​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ មិនសូវ​មាន​ការ​ចង​ចាំ​ល្អ​ឡើយ​

​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ មិនសូវ​មាន​ការ​ចង​ចាំ​ល្អ​ឡើយ​


​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ មិនសូវ​មាន​ការ​ចង​ចាំ​ល្អ​ឡើយ​

​សិស្ស​ដែល​មកពី​ក្រុម​គ្រួសារ​ក្រីក្រ ទំនងជា​មិនសូវ​មាន​សមត្ថភាព​ខួរក្បាល ធ្វើការ​បាន​ល្អ​ដូច គ្រួសារ​ដែល​មាន​ជីវភាព​ធូរធា​ឡើយ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញ អំពី​ភាពខុសៗ​គ្នា​សំខាន់ៗ រវាង​ក្មេង​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ធូរធា ជាពិសេស សមត្ថភាព​ក្នុង​ការប្រើប្រាស់​ការចង​ចាំ​តែម្តង ដែល​វា​ជា​មុខងារ​ខួរក្បាល​មួយ ក្នុង​ការចងចាំ​ចាប់ពី​លេខ​ទូរស័ព្ទ រហូត​ដល់​ការធ្វើ​លំ​ហាត់​គណិតវិទ្យា​។

​អ្នកស្រាវជ្រាវ​បាន​ប្រើប្រាស់ ម៉ាស៊ីន fMRI (Functional Magnetic Resonance Imaging) ដើម្បី​វាស់ និង​កត់ត្រា​នូវ​សកម្មភាព​ខួរក្បាល​របស់​សិស្ស​សាលា​។ ក្នុង​ការសិក្សា​នេះ អ្នកស្រាវជ្រាវ​បាន​ផ្តោត​សំខាន់​ទៅលើ តំបន់​ជាច្រើន​នៃ​ខួរក្បាល ពួកគេ​ដូចជា Prefrontal Cortex ដែល​មាន​មុខងារ​ខ្ពស់បំផុត របស់​ខួរក្បាល​។ គេ​រកឃើញ​ថា សិស្ស​ដែល​មកពី​គ្រួសារ​ធូរធារ គឺ​បាន​ថែរក្សា​តំបន់​ខួរក្បាល​មួយ​នេះ ទុក​បាន​ល្អ​រហូត​ដល់​មានរឿង​អ្វី​មួយ ចាប់ផ្តើម​រហូតដល់​ពិបាក​ដោះស្រាយ​។ ប៉ុន្តែ សិស្ស​ដែល​មកពី​គ្រួសារ​ក្រីក្រ​វិញ គឺ​ត្រូវការ​ប្រើប្រាស់​ខួរក្បាល​ជា​ញឹកញាប់​ជាង ហើយ​ក៏​ប្រើប្រាស់​ច្រើន​ជាង​សិស្ស មក​ពី​គ្រួសារ​ធូរធា​ដែរ ទោះបីជា​ត្រូវ​ការដោះស្រាយ បញ្ហា​សាមញ្ញ​ក៏ដោយ​។

យើង​ដឹង​ទៀតថា រចនាសម្ព័ន្ធ​សរសៃប្រសាទ គឺ​មាន​លក្ខណៈ​ខុសៗ​គ្នាច្រើន រវាង​សិស្ស​ទាំងពីរ​ក្រុម​នេះ ប៉ុន្តែ យើង​មិនដឹង​ថា តើ​វា​មាន​បញ្ហា ឬ​អត់​ទេ ក្នុង​ការដោះស្រាយ​អ្វីមួយ​។ ការសិក្សា​នេះ គឺ​ធ្វើ​ទៅលើ​សិស្ស​ចំនួន ៦៧ នាក់​ដែល​រៀន​ថ្នាក់​ទី ៧ និង​ទី​៨ ដែល​មាន​ចំនួន​សិស្សស្រី និង​ប្រុស​ស្មើគ្នា​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី28 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។