“ពេល​ណា​​ខ្ញុំ​ស្លាប់?” ស្ថិត​ចំណោម​សំនួរ​​ប្លែកៗ​​ Search ច្រើន​​ លើ​ Google

ក្រុមហ៊ុនផ្នែកទីផ្សារ Digitaloft បានបញ្ចេញកម្រងសំនួរប្លែកៗទាំង ២០ ដែលគេ Search លើ Google ច្រើនជាងគេក្នុងមួយខែៗ។ ក្នុងចំណោមសំនួរទាំងនោះ មានសំនួរដ៏ហួសចិត្តមួយដែលសួរថា “ពេលណាទើបខ្ញុំស្លាប់?” ក៏ស្ថិតក្នុងកម្រងសំនួរទាំង ២០ នោះដែរ។

“ពេល​ណា​​ខ្ញុំ​ស្លាប់?” ស្ថិត​ចំណោម​សំនួរ​​ប្លែកៗ​​ Search ច្រើន​​ លើ​ Google

១. “តើខ្ញុំមានផ្ទៃពោះឬ?” មានគេ Search ៩០ ៥០០ ដងក្នុងមួយខែ

២. “តើខ្ញុំទៅផ្ទះបានដោយរបៀបណា?” Search ៤៩ ៥០០ ដងក្នុងមួយខែ

៣. “តើមនុស្សភពផ្កាយមានពិតទេ?” Search ៤៩ ៥០០ ដងក្នុងមួយខែ

៤. “តើការផោមជួយដុតកាឡូរីទេ?” Search ៤៩ ៥០០ ដងក្នុងមួយខែ

៥. “តើពេលណាទើបខ្ញុំស្លាប់?” Search ៤៩ ៥០០ ដងក្នុងមួយខែ

៦. “ហេតុអ្វីមនុស្សប្រុសមានចុងសុដន់?” Search ២២ ២០០ ដងក្នុងមួយខែ

៧. “តើសត្វផេនខ្វីនមានជង្គង់ទេ?” Search ១៨ ១០០ ដងក្នុងមួយខែ

៨. “ហេតុអ្វីពួកយើងនៅទីនេះ?” Search ៨ ១០០ ដងក្នុងមួយខែ

៩. “តើទេពអប្សរធ្មេញមានពិតទេ?” Search ៨ ១០០ ដងក្នុងមួយខែ

១០. “ជ្រូកចេះបែកញើសទេ?” Search ៨ ១០០ ដងក្នុងមួយខែ

១១. “គូថរបស់ខ្ញុំមើលទៅដូចអាយុ ៤០ ឆ្នាំទេ?” Search ៨ ១០០ ដងក្នុងមួយខែ

១២. “ផែនដីមានសណ្ឋានរាបស្មើមែនទេ?” Search ៥ ៤០០ ដងក្នុងមួយខែ

១៣. “ខ្ញុំវិកលចរិតមែន?” Search ៥ ៤០០ ដងក្នុងមួយខែ

១៤. “ហេតុអ្វីឡានខ្ញុំមិនឆេះ?” Search ៤ ៤០០ ដងក្នុងមួយខែ

១៥. “តើមនុស្សប្រុសមានរដូវដែរ?” Search ៣ ៦០០ ដងក្នុងមួយខែ

១៦. “ដង្កូវមានភ្នែកដែរ?” Search ២ ៩០០ ដងក្នុងមួយខែ

១៧. “មនុស្សប្រុសអាចមានកូនដែរ?” Search ២ ៩០០ ដងក្នុងមួយខែ

១៨. “មានអ្វីកើតឡើងបើអ្នកផឹកឈាម?” Search ៨០០ ដងក្នុងមួយខែ

១៩. “ខ្ញុំអាចរៀបការជាមួយបងប្អូនជីដូនមួយរបស់ខ្ញុំបានទេ?” Search ៨០០ ដងក្នុងមួយខែ

២០. “ហេតុអ្វីមេរបស់ខ្ញុំស្អប់ខ្ញុំ?” Search ១៧០ ដងក្នុងមួយខែ

ប្រភព៖ sabay

  • “ពេល​ណា​​ខ្ញុំ​ស្លាប់?” ស្ថិត​ចំណោម​សំនួរ​​ប្លែកៗ​​ Search ច្រើន​​ លើ​ Google已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: