រៀបការ​ទើបតែ​បាន​២​ខែ ស្រវឹងស្រា​ស្រឿងៗ​ខឹង​បបួល​ប្រពន្ធ​ទៅលេង​ផ្ទះ​ឪពុកម្តាយ​មិនបាន​ចាប់​បោចសក់​ដាល់​ផ្ទៃមុខ​ជាច្រើន​ដៃ​បណ្តាល​ឲ្យ​ប្រពន្ធ​វ័យក្មេង​ហើមប៉ោង​បែក​ភ្នែក​ហូរឈាម​កក្លាក់​

​ខេត្តកណ្ដាល​៖ ជម្លោះ​ពាក្យសំដី​បន្តិច​ប​ន្ទួ​ចប​រុស​ជា​ប្តី​ត្រូវ​អាកាសា​ហាវ​ចូល​ពោះ​ស​វឹង​ស្រឿងៗ បាន​ខឹង​បបួល​ប្រពន្ធ​វ័យក្មេង​ទៅលេង​ផ្ទះ​ឪពុកម្តាយ​របស់ខ្លួន​មិន​ព្រម​ទៅបាន​ប្រតាយប្រតប់​បោចសក់​អូស​ប្រពន្ធ​ចូល​ក្រោមផ្ទះ​ឪពុកធម៌​ហើយ​ដាល់​លើ​ផ្ទៃមុខ​ចំ​ភ្នែក​ជាច្រើន​ដៃ​បណ្តាល​ឲ្យ​ប៉ោង​ហើម​ពោរ​ជាំ​បែក​ហូរឈាម​ទើប​រំសាយកំហឹង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦ និង​៣០​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ អ​ញ្ជែ​ង​លើ ឃុំ ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ បន្ទាប់ពី​វាយតប់​ប្រពន្ធ​តាម​អំពើ​ចិត្ត​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឫស្សី​បាន​ចុះទៅ​ឃាត់ខ្លួន​ជនបង្ក​របួសស្នាម​នោះ​ភ្លាមៗ​។​

មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ពុក​ឫស្សី​បាន​ឲ្យ​ដឹងថា​៖ ជនរងគ្រោះ​ជា​ប្រពន្ធ​មានឈ្មោះ វី ស្រី​ពៅ ភេទ​ស្រី អាយុ​២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ ភូមិ​ឈូក ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល មាន​របួសស្នាម ប៉ោង​ហើម​ជាំភ្នែក​ស្តាំ​ម្ខាង បែក​ហូរឈាម​។ ចំណែក​ជនល្មើស​ត្រូវជា​ប្តី​មានឈ្មោះ ផ្លា​យ សំណាង ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ មុខរ​បរជាកសិករ​។ ពួកគេ​ទាំងពីរ​នាក់​បាន​រៀបការ​ជាមួយគ្នា​ទើបតែ​បាន​រយ​:​ពេល​ប្រហែល​ពីរ​ខែ​តែប៉ុណ្ណោះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​៖ កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៦ ជនល្មើស និង​ជនរងគ្រោះ​បាននាំគ្នា​មកលេង​ផ្ទះ​ឪពុកធម៌ ឈ្មោះ ម៉ុ​ល រស់នៅ​អ​ញ្ជែ​ង​លើ ឃុំ​ពុក​ឫស្សី និង​ស្នាក់នៅ​ទីនោះ ។ លុះដល់​ថ្ងៃកើតហេតុ​ជនល្មើស ប្ដី​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​បបួល​ប្រពន្ធ​ឈ្មោះ វី ស្រី​ពៅ ទៅលេង​ផ្ទះ​ឪពុកម្តាយ​របស់ខ្លួន​នៅ​ភូមិ​អ​ញ្ជែ​ង​ក្រោម ឃុំ​ពុក​ឫស្សី តែ​ជនរងគ្រោះ​ប្រកែក​មិន​ទៅ​។ បន្ទាប់មក​ក៍មាន​ជម្លោះ​ពាក្យសំដី​ជាមួយគ្នា ភ្លាមនោះ​ជនល្មើស​បាន ចាប់​បោចសក់​ជនរងគ្រោះ អូស​ចូលទៅ​ក្នុងផ្ទះ​ឈ្មោះ ម៉ុ​ល ប្រតាយប្រតប់​គ្នា ពេលនោះ​ជនល្មើស​បាន​ដាល់​ជាច្រើន​ដៃ​ត្រូវចំ​ភ្នែក​ស្តាំ ជនរងគ្រោះ​បណ្តាល​ឲ្យ​របួស​ប៉ោង​ហើម​ជាំ ហូរឈាម​។​

​ប្រភព​បាន​បន្តទៀតថា​៖ ភិតភ័យ​ពេក និង​ទ្រាំ​នឹង​ការឈឺចាប់​ក្នុង​ចិត្ត​មិនបាន​ជនរងគ្រោះ​បាន​ទៅ ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល ពុក​ឫស្សី សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ បាន​ចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ជនល្មើស​ឈ្មោះ ផ្លា​យ សំណាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

KA-28-07-2016-02 KA-28-07-2016-03 KA-28-07-2016-04