អង្គុយស្ទូចត្រី រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់បានរអិលជើងលង់ទឹកស្រះស្លាប់ ខណៈកំពុងស្ទូចត្រីតែម្នាក់ឯង ដោយពុំមានអ្នកណាដឹង ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០១៦ វេលាម៉ោង១២ និង១០នាទី នៅចំនុចត្រពាំងអណ្ដើកស្ថិតនៅភូមិស្ដុកស្ដម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានបញ្ចាក់ថា ក្មេងប្រុស ឈ្មោះ សែ ថេន អាយុ១២ឆ្នាំ រស់នៅភូមិឃុំខាងលើ ក្រោយពីទទួលបានពត័មានភ្លាម កំលាំង របស់យើងបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព ឃើញថាក្មេងរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតមែន ពីព្រោះនៅលើរូបរាងកាយក្មេងពុំមានស្លាកស្នាមអ្វីផ្សេង ដែលគួរឲ្យកត់សំគាល់នោះទេ។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យនិងបានផ្ដែរផ្ដាំសុំអោយអាណាព្យាបាលទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះក្មេងតូចៗឲ្យបានល្អ ដើម្បីចៀសវាងដូចករណីខាងលើនេះ ដែលនាំឲ្យក្រុមគ្រួសារមានវិប្បដិសារី ៕

អង្គុយស្ទូចត្រី រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់ អង្គុយស្ទូចត្រី រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់

ប្រភព៖ nokorwatnews

  • អង្គុយស្ទូចត្រី រអិលជើងធ្លាក់ចូលស្រះទឹកលង់ស្លាប់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: