គណបក្ស​​សង្គ្រោះ​​ជាតិ ប្តេជ្ញា​​រួបរួម​​ជាមួយ​​រដ្ឋាភិបាល​​ដើម្បី​​ទប់​ឥទ្ធិពល​​ខាងក្រៅ​​

គណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះបានប្រកាសជំហរថា នឹងរួបរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនដើម្បី ទប់ទល់ឥទ្ធិពលនយោបាយការបរទេសពីខាងក្រៅ។ ប៉ុន្តែការស្នើនេះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជាជន មិនបានតបទៅវិញទេ ដោយរងចាំពិនិយ្យ ហើយឆ្លើយតបពេលក្រោយ។

លោក យ៉ែម បុញ្ញឫទ្ធិ  អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មាននៅព្រឹកនេះថា ស្ថានការណ៍នយោបាយនៅក្រៅតំបន់ និងនៅលើពិភពលោកកំពុងតែមានបញ្ហា ហើយក៏ពាក់ព័ន្ធជាមួយកម្ពុជាផងដែរ។ ដូច្នេះគណបក្សរបស់លោកយល់ឃើញថា ពេលដែលមានបញ្ហា ខាងក្រៅខ្មែរតែងតែរួបរួមគ្នាដើម្បីទប់ទល់ឥទ្ធិពលពីខាងក្រៅ។

ទាក់ទងនឹងឥទ្ធិពលពីខាងក្រៅនេះ លោក យ៉ែម បុញ្ញឫទ្ធិ បានកត់សម្គាល់ថា កំពុងមានបញ្ហា ដូច្នេះគណបក្សរបស់លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជន នឹងរួបរួមគ្នា ដើម្បីទប់ទល់ឥទ្ធិពលនយោបាយការបរទេសខាងក្រៅ…

សំឡេងលោក យ៉ែម បុញ្ញឫទ្ធិ៖

លោក សួស យ៉ារ៉ា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនបានបញ្ជាក់ជំហរឆ្លើយតបទៅគណបក្សសង្គ្រោះជាតិវិញទេ ដោយលោកគ្រាន់តែបញ្ជាក់ថា ព័ត៌មាននេះលឿនពេកដូច្នេះគណបក្សលោក ចាំពិនិត្យមើលសិន និងអាចឆ្លើយបតជាក្រោយ ដោយលោកអះអាងថា ពីព្រោះការលើកឡើងរបស់គណបក្សសង្រ្គោះជាតិនេះចម្លែងកបា។

បើតាមលោក សួស យ៉ារ៉ា បានអះអាង គណបក្សប្រជាជនកម្ពុជា ទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រតាំងពីអតីតកាលដល់បច្ចុប្បន្ន  និងអនាគត់ ដូច្នេះគណបក្សរបស់លោក មិនធ្វើអ្វីដោយចៃដន្យទេ ៕

ប្រភព៖ វាយោ


Related Posts