នារី​រហស្សនាម “ព្រាយពស់” អះអាង​ថា​ខ្លួន​ជា​កូន​កាត់​៨​សាសន៍​និង​មិន​ធ្លាប់​កែ​សម្ផស្ស​សោះ

ក្រោយ “បុរស​មុខ​ពស់” ល្បី​សុះសាយ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​កាល​ពី​ឆ្នាំ​មុន​នោះ នៅ​ពេល​នេះ​បាន​លេច “នារី​មុខ​ពស់” ម្នាក់​ទៀត​ដែល​ល្បី​មិន​ចាញ់​គ្នា​ប៉ុន្មាន​ដោយ​សារ​រូប​សម្បត្តិ​និង​ពាក្យ​សម្ដី​មិន​ចេះ​ប្រមាណ​ខ្លួន​របស់​នាង​។

នារី​រហស្សនាម “ព្រាយពស់” អះអាង​ថា​ខ្លួន​ជា​កូន​កាត់​៨​សាសន៍​និង​មិន​ធ្លាប់​កែ​សម្ផស្ស​សោះ

កាល​ពី​ថ្មី​ៗ​នេះ មាន​នារី​ម្នាក់​ដែល​មាន​រហស្សនាម​ថា Han Hy Na ABBY ស្រាប់​តែ​ល្បី​ឈ្មោះ​កក្រើក​ជាង​តារា​ទៅ​ទៀត​នៅ​លើ​គ្រប់​បណ្ដាញ​សង្គម​របស់​ចិន​ដោយ​សារ​តែ​រូបភាព​ដែល​នាង​បង្ហោះ​ជាមួយ​ការ​បោះ​ពាក្យ​សម្ដី​មិន​ចេះ​គិត​របស់​ខ្លួន។ តាម​នោះ​ដែរ Han Hy Na ទទួល​ស្គាល់​ខ្លួន​ឯង​ថា​នាង​កើត​នៅ​ថ្ងៃ​ទី ១៦​ខែ​ឧសភា​ឆ្នាំ ១៩៩៩ ហើយ​បាន​បញ្ចប់​ការ​សិក្សា​នៅ​មហាវិទ្យាល័យ​ប៉េកាំង​រួច​ហើយ។ សព្វថ្ងៃ​នាង​កំពុង​រស់​នៅ​ទីក្រុង​សៀងហៃ​និង​បាន​ណែនាំ​ខ្លួន​ឯង​ថា​ជា​កូន​កាត់​៨​សាសន៍​រួម​មាន ចិន ឥណ្ឌា អង់គ្លេស កូរ៉េ ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា និង​រុស្សី។ មិន​បញ្ឈប់​ត្រឹម​នោះ Han Hy បាន​ទម្លាយ​ថា​ការងារ​របស់​នាង​រាល់​ថ្ងៃ​នោះ​គឺ “ជន​ទី​៣​ស្អាត​ជាង​គេ” (ជន​ទី​៣​មាន​ន័យ​ថា​អ្នក​ដែល​តែងតែ​ទៅ​បំផ្លាញ​សុភមង្គល​របស់​អ្នក​ដទៃ)។

នារី​រហស្សនាម “ព្រាយពស់” អះអាង​ថា​ខ្លួន​ជា​កូន​កាត់​៨​សាសន៍​និង​មិន​ធ្លាប់​កែ​សម្ផស្ស​សោះ

នារី​វ័យ​ក្មេង​រូប​នេះ​បាន​ប្រកាស​ក្ដែងៗ​ថា​មុខ​របស់​ខ្លួន​នេះ​គឺ​ជា​សមិទ្ធផល​របស់​ធម្មជាតិ​ពិត​ៗ​មិន​ធ្លាប់​ឆ្លង​កាត់​ការ​វះកាត់​កែ​សម្ផស្ស​អ្វី​ទាំង​អស់។ ជាមួយ​គ្នា​នេះ​ដែរ Han Hy Na បាន​ដាក់​រហស្សនាម​ឲ្យ​ខ្លួន​ឯង​ដូច​ជា៖ ស្រី​ស្អាត​ជាង​គេ​នៅ​ចិន ឬ​តុក្កតា Barbie ជា​ដើម។ រាល់​រូប​ភាព​របស់​នារី​វ័យ​ក្មេង​រូប​នេះ​សុទ្ធ​តែ​ទាក់ទាញ​បាន​ចំណាប់​អារម្មណ៍​យ៉ាង​ច្រើន​ពី​អ្នក​ប្រើ​អ៊ីនធឺណិត​​ក្នុង​នោះ​ភាគ​ច្រើន​គឺ​ពាក្យ​រិះគន់​​គ្មាន​ប្រណី​ដល់​នាង។ មនុស្ស​ជា​ច្រើន​ទ្រាំ​មិន​បាន បាន​បញ្ចេញ​មតិ​ថា៖ “គួរ​ឲ្យ​ខ្ពើម​រអើម” “មិន​ត្រឹម​តែ​មុខ​ដូច​ពស់​ទេ សូម្បី​តែ​ចិត្ត​គំនិត​ក៏​ដូច​អាសិរពិស​ដែរ” “កែ​មុខ​ឡើង​ខ្ទេច​ដូច​នេះ​ហើយ សូម្បី​តែ​ម្ដាយ​ក៏​មើល​មិន​ស្គាល់​ផង”៕

ចុចអាន៖ទម្លាយ​មូលហេតុ​ធ្វើ​ឲ្យ​បុរស​ចំណាយ​១០​ម៉ឺន​ដុល្លារ​វះកាត់​ដូច Justin Bieber បាត់​បង់​ជីវិត

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖kenh14