ដើម្បីទប់ទល់ចិន អាមេរិកមានគម្រោងបង្កើតកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូង

អាមេរិកប្រាកដជាកែទម្រង់យុទ្ធសាស្ត្រ របស់ខ្លួននៅតំបន់អាស៊ី ដោយអាចលុបថ្មបង្កើតទៅជាកោះសិប្បនិមិត្តផ្ទាល់ខ្លួននៅតំបន់សមុទ្រចិនភាគខាងត្បូង។ ការដែលអាមេរិកអនុវត្តយុទ្ធសាស្ត្របែបនេះគឺជា ប្រតិកម្មដែលចិនត្រូវតែយល់ន័យនៃសារខាងលើ។ ក្រោយតុលាការចេញសាល ក្រមគឺជាពេលវេលាដែលអាមេរិកត្រូវអនុ វត្តយុទ្ធសាស្ត្របែបនេះ។

សេចក្តីសម្រេចរបស់តុលាការអាជ្ញា កណ្តាលបានធ្វើឲ្យអាមេរិកមានការប្តេជ្ញាយ៉ាងខ្លាំងក្លានៅក្នុងការគាំទ្រសេចក្តី សម្រេចរបស់តុលាការ។ ប្រសិនបើរដ្ឋា ភិបាលទីក្រុងវ៉ាស៊ីនតោនមិនធ្វើសកម្មភាព ទេនោះនឹងធ្វើឲ្យអាមេរិកត្រូវបាត់បង់ឥទ្ធិ ពលរបស់ខ្លួន ហើយច្បាប់អន្តរជាតិក៏នឹងត្រូវបាត់បង់ដែរ។ ការដែលបង្ខំឲ្យប្រទេស ណាមួយត្រូវអនុវត្តច្បាប់នោះមានតែអាមេរិក ហើយបើអាមេរិកមិនធ្វើសកម្មភាព សន្តិសុខ សណ្តាប់ធ្នាប់ពិភពលោកដែលអាមេរិកខិតខំរក្សាជាយូរណាស់មកហើយនោះត្រូវបាត់បង់។

តើមានយុទ្ធសាស្ត្រណាដែលជួយដល់ អាមេរិកធ្វើសកម្មភាពមានប្រសិទ្ធភាព? ដំបូងអាមេរិកត្រូវតែដឹងច្បាស់ពីយុទ្ធ សាស្ត្ររបស់ចិននៅសមុទ្រចិនភាគខាង ត្បូង។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមអ្នកឯកទេសយុទ្ធសាស្ត្រជាន់ខ្ពស់របស់ អាមេរិកបានលើកឡើងថា សកម្មភាព របស់ចិនដែលវាតទីគ្រប់គ្រងដែនសមុទ្រចិនភាគខាងត្បូងនោះមិនត្រឹមតែជួយឲ្យ ចិនពង្រីកអំណាចសេដ្ឋកិច្ចនោះទេ គឺថែមទាំងពង្រឹងកម្លាំងយោធាដែលជាស្ពានឆ្ពោះទៅរកការគ្រប់គ្រងពិភពលោកទាំងមូលបាន។

ការដែលអាមេរិកបង្កើនសកម្មភាពនៅក្នុងតំបន់សមុទ្រចិនភាគខាងត្បូងនោះនឹងធ្វើឲ្យអាមេរិកបានសម្រេចគោលដៅក្នុងការទប់ស្កាត់ឥទ្ធិពលរបស់ចិនដែលជាការចង់បានរបស់អាមេរិកជាយូរណាស់មក ហើយ។ កន្លងមកអាមេរិកគ្មានមូលដ្ឋាន ច្បាប់ត្រឹមត្រូវដើម្បីលូកដៃចូលក្នុងបញ្ហា វិវាទ ដោយគ្រាន់តែយកលេសការពារសម្ពន្ធ មិត្តនោះទេ។ ប៉ុន្តែពេលនេះអាមេរិកមិន មែនការពារតែសម្ពន្ធមិត្តប៉ុណ្ណោះទេ ថែមទាំងការពារច្បាប់អន្តរជាតិទៀតផង។ ទាំងនោះអាមេរិកនឹងធ្វើសកម្មភាពដោយស្របច្បាប់ហើយចិនមិនអាចរារាំងគំរាម កំហែងដូចកាលពីមុនទៀតឡើយ។

ក្រោយពេលតុលាការអាជ្ញាកណ្តាលចេញសេចក្តីសម្រេចនោះ ហ្វុីលីពីនដូចជា មិនខ្វល់ខ្វាយពីការពិភាក្សាជាមួយចិនឬ ខ្លាចចិនគំរាមដូចកាលពីមុននោះទេ ដោយ ពេលនេះមានច្បាប់ការពារពីអន្តរជាតិ។ ចំណុចទាំងនោះហើយបានជាកន្លងមកហ្វុីលីពីនច្រានចោលសំណើពិភាក្សារបស់ ចិន។

ក្រសួងការបរទេសហ្វុីលីពីនបានលើកឡើងថា ការចរចាផ្ទាល់រវាងហ្វុីលីពីននឹងចិន ទាក់ទងជម្លោះសមុទ្រចិនខាងត្បូងនៅមិនទាន់អាចធ្វើបានឆាប់ៗនេះទេ ដោយសារ តែចិនជំទាស់នឹងការសម្រេចក្តីរបស់តុលាការក្រុងឡាអេ។ កាលពីថ្ងៃអង្គារកន្លងទៅ ចិនប្រកាសថា នឹងបន្តការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធរបស់ខ្លួននៅដែនទឹកជម្លោះ តទៅទៀត។

