បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​

បុរសជនជាតិចិនអាយុ ៤១ឆ្នាំ ត្រូវបានគេដាក់រហស្សនាមជា “បុរសពីងពាង” មកពីទីក្រុងសៅយ៉ាង ខេត្តហ៊ូណាន រស់នៅដោយសង់តូបនៅចំណោតថ្មខ្ពស់មួយឲ្យគេចូលអុជធូប ដើម្បីនាំលាភសំណាងដល់អ្នកទេសចរ។

បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​

បុរសពីងពាងមានឈ្មោះ Zou Zaihong ត្រូវបានគេឃើញតោងជាប់ថ្មយ៉ាងខ្ពស់ ដោយមិនមានរបស់ការពារសុវត្ថិភាពនៅឧទ្យានជាតិ Bajiaozhai និងនៅទីនោះរយៈពេល ៤ឆ្នាំហើយ។ បើតាមរូបភាព ភ្នំនេះពិតជាគ្រោះថ្នាក់ណាស់ត្រង់ចំណោតថ្ម ដែលមានកម្ពស់ខ្ពស់ តែទទឹងតូចចង្អៀតពិបាកនឹងដើរឆ្លងដោយជើងពីរ។ ចំណោតថ្មដែលបុរសនេះសង់តូបលើ គឺមានកម្ពស់ ៨០០ម៉ែត្រពីផ្ទៃដី។

ភ្ញៀវទេសចរទៅលេងភ្នំ ហើយចង់អុជធូបកន្លែងគ្រោះថ្នាក់នេះ លោក Zou នឹងជួយអុជជំនួស តែពួកគេត្រូវជូនប្រាក់ឲ្យលោកខ្លះ។ កន្លែងអុជធូបកម្រមានអ្នកណាហ៊ានឆ្លងកាត់ទៅនេះមានឈ្មោះ “កន្លែងអុជធូបលើក្បាលនាគ”។

ចំពោះអ្នកទេសចរណាមានចិត្តសប្បុរសឲ្យប្រាក់ លោក Zou នឹងសម្ដែងតោងគែមៗដុំថ្មឲ្យពួកគេមើល។ ទោះជាយ៉ាងណា កន្លែងគោរពបូជាគ្រោះថ្នាក់ៗជាច្រើនត្រូវបានអាជ្ញាធរបិទមិនឲ្យគោរព នៅតែចំណោតថ្មនៅ Baojiaozhai នេះមួយប៉ុណ្ណោះក្នុងប្រទេសចិន៕

បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​ បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​ បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​ បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​ បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​

ប្រភព៖ sabay

  • បុរស​ពីងពាង​​​តោង​​​គែម​ថ្ម​ភ្នំ​​​​​​​កម្ពស់​​៨០០​ម៉ែត្រ​​ ឃើញ​ផើត​ពោះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: