លី ដាណាម​ ទម្លាយ​រឿង​​ម្តាយ​​គំរាម​កាត់​កាល​ចោល

តារា​សម្ដែង​ស្រី​មក​ពី​ខេត្ត​កោះ​កុង​ ថ្លែង​មក​កាន់ Sabayថា ​មុន​​ឈាន​ជើង​ចូល​ក្នុង​វិស័យ​សិល្បៈ​ នាង​ត្រូវ​ម្ដាយ​គំរាម​កាត់​កាល​ចោល​ច្រើន​ដងរួចមក​​ហើយ។

 

បើ​ទោះ​ជា​មាន​ការ​គំរាម​ផ្ដាច់​មនោសញ្ចេតនា​រវាង​ម្ដាយ​កូន​យ៉ាង​ណា​ លី ដាណាម​ ប្រាប់​ថា​ នាង​នៅតែ​ជម្នះ​ដើម្បី​អាជីព​ដែល​នាង​ស្រលាញ់​។ មិន​តែ​ប៉ុណ្ណោះ​នាង​ត្រូវ​បង្ខំ​រត់​ចោល​ផ្ទះ​ដើម្បី​មក​ភ្នំពេញ​​បន្ត​ចូល​សិល្បៈ​តាម​ក្តី​ស្រមៃ​ទៀត​ផង​។

 

លី ដាណាម​ ទម្លាយ​រឿង​​ម្តាយ​​គំរាម​កាត់​កាល​ចោល

 

ភាព​តស៊ូ​ជម្នះ​ក្នុង​វិថី​មួយ​នេះ ​បាន​ផ្លាស់​ប្តូរ​គំនិត​ដែល​ធ្លាប់​តែ​ប្រឆាំង​កូន​ស្រី ដោយ ម្តាយ​ លី​ ដាណាម បែរ​ជា​ជំរុញ​កូន​បន្ថែម ​ក្រោយ​រូប​នាង​ប្រឡូក​បាន​​រយៈ​ពេល​២​ឆ្នាំ​ហើយ​ទទួល​បាន​ផ្លែ​ផ្កា​ខ្លះ។ នេះ​បើ​តាម​ការ​អះ​អាង​ពី ដាណាម​។

 

វីដេអូ​បកស្រាយ​លម្អិត​ពាក់​ព័ន្ធ​នឹង​ការ​ហក់​ចូល​វិស័យ​សិល្បៈ​របស់ លី​ ដាណាម៖

 

 


អត្ថបទ៖ ថា ម៉ាលីដា