ស្រី​ស្អាត​ម្នាក់​ធ្វើ​ជា​ភ្លេច​កាបូប​លុយ​ គ្រាន់​តែ​នាង​ចេញ​ពី​កន្លែង​នោះ​ភ្លាម​ស្រាប់​តែ …

ដោយសង្កេតឃើញថាមនុស្សក្នុងសង្គមបច្ចុប្បន្នមួយចំនួន គឺតែងតែលួចលាក់ទុករបស់អ្នកដទៃដែលបានភ្លេច ហើយធ្វើជាមិនដឹងអ្វីនៅពេលដែលម្ចាស់របស់គេមកសួររក ក្នុងគោលបំណងចង់បានរបស់ ឬ ប្រាក់ដែលអ្នកដទៃភ្លេចនោះ។

ឃើញដូចនេះតារា Youtube ដ៏ល្បីពីររូប គឺ លោក Joey និង កញ្ញា Lexi បានបង្កើតជាវីដេអូមួយដោយធ្វើការសាកចិត្តមនុស្សមួយចំនួន ដោយ Lexi ដើរតួធ្វើជានារីម្នាក់មកអង្គុយលើបង់ ដោយដាក់កាបូបដៃនៅលើបង់នោះ។ បន្ទាប់ Joey ក៏បង្ហាញខ្លួនជាមួយនឹងរថយន្តស្ព័រ Ferrari ពណ៌ខៀវមួយ ដែលដើរតួជាសង្សាររបស់ Lexi មកទទួលនាង។

ក្រោយពីឃើញ Joey មកទទួល Lexi ក៏ធ្វើជាដើរចេញដោយភ្លេចកាបូបលុយរបស់ខ្លួននៅលើបង់នោះ ហើយដើរចូលរថយន្តជិះចេញទៅបាត់។ គ្រាន់តែចេញទៅបាត់មនុស្សដែលអង្គុយលើបង់ជាមួយនាងភាគច្រើនសុទ្ធយកកាបូបរបស់នាងលាក់ទុក រួចធ្វើជាមិនឃើញពេល ពួកគេមកសួររកកាបូបវិញ ឯបុរសម្នាក់បានដកយកលុយនៅក្នុងកាបូបនោះខ្លះរួចធ្វើជាប្រគល់កាបូបដោយចិត្តស្មោះឲ្យពួកគេទាំង ២ ពេលដែលមកសួររក ចំណែកឯបុរសម្នាក់ផ្សេងទៀតគឺគ្រាន់តែឃើញ Lexi ចេញទៅបាត់ គាត់ក៏យកកាបូបលុយនោះរួចដើរចេញទៅបាត់តែម្ដង។ ពួកគេធ្វើបែបនេះដោយមិនដឹងថាមានកាមេរ៉ាកំពុងតែថតសកម្មភាពរបស់ពួកគេនោះទេ ។

ប៉ុន្តែក្នុងចំណោមមនុស្សដែលសាកល្បងទាំងអស់មានយុវជនពីនាក់គឺជាមនុស្សល្អ និងស្មោះត្រង់បំផុត ព្រោះពេល Lexi ចាកចេញពួកគេក៏បានបើកកាបូបនោះមើលថាមានអ្វីនៅក្នុងនោះ ដោយឃើញមានរបស់មានតម្លៃច្រើន គេក៏បានដើរទៅកាន់ហាងមួយដែល Lexi ចាកចេញមុនពេលមកអង្គុយលើបង់ជាមួយពួកគេ ហើយផ្ញើកាបូបនោះនៅក្នុងហាង ខ្លាចក្រែងមាននរណាយកកាបូបនោះទៅបាត់ ហើយខ្លាចថាបើពួកគេយកតាមខ្លួន Lexi នឹងពិបាកស្វែងរក (នេះបើតាមការបញ្ជាក់តាមរយៈអក្សរនៅចុងក្រោយនៃវីដេអូ)៕

  • ស្រី​ស្អាត​ម្នាក់​ធ្វើ​ជា​ភ្លេច​កាបូប​លុយ​ គ្រាន់​តែ​នាង​ចេញ​ពី​កន្លែង​នោះ​ភ្លាម​ស្រាប់​តែ …已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ចំនេះដឹង
Tags: