អង្គុយ​ជាប់​លើសពី ១០ ម៉ោង ប្រឈម​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​

អង្គុយ​ជាប់​លើសពី ១០ ម៉ោង ប្រឈម​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​


អង្គុយ​ជាប់​លើសពី ១០ ម៉ោង ប្រឈម​ខ្លាំង​នឹង​ជំងឺ​គាំងបេះដូង​

​នេះ​គឺជា​ការ​សិក្សា​ដំបូង​គេ​មួយ ដែល​បង្ហាញ​ថា ការ​អង្គុយ​សោះ ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការកើត ជំងឺ​ក្រិន​រឹង​សរសៃឈាម​ក្នុង​បេះដូង​ដែរ​។ រាល់​ការបន្ថែម​ម៉ោង លើ​ការ​អង្គុយ​មួយៗ អាច​ធ្វើឲ្យ​អ្នក​ប្រឈម​ខ្លាំង នឹង​ការ​កក​រឹង​សរសៃឈាម​បេះដូង រហូតដល់ ១២ ភាគរយ​ឡើងទៅ​។

​ការសិក្សា​មួយ ដែល​បាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of American College of Cardiology បានឲ្យដឹងថា ការកាត់បន្ថយ​ពេលវេលា នៃ​ការ​អង្គុយ​ជា​ប្រចាំ​ថ្ងៃ​ពី ១ ទៅ ២ ម៉ោង​ក្នុង​មួយថ្ងៃ អាច​មាន​ឥទ្ធិពល​វិជ្ជមាន​ច្រើន ដល់​សុខភាព​បេះដូង​សរសៃឈាម នាពេល​អនាគត​។ សម្រាប់​អ្នក​ដែល​ធ្វើការ​នៅ​តុ​ការិយាល័យ​ជាប់ គឺ​ទាមទារ​ឲ្យមាន​ការអង្គុយ​ច្រើនម៉ោង​ណាស់​ក្នុង​មួយ​ថ្ងៃ ដូច្នេះ ពួក​គេ​គួរតែ​ឧស្សាហ៍​សម្រាក​ច្រើន​បន្តិច​ទៅ​។

ការស្រាវជ្រាវ​នេះ​បានឲ្យដឹង​ទៀតថា ការកើនឡើង​លក្ខណៈ​ជំងឺ​ក្រិន​រឹង​សរសៃឈាម កាន់តែ​ខ្ពស់​បែបនេះ​ដោយសារតែ ការ​កកកុញ​ជាតិ​កាល់ស្យូម ដែល​វា​ជា​យន្តការ​មួយ នៃ​របៀប​រស់នៅ​បែប​ស៊ី​ដេក ឬ​អង្គុយ​ច្រើន​ជាង​ធ្វើការ ដូច្នេះ វា​អាច​បង្កើន​ការ​ប្រឈម​ខ្លាំង នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​ខ្ពស់ ប៉ុន្តែ ការ​ប្រឈម​នឹង​អាច​នឹង​ត្រូវ​បាន​ការការពា​រ​វិញ នៅពេល​មាន​ការ​ហាត់ប្រាណ​គ្រប់គ្រាន់ ឬ​ហាត់ប្រាណ​លើ​កម្រិត​ខ្លាំ​ក្លា ជា​មធ្យម ២៩ នាទី​ក្នុង​មួយថ្ងៃ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។