កាលពីមុនហ្វុីលីពីនបានបន្ទន់ជំហរទៅរកចិនចង់ចរចាជាមួយចិនរឿងជម្លោះដែនសមុទ្រចិននេះ។ ប៉ុន្តែកាលពីថ្មីៗនេះ ហ្វុីលីពីនបានប្តូរចិត្តដោយប្រកាសថា ការចរចាផ្ទាល់ជាមួយក្រុងប៉េកាំងលើជម្លោះដែនសមុទ្រចិនគឺមិនអាចធ្វើបានឆាប់ៗទេ។ មូលហេតុគឺដោយសារចិនបដិសេធមិនទទួលស្គាល់ការសម្រេចក្តីរបស់តុលាការអាជ្ញាកណ្តាលក្រុងឡាអេដែលបាន សម្រេចឲ្យហ្វុីលីពីនឈ្នះក្តីក្នុងជម្លោះនេះ។

កាលពីថ្ងៃទី១២ ខែកក្កដា ក្នុងការសម្រេច ឲ្យហ្វុីលីពីនឈ្នះចិន តុលាការក្រុងឡា អេបានលើកឡើងថា ចិនបានរំលោភ បូរណភាពហ្វុីលីពីនក្នុងតំបន់សេដ្ឋកិច្ចផ្តាច់ មុខរបស់ហ្វុីលីពីន។ យោងតាមតុលាការ ក្រុងឡាអេបញ្ជាក់ថា កោះផ្កាថ្មស្ការបូរ៉ូក Scarborough ដែលចិនចូលកាន់កាប់ក្នុង ឆ្នាំ២០១២ ជាតំបន់នេសាទដែលអាចឲ្យទាំងអ្នកនេសាទហ្វុីលីពីនទាំងអ្នកនេសាទចិនចូលទៅបាន។

ហ្វុីលីពីនត្រៀមចរចាជាមួយចិនដើម្បី អាចឲ្យអ្នកនេសាទរបស់ខ្លួនបានចូលទៅកោះផ្កាថ្មស្ការបូរ៉ូកដូចពីមុនវិញ។ តែបើយោងតាមក្រសួងការបរទេសហ្វុីលីពីន ចិនបានព្រមានថា បើហ្វុីលីពីនសង្កត់ធ្ងន់លើការសម្រេចក្តីរបស់តុលាការក្រុងឡាអេ នោះចិននិងហ្វុីលីពីនអាចប្រឈមមុខដាក់គ្នា។

កាលពីថ្ងៃចន្ទកន្លងទៅទីភ្នាក់ងារសារព័ត៌មានចិនថ្មីបានស្រង់សម្តីរបស់អ្នកនាំពាក្យកងទ័ពអាកាសចិនដែលបានប្រាប់ថា ថ្មីៗនេះចិនបានបញ្ជូនយន្តហោះយោធាជាច្រើនគ្រឿងទៅល្បាតនៅជិតកោះ ជម្លោះ Scarborough ។

ដោយហេតុហ្វុីលីពីនមិនព្រមចរចា ចិន ក៏បានស្នើដល់អាមេរិកឲ្យជួយតភ្ជាប់កិច្ច ពិភាក្សាជាមួយហ្វុីលីពីនស្តីពីវិវាទដែន សមុទ្រចិនភាគខាងត្បូង។

សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រសួង ការបរទេសចិនបានស្នើដល់រដ្ឋមន្ត្រីការបរទេសអាមេរិកជួយក្នុងការតភ្ជាប់កិច្ចពិភាក្សា ជាមួយហ្វុីលីពីនឡើងវិញក្រោយពីសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលកាល ពីថ្ងៃទី១២ ខែកក្កដា។

នៅក្នុងកិច្ចប្រជុំនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវកាលពីថ្ងៃទី២៥ ខែកក្កដា ក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិនបានស្នើដល់រដ្ឋមន្ត្រីការបរទេសអាមេរិកលោកចន ឃើរី ថា «ចិនសង្ឃឹមថាអាមេរិកអាច ជំរុញឲ្យមានកិច្ចពិភាក្សារវាងចិននឹងហ្វុីលីពីនដើម្បីសន្តិភាពស្ថិរភាពនៅក្នុងតំបន់ »។

សូមរំលឹកផងដែរថា សមាជិកអាស៊ានទាំង១០ប្រទេសបានជៀសវាងមិននិយាយ សោះឡើយពីសាលដីកាតុលាការមជ្ឈត្តិ កម្មអចិន្ត្រៃយ៍ទីក្រុងឡាអេលើសំណុំរឿង ជម្លោះនៅសមុទ្រចិនខាងត្បូងដែលសាលដីកាទាត់ចោលការទាមទាររបស់ចិន ហើយ ឲ្យហ្វុីលីពីនឈ្នះកាលពីថ្ងៃទី១២ ខែ កក្កដា។

នៅក្នុងសេចក្តីថ្លែងការណ៍អាស៊ាន ដែលចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា នេះមានចំនួន៦ចំណុចដែលក្នុងនោះក៏ បានការលើកទឹកចិត្តឲ្យភាគីពាក់ព័ន្ធក្នុង ជម្លោះសមុទ្រចិនទាំងអស់គោរពតាមគោល ការណ៍ដែលមាននៅក្នុងប្រកាសស្តីពីការប្រព្រឹត្តរបស់ភាគីពាក់ព័ន្ធនៅក្នុងសមុទ្រ ចិនខាងត្បូង៕

ដើម្បីទប់ទល់ចិន អាមេរិកមានគម្រោងបង្កើតកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូង

ប្រភព៖ nokorwatnews

  • ដើម្បីទប់ទល់ចិន អាមេរិកមានគម្រោងបង្កើតកោះសិប្បនិមិត្តនៅសមុទ្រចិនភាគខាងត្បូង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: