ក្រសួងការងារ បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ស្តីពីប្រាក់ឈ្មួលអប្បរមា របស់កម្មករកាត់ដេរឆ្នាំ២០១៧

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែកក្កដានេះ បានបើកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារអាណត្តិទី៨ លើកទី១៤ ដើម្បីចាប់ផ្តើមជាផ្លូវការនូវការពិភាក្សា អំពីប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ គណៈកម្មការប្រឹក្សាការងារមកពីភាគីទាំង៣ គឺភាគីកម្មករនិយោជិត ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល បានសម្រេចនូវលទ្ធផលដូចជា៖

១-ទទួលដឹងឮជាផ្លូវការអំពីការចាប់ផ្តើមការចរចាប្រាក់ឈ្មួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើងសម្រាប់ ឆ្នាំ២០១៧។

២-បង្កើតក្រុមការងារបច្ចេកទេសត្រីភាគី ដែលមានសមាសភាពចំនួន១៦រូបមកពីភាគីនីមួយៗ ដើម្បីពិភាក្សាការងារបច្ចេកទេសក្នុង ការកំណត់ប្រាក់ឈ្នួលអប្បបរមា។

៣-ប្រើប្រាស់លក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ធ្វើជាមូលដ្ឋានសិក្សាស្រាវជ្រាវ និងពិភាក្សា និងលើកជាអនុសាសន៍ ដល់គណៈកម្មការប្រឹក្សាការងារពិនិត្យសម្រេច។

៤-ប្រើប្រាស់ប្រតិទិនការងារដែលបានកំណត់ នាពេលកន្លងមក ជាមូលដ្ឋានក្នុងការជួបប្រជុំ ជាលក្ខណផ្ទៃក្នុងភាគី ទ្វេភាគី និងត្រីភាគី៕

ប្រភព៖ freshnewsasia


ក្រសួងការងារ បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ស្តីពីប្រាក់ឈ្មួលអប្បរមា របស់កម្មករកាត់ដេរឆ្នាំ២០១៧

សហជីព​សេរី​កម្មករ​ស្នើ​រដ្ឋមន្ត្រីក្រសួង​ការងារ​មាន​វិធានការ​ផ្លូវច្បាប់​ទៅ​លើ​អំពើ​របស់​ ស្រី​ ចំរើន​ និង​ ធី​ សុវណ្ណ​ថា​ ដែល​អះអាង​ថា​ ជា​តំណាង​សហជីព​

ក្រសួងការងារ បង្ហាញលទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ស្តីពីប្រាក់ឈ្មួលអប្បរមា របស់កម្មករកាត់ដេរឆ្នាំ២០១៧

គណបក្ស​​សង្គ្រោះ​​ជាតិ ប្តេជ្ញា​​រួបរួម​​ជាមួយ​​រដ្ឋាភិបាល​​ដើម្បី​​ទប់​ឥទ្ធិពល​​ខាងក្រៅ​​