ប្រើ iPhone 6s ចិន​លេង​បណ្តើរ​សាក​បណ្តើរ ប៊ិះ​ផ្ទុះ​គ្រោះ​ថ្នាក់​ចូល​ពេទ្យ

បុរស​ម្នាក់​បាន​បង្ហោះ​រូប iPhone 6s ចិន ផ្ទុះ​ថ្ម​ប៉ោង​ប៊ិះ​គ្រោះ​ថ្នាក់​ដល់​ជីវិត ខណៈ​កំពុង​សាក​បណ្ដើរ​លេង​ទូរសព្ទ​បណ្ដើរ។

 

ប្រើ iPhone 6s ចិន​លេង​បណ្តើរ​សាក​បណ្តើរ ប៊ិះ​ផ្ទុះ​គ្រោះ​ថ្នាក់​ចូល​ពេទ្យ

 

ក្នុង​វីដេអូ​មួយ​ដែល​អ្នក​ប្រើប្រាស់​ខាង​លើ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អះអាង​ថា ខ្លួន​បាន​ចុច​ទូរសព្ទ​លេង ពេល​កំពុង​សាក​ថ្ម iPhone 6s ក្លែងក្លាយ​នោះ។ ក្រោយ​មក​ឃើញ​ទូរសព្ទ​ប៉ោង ហើប​ចេញ​ថ្ម​តែ​ម្តង។

 

“បើ​មើល​មិន​ទាន់ ចូល​ពេទ្យ​បាត់​ហើយ!” នេះ​បើ​តាម​អ្នក​ប្រើប្រាស់​ខាង​លើ​អះអាង។

 

យ៉ាង​ណា​មាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​ច្រើន​បាន ចូល​ទៅ Comment ថា​នេះ​ដោយ​សារ​តែ ការ​ប្រើប្រាស់​របស់​គ្មាន​គុណភាព និយាយ​រួម​គឺ​ដោយ​សារ​តែ iPhone ក្លែងក្លាយ​របស់​ចិន។

 

ប្រើ iPhone 6s ចិន​លេង​បណ្តើរ​សាក​បណ្តើរ ប៊ិះ​ផ្ទុះ​គ្រោះ​ថ្នាក់​ចូល​ពេទ្យ

 

ការ​សាក​ថ្ម​បណ្ដើរ​លេង​បណ្ដើរ ជា​រឿង​មួយ​ដែល​អ្នក​ប្រើប្រាស់​ចាំ​បាច់​ត្រូវ​ជៀសវាង ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ទ្វេដង។ ពេល​កំពុង​សាក ថ្ម​ទូរសព្ទ​នឹង​ឡើង​កម្ដៅ បើ​ថែម​ទាំង​លេង​ចុច​លេង​ទៀត​នោះ យូរ​ឬ​ឆាប់​ថ្ម​ក៏​គង់​តែ​ខូច​មិន​ខាន។ ចំពោះ​ស៊េរី iPhone 6 នឹង​ឡើង​កម្តៅ​យ៉ាង​រហ័ស ដោយ​សារ​​​តួ​របស់​វា​ស្រោប​ដោយ​លោហៈ។

 

ដើម្បី​ថែ​ទាំ​ថ្ម​ទូរសព្ទ​ឲ្យ​ប្រើ​បាន​យូរ ប្រិយមិត្ត​គួរ​តែ៖

 

@កុំ​ប្រើ​ទូរសព្ទ​រហូត​ដល់​អស់​ថ្ម​រលត់។ អាយុកាល (Cycle) របស់​ថ្ម​នឹង​រាប់​ចាប់​ពី​ពេល​ទូរសព្ទ​អស់​ថ្ម​រលីង។
@កុំ​ប្រើ​ទូរសព្ទ​នៅ​កន្លែង​មាន​សីតុណ្ហភាព​ក្តៅ​ឬ​ត្រជាក់​ពេក នាំ​ឲ្យ​ឆាប់​អស់​ថ្ម ហើយ​គុណភាព​ថ្ម​នឹង​ថយ​ចុះ។

@កុំ​ដំណើរ​ការ​កម្មវិធី​ធំៗ ឬ​លេង​ទូរសព្ទ​ខណៈ​កំពុង​សាក​ថ្ម។

@គួរ​កុំ​ទុក​ទូរសព្ទ​សាក​ថ្ម​ចោល​ពេញ​មួយ​យប់។ ទោះ​បី​ថ្ម​ទូរសព្ទ​អ្នក​មាន​ប្រព័ន្ធ​ការពារ​ក៏​ដោយ តែ​ពេល​សាក​ថ្ម​ពេញ​ច្រើន​ម៉ោង​ញឹកញាប់ នោះ​គុណភាព​កាន់​ថ្ម​នឹង​ចុះ​ខ្សោយ​បន្តិច​ម្តងៗ៕

 

 

អត្ថបទ៖ ប៉ែត ផាន់និត