Windows 10 ដាក់​ឲ្យ​អាប់ដេត​អត់​អស់​លុយ​ តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​

ការ​ផ្ដល់​ជូន​​របស់​ Microsoft ដែល​អនុញ្ញាត​ឲ្យ​ដំឡើង​ទៅ​កាន់​ Windows 10 ដោយ​ឥត​គិត​លុយ​ នឹង​ត្រូវ​ផុត​កំណត់​ជា​ផ្លូវ​ការ​នៅ​​ត្រឹម​ថ្ងៃ​ទី​ ២៩ កក្កដា​ ស្អែក​នេះ​។

 

Windows 10 ដាក់​ឲ្យ​អាប់ដេត​អត់​អស់​លុយ​ តែ​ពីរ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​

 

បន្ទាប់​ពី​ថ្ងៃ​ទី​ ២៩ កក្កដា​ ការ​​ដំឡើង​ទៅ​កាន់​ Windows 10 នឹង​ត្រូវ​គិត​លុយ​​ដោយ​មាន​តម្លៃ​ ១១៩ ដុល្លារ។ ដូចនេះ​អ្នក​ដែល​កំពុង​ប្រើ​ ​ Windows 7, Windows 8 ឬ 8.1 ​បើ​ចង់​ប្ដូរ​ប្រើ​ Windows 10 គួរ​ចាប់​ផ្ដើម​ឥឡូវ​នេះ។

 

តម្រូវ​ការ​ System សម្រាប់​ Windows 10៖

 

-ត្រូវ​មាន​ CPU ល្បឿន​យ៉ាង​តិច​ 1 GHz, RAM 1 GB (32-bit) ឬ 2 GB (64-bit), អង្គ​ផ្ទុក​ទិន្នន័យ​ 16 GB (32-bit) ឬ 20 GB (64-bit) និង​ Video Card DirectX 9។

 

-​ត្រូវ​តែ​កុំព្យូទ័រ​ដែល​កំពុង​ប្រើ​ Windows 7, Windows 8 ឬ Windows 8.1។

 

-Windows ដែល​កំពុង​ប្រើ​ត្រូវ​តែ​អាប់ដេត​ទៅ​ជំនាន់​ចុង​ក្រោយ។ ដើម្បី​អាប់ដេត​ Windows 7 ចូល​ទៅ​ Start > Control Panel > System and Security > Windows Update។ ដើម្បី​អាប់ដេត​ Windows 8 ឬ Windows 8.1ចូល​ទៅ​ ​Start > PC Settings > Update and recovery > Windows Update៕ ​​​​

 

ចុច​អាន៖ “ពេល​ណា​​ខ្ញុំ​ស្លាប់?” ស្ថិត​ចំណោម​សំនួរ​​ប្លែកៗ​​ Search ច្រើន​​ លើ​ Google

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNet​