ្នកប្រាប់គេឯង៖ ទោះបីជាមិត្តល្អនឹងគ្នាក៏ដោយ បើគេមិនមែនកំពុងចាប់អារម្មណ៍អ្នក ក៏គេមិនចំណាយពេលទៅនិយាយប្រាប់គេឯងពីចំណុចល្អរបស់អ្នកបានច្រើនយ៉ាងនេះដែរ។

៩. មិនភ្លេចអ្នក ពេលថតរូបជុំគ្នា៖ ពេលជួបជុំមិត្តភ័ក្ដិ រួចមានការថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នា គាត់តែងសួររកអ្នក បបួលអ្នកចូលរួមមុនគេ។

១០. គាត់តែងតែគាំទ្រ ផ្ដល់កម្លាំងចិត្តឲ្យអ្នកជានិច្ច៖ ពេលអ្នកធ្វើកិច្ចការអ្វីមួយ គាត់តែងតែចាត់ទុកថាអ្នកធ្វើបានត្រឹមត្រូវ និងពូកែទៀតផង តែបើអ្នកបានជ្រុលធ្វើខុសវិញ គាត់មិនដែលហ៊ានបន្ទោសឡើយ ផ្ទុយមកវិញគាត់បានខិតខំផ្ដល់កម្លាំងចិត្ត និងវិធីដោះស្រាយបញ្ហាឲ្យអ្នកទាំងរីករាយថែមទៀត៕

សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក

ប្រភព៖ sabay

  • សញ្ញា​​១០​យ៉ាង ​បញ្ជាក់​ថា​​​មិត្ត​ជិត​ស្និទ្ធ​​ Crush ​​លើ​អ្នក已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ចំនេះដឹង
Tags: