បុរសជាគ្រូបង្រៀនភាសាចិននៅសាលាទួនហ្វា ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី

ភ្នំពេញ៖ បុរសជាគ្រូបង្រៀនភាសាចិននៅសាលាទួនហ្វាម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបន្ទាប់ពីមានបណ្តឹងរបស់អាណាព្យាបាលសិស្សស្រីម្នាក់ពីបទបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី បង្កឲ្យភ្ញាក់ផ្អើលពេញថ្នាក់រៀន ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចសាលាភាសាចិនទួនហ្វា ផ្លូវលេខ៣១០ សង្កាត់អូឡាំពិក ខណ្ឌចំការមន ។

ជនសង្ស័យជាគ្រូបង្រៀនភាសាចិនទួនហ្វានេះឈ្មោះ ពឹង ខាយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ១៨៩ ផ្លូវលេខ ១៦៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវបាននាំខ្លួនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីសាកសួរតាមនីតិវិធី។ រីឯសិស្សស្រីដែលរងដោយគ្រូបង្រៀនបៀតបៀនកេរខ្មាសនោះឈ្មោះ ណារ៉ា មិនីតា អាយុ១៣ឆ្នាំ ដែលមានឪពុកឈ្មោះ ឃួន ណារ៉ា អាយុ៣៩ឆ្នាំ ។

លោកឃួន ណារ៉ា បានឲ្យដឹងថា នៅ ម៉ោង១១និង៣០ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៦ ក្រោយពីកូនស្រីជាជនរងគ្រោះ ចេញពីរៀនដល់ផ្ទះនាងស្រែកទ្រហោយំយ៉ាងខ្លាំង ទើបគាត់សួរកូនស្រីថាកូនមាន រឿងអីបានជាយំយ៉ាងនេះ? ពេលនោះកូន ស្រីប្រាប់ថា លោកគ្រូ ពឹង ខាយ បានលូក លាន់លេងសើចលើកេរខ្មាសរបស់នាង កណ្តាលចំណោមសិស្សក្នុងថ្នាក់ធ្វើឲ្យនាងខ្មាសគេខ្លាំងណាស់ ។

លោកឃួន ណារ៉ា បានបញ្ជាក់ឲ្យដឹង ទៀតថា ដោយមើលឃើញទង្វើមិនសមរម្យ និងគ្មានសីលធម៌របស់គ្រូបង្រៀនម្នាក់នាំឲ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ គ្រួសារលោក ទើបលោកមិនសុខចិត្តក៏ដាក់ពាក្យបណ្តឹងទៅកម្លាំងកងរាជអាវុធហត្ថឲ្យមកឃាត់ខ្លួនយកទៅប្រដៅតាមច្បាប់តែ ម្តងទៅ ។

ទោះយ៉ាងណាក្រោយពីទទួលពាក្យ បណ្តឹងនេះភ្លាមកម្លាំងកងរាជអាវុធហត្ថ ខណ្ឌចំការមន និងរាជធានីបានឃាត់ខ្លួនគ្រូបង្រៀនរូបនេះយកទៅសាកសួរនិងបានរឹប អូសម៉ូតូម៉ាកយ៉ាម៉ាហាអេហ្វហ្សែតពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1DG- 3519 ទូរស័ព្ទម៉ាកអាយហ្វូន១គ្រឿង លុយ អាមេរិកចំនួន២៨០ដុល្លារ និងលុយខ្មែរ ១១.០០០រៀលទៀតផង ។

គួររំលឹកផងដែរថាកន្លងទៅសាលាទួនហ្វានេះធ្លាប់មានអាណាព្យាបាលសិស្សស្រីទូរស័ព្ទមកកាន់ការិយាល័យមជ្ឈមណ្ឌល ព័ត៌មាននគរវត្តបញ្ជាក់ថា គ្រូបង្រៀនខ្លះ បានបង្ខំចាប់យកទូរស័ព្ទពីសិស្សស្រីៗ និង លូកយកពីហោប៉ៅ ឬនៅជាប់នឹងខ្លួនធ្វើឲ្យប៉ះពាល់ទៅនឹងសេចក្ដីថ្លៃថ្នូរកេរខ្មាសសិស្សស្រីៗច្រើនដងមកហើយ ៕

បុរសជាគ្រូបង្រៀនភាសាចិននៅសាលាទួនហ្វា ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី

ប្រភព៖ nokorwatnews

  • បុរសជាគ្រូបង្រៀនភាសាចិននៅសាលាទួនហ្វា ម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីបៀតបៀនកេរ្តិ៍ខ្មាសសិស្សស្រី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: