Barca បំពេញការផ្ទេរ Gomes ជាផ្លូវការ និងផ្តល់កុងត្រាថ្មីដល់ Mascherano

ក្លិប Barcelona បានចុះហត្ថលេខាជមួយនឹងខ្សែបម្រើ Andre Gomes ពីក្លិប Valencia ក្នុងតម្លៃខ្លួនជាបឋមចំនួន៣៥លានផោន (ស្មើនឹង៣៨,៧លានដុល្លារអាមេរិក) និងបានផ្តល់ឲ្យខ្សែការពារ Javier Mascherano នូវកុងត្រាថ្មីរយៈពេល៣ឆ្នាំទៀត។

Gomes-Barcelona

Gomes វ័យ២២ឆ្នាំចូលរួមជាមួយនឹង Barcelona ក្រោយពីបានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ឈ្នះពាន Euro ឆ្នាំ២០១៦ ហើយនិងតម្រូវឲ្យក្រុមយក្សអេស្ប៉ាញចំណាយប្រាក់២០លានអឺរ៉ូផ្សេងទៀតលើប្រាក់ឧបត្ថម្ភផ្សេងៗ។ Gomes បានឲ្យដឹងថា៖ «Barca ទាក់ទងនឹងរបៀបលេងបាល់ទាត់របស់ខ្ញុំ និងអត្តសញ្ញាណរបស់ខ្ញុំ»។ Mascherano វ័យ៣២ឆ្នាំ បានបង្ហាញខ្លួន២៤៧លើកសម្រាប់ Barcelona ចាប់តាំងពីផ្ទេរមកពីក្លិប Liverpool កាលពីឆ្នាំ២០១០ ដោយបានឈ្នះពានក្របខ័ណ្ឌ La Liga ៤លើក និងពានក្របខ័ណ្ឌ Champions Leagues ចំនួនពីរលើក។ Gomes គឺជាកីឡាករចំណូលថ្មីទី៤របស់ក្លិបនៅរដូវក្តៅនេះ បន្ទាប់ពីការនាំយកខ្សែការពារ Samuel Umtiti និង Lucas Digne ពីក្លិប Lyon និង Paris St-Germain និង Denis Suarez ពីក្លិប Villarreal៕

ប្រភពព័ត៌មាន៖ BBC

The post Barca បំពេញការផ្ទេរ Gomes ជាផ្លូវការ និងផ្តល់កុងត្រាថ្មីដល់ Mascherano appeared first on CamboSport.