Minho នឹង​ចូលរួម​​សម្ដែង​​ក្នុង​រឿង​ភាគ​ថ្មី​របស់​មិត្ត​រួម​ក្រុម Key

តាម​សេចក្ដី​ប្រកាស​កន្លង​ទៅ Keyសមាជិក​ក្រុម ​SHINee នឹង​សម្ដែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​លើក​ដំបូង​ដែល​មាន​ចំណងជើង​ថា “Honsul Couple” ដែល​ផលិត​ដោយ​ទូរទស្សន៍ tvN។ ទន្ទឹម​នឹង​នេះ​​តាម​ការ​ឲ្យ​ដឹង​មួយ​ទៀត Minho ដែល​ជា​មិត្ត​រួម​ក្រុម​របស់ Keyក៏​ត្រូវ​មាន​វត្តមាន​ក្នុង​រឿង​នេះ​ដែរ។

 

Minho នឹង​ចូលរួម​​សម្ដែង​​ក្នុង​រឿង​ភាគ​ថ្មី​របស់​មិត្ត​រួម​ក្រុម Key

 

ម្សិលមិញ ប្រភព​មួយ​ចេញ​ពី​​រឿង​ភាគ​ខាងលើ​បាន​ចេញ​មក​និយាយ​ថា៖” Minhoសមាជិក ​SHINee នឹង​បង្ហាញ​ខ្លួន​ជា​ពិសេស​ក្នុង​រឿង “Honsul Couple”។ Minho សម្រេច​ចូល​សម្ដែង​ព្រោះ​ចង់​លើក​ទឹកចិត្ត​មិត្តភ័ក្ដិ Key។ ចំពោះ​​តួ​និង​ថ្ងៃ​ថត​របស់ Minho មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ”។

 

ក្នុង​រឿង “Honsul Couple” Key សម្ដែង​ជា​សិស្ស​ដែល​សិក្សា​ផ្នែក​មុខ​ងារ​សាធារណៈ​​​ឆ្នាំ​ទី​៣។ ចំពោះ​តារា​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​មាន​ដូចជា Ha Seok Jin និង Park Ha Sun ហើយ​នឹង​ត្រូវ​​ចាក់​ផ្សាយ​នៅ​ថ្ងៃ​ទី​ ៥ ខែ កញ្ញា​ខាងមុខ​នេះ៕

 

Minho នឹង​ចូលរួម​​សម្ដែង​​ក្នុង​រឿង​ភាគ​ថ្មី​របស់​មិត្ត​រួម​ក្រុម Key

 

ចុចអាន៖សាច់ដុំ ​Justin Bieber និង Minho អ្នក​ណា​ទាក់ទាញ​ជាង​មើល​ទៅ?

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi

​​​​​​