ស្ត្រី​មេម៉ាយ​កើត​ជម្ងឺ​មហា​រី​ដោះ រស់នៅ​ជាមួយ​ជីដូន​ក្រខ្សត់​សំពះ​សុំ​សប្បុរសជន​ឲ្យ​ជួយ​

គួរឲ្យអាណិតអាសូរណាស់ ដែលស្ត្រីមេម៉ាយក្នុងវ័យជាង២០ឆ្នាំម្នាក់ មានកូនម្នាក់ រស់នៅតែពីរនាក់ជីដូន ទាំងជីវភាពក្រលំបាក ក្នុងខ្ទមដ៏ធ្លុះធ្លាយគ្មានជញ្ជាំងបាំងបិតត្រឹមត្រូវ ហើយថែមទាំងកើតជងឺមហារីកដោះគ្មានលុយសម្រាប់ព្យាបាលទៀត រស់យ៉ាងវេទនាក្នុងខ្ទមកម្សត់ ជាមួយជីដូន ។

ស្ត្រី​មេម៉ាយ​កើត​ជម្ងឺ​មហា​រី​ដោះ រស់នៅ​ជាមួយ​ជីដូន​ក្រខ្សត់​សំពះ​សុំ​សប្បុរសជន​ឲ្យ​ជួយ​

ស្ត្រីកើតជម្ងឺមហារីកដោះនោះមានឈ្មោះ កែម សុភា រស់នៅជាមួយជីដូនចាស់ជរា នៅភូមិស្រងែ ឃុំ បឹងនិមល ស្រុក ឈូក ខេត្តកំពត បានលើកដៃសំពះសុំឲ្យសប្បុរសជនទាំងឡាយមេត្តាជួយសង្គ្រោះជីវិតនាងផង ព្រោះពេលនេះនាងគ្មានលុយ ហើយលោកយាយក៏ចាស់ជរាទៅទៀត កុំថាឡើយលុយសម្រាប់ព្យាបាលជម្ងឺនាងនោះ សូម្បីតែលុយសម្រាប់ទិញអង្កដាំបាយហូបក៏ពុំមានផង ។

ស្ត្រី​មេម៉ាយ​កើត​ជម្ងឺ​មហា​រី​ដោះ រស់នៅ​ជាមួយ​ជីដូន​ក្រខ្សត់​សំពះ​សុំ​សប្បុរសជន​ឲ្យ​ជួយ​

នាង កែម សុភា និយាយទាំងទឹកភ្នែកថា ពេលនេះនាងគ្មានលុយមួយរៀលឡើយ កាលពីមុនសម្រាលកូន នាងធ្វើជាកម្មកររោងចក្រគ្រាន់បានលុយកាក់ខ្លះសម្រាប់ចាយវាយពីរនាក់ជីដូន ដល់ពេលនាងសម្រាលកូនរួចក៏មានជំងឺដោះទៀត ពេលទៅឲ្យគ្រូពេទ្យពិនិត្យ គ្រូពេទ្យថានាងកើតជំងឺមហារីកដោះ ។ ពេលនេះនាងអស់សង្ឃឹមក្នុងជីវិតខ្លាំងណាស់ គឺនាងរង់ចាំតែសេចក្តីស្លាប់តែប៉ុណ្ណោះ បើគ្មានសប្បុរសជនជួយនាងទេនោះ ។

ស្ត្រី​មេម៉ាយ​កើត​ជម្ងឺ​មហា​រី​ដោះ រស់នៅ​ជាមួយ​ជីដូន​ក្រខ្សត់​សំពះ​សុំ​សប្បុរសជន​ឲ្យ​ជួយ​

បើសប្បុរសជនមានទឹកចិត្តសប្បុរសធម៌ចង់ជួយសង្គ្រោះអាយុជីវិតនាង សូមទាក់ទងតាមទូរស័ព្ទដែលមានលេខ 016 66 56 46 ៕

ប្រភព៖ pmhotnews

  • ស្ត្រី​មេម៉ាយ​កើត​ជម្ងឺ​មហា​រី​ដោះ រស់នៅ​ជាមួយ​ជីដូន​ក្រខ្សត់​សំពះ​សុំ​សប្បុរសជន​ឲ្យ​ជួយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: