អ្នកវិទ្យាសាស្ត្ររកឃើញនូវគុណប្រយោជន៍ទាំង១៥មិនគួរឱ្យជឿសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តី

អ្នកវិទ្យាសាស្ត្ររកឃើញនូវគុណប្រយោជន៍ទាំង១៥មិនគួរឱ្យជឿសម្រាប់អ្នកចូលចិត្តស្តាប់តន្រ្តីប្រសិន​បើអ្នកស្រលាញ់ការស្តាប់តន្រ្តី ​នោះអ្នកនឹងជាបុគ្គលដ៏ល្អមួយ។ ​Charles Darwin​​ អ្នកនិពន្ធកំណាព្យនិងជាអ្នកវាយតម្លៃបែបវិទ្យាសាស្ត្រ​​ កាលលោកនៅមានជីវិតយលោកបានលើកកំណត់សម្គាល់​ អំពីគុណប្រយោជន៍នៃការស្តាប់តន្ត្រី​​ថា​ ៖ « ប្រសិនបើខ្ញុំរស់នៅម្តងទៀត ខ្ញុំចង់បង្កើត​ច្បាប់មួយ ដើម្បីអាន និងស្តាប់តន្ត្រី ​មួយចំនូន​ យ៉ាងហោចណាស់មួយសប្តាហ៍ម្តង។ ​Albert Einstein ​បានប្រកាសថា ​៖ ​«ប្រសិនបើខ្ញុំមិនមែនជាអ្នករូបវិទ្យាម្លេះ ខ្ញុំបាននឹងក្លាយ ​ជាអ្នកតន្ត្រីករម្នាក់បាត់ទៅហើយ»។ ​ Jimi Hendrix ​បានហៅតន្ត្រីរបស់គាត់ថា«សាសនា»។​ ក្នុងនោះផងដែរ ​អ្នក ​វិទ្យាសាស្ត្ររូបវិទ្យារូបនេះ ​បានបញ្ជាក់បន្ថែមថា​ លោកតែងតែមាន ​មោទនភាពចំពោះអ្នកដែលចេះច្រៀងនិងលេងហ្គីតា។​ ថ្មីៗនេះផងដែរ ​ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ​ បានរកឃើញថា​ ការទម្លាប់ស្តាប់តន្ត្រីអាចបង្កើននូវអារម្មណ៍ផ្លូវចិត្តល្អ​ និងជម្រុញបាននូវ ​សុខភាពខាងក្រៅបានយ៉ាងល្អប្រសើរទៀតផង។​ ហើយខាងក្រោមនេះ ​ជាចំណុចទាំង១៥​ ដែលបានត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រ​ អំពី​អត្ថប្រយោជន៍នៃការស្តាប់តន្ត្រី៖​១. ​តន្ត្រីធ្វើឱ្យអារម្មណ៍អ្នកកាន់តែរីករាយ៖ ​ការសិក្សាស្រាវជ្រាវបង្ហាញថា ​នៅពេលដែលអ្នកស្តាប់តន្ត្រី ​មានន័យថាខួរក្បាលរបស់អ្នកកំពុងតែ ​សម្រាកនិងមានអារម្មណ៍ល្អ។​ ២. ​តន្ត្រីអាចជួយបង្កើនដំណើរការរត់៖​ ប្រសិនបើមនុស្ស​ ទទួលអ្វីមួយពី ​តន្ត្រី ​នោះវាគួរតែត្រូវបានលើកទឹកចិត្ត ​ដើម្បីដឹងថាអ្វីដែលអាចធ្វើទៅបាន ដរាបណាអ្នកនៅតែធ្វើវា ​ដោយមិនចុះចាញ់។នេះជាអ្វីដែល ​Eminem ​បានលើកឡើង។ ​រីឯMarcelo Bigliassi ​និងសហជីវិករបស់គាត់​ បានលើកឡើ ងថា​ ចំនួនអ្នករត់ប្រណាំង ដែលបានស្តាប់តន្ត្រីកន្ត្រាក់អារម្មណ៍ ​កឬក៏តន្ត្រីបែបយឺត​ នោះ​ ពួកគេរត់បានចម្ងាយ ៨០០ម៉ែត​ ឆ្ងាយជាងគូប្រកួត ដែលចូលចិត្តស្តាប់ ​តន្ត្រីបែបស្ងប់ស្ងាត់ ​ឬក៏អ្នករត់ដោយមិនមានតន្ត្រីនោះ។ ​ប្រសិនបើអ្នកចង់ឱ្យ ​ល្បឿននៃការរត់កាន់តែលឿន ​ឬ​ញាប់ទៅៗនោះចូរស្តាប់តន្ត្រីណាសដែលជម្រុញចិត្តរបស់អ្នក។​៣. ​តន្ត្រីធ្វើឱ្យបាត់ភាពធុញទ្រាំនិងបង្កើននូវសុខភាព៖ ​Billy Joel ​បាននិយាយថា៖​ ​« ប្រសិនបើខ្ញុំ មានតន្ត្រីនៅក្នុងខ្លួន ​វាពិតជាអាចធ្វើឱ្យខ្ញុំជាសះ​ស្បើយបាន។​ វាជាការបង្ហាញឱ្យឃើញមួយ ​នូវមនុស្សជាតិ។​ ពេលខ្លះវាមាន​ អារម្មណ៍ ​ហាក់ដូចជាយើងដក់អារម្មណ៍ទៅលើវា ​បើ​ទោះបីបទចម្រៀងនោះ​ វាមិនមែនជាវប្បធម៌របស់យើងក៏ដោយ»។ ​ការស្តាប់តន្ត្រី ​ធ្វើឱ្យអ្នកថយចុះនូវ ​កម្រិតជាតិអរម៉ូន​ ដែលធុញថប់។​ នេះជារឿងដ៏មានសារះប្រយោជន៍ណាស់ ដែលគេរកឃើញ​ ថាវាអាចកាត់បន្ថយរហូតទៅដល់​ ៦០ ភាគរយ នៃជម្ងឺ​ ដោយ គ្រាន់តែស្តាប់តន្ត្រីសោះ។​ ដើម្បីឱ្យ​ស្ងប់អារម្មណ៍និងមានសុខភាពល្អ​ នៅពេលដែលអ្នកស្មុគស្មាញនោះ​ គ្រាន់តែបើកស្តាប់វិទ្យទៅ ​វានឹងអាចកាត់ ​បន្ថយបានជាក់ជាមិនខាន។ ​​៤.​ តន្ត្រីជួយអ្នកឱ្យគេងលក់ស្រួល៖ ​«តន្ត្រីគឺវានាំនូវរឿងរាវឥតប្រយោជន៍​ ដែលនៅក្នុងខ្លួនរបស់អ្នក ​ឱ្យចេញឆ្ងាយ»​ នេះជាការលើកឡើង របស់​ Berthold Auerbach។ ​៣០ភាគរយ​ នៃជនជាតិអាមេរិក ដែលទទួលរងនូវការគេងមិន ​លក់ ការសិក្សាមួយបង្ហាញថា​ សិស្សជាច្រើន​ ដែលបាន​ស្តាប់តន្ត្រីបុរាណសម្រាកកាយ​ ​អស់ ​រយះពេល ​៤៥ ​​នាទីមុនពេលនៃការចូលដំណេក​​ វាបានបង្ហាញសញ្ញាថា ​​មានលក្ខណះប្រសើរ ​ជាងសិស្សទាំងឡាយណា​ ​ដែលបានស្តាប់មេរៀនតាមរយះសម្លេង​ ​ឬក៏ធ្វើអ្វីដែលខុសពីទម្លាប់​​ របស់ពួកគេ។ ​​៥. ​«តន្ត្រីកាត់បន្ថយនូវការទទួលរងសម្ពាធ៖ ​« តន្ត្រីជាជម្រករបស់ខ្ញុំ»។​ ខ្ញុំអាចលូនចូល ទៅក្នុងវា​ រវាងភាពល្អនិងភាពអាក្រក់​ ដែលវិលត្រឡប់ទៅរកភាពឯកា» ​នេះជាការលើកឡើង​ របស់​ Maya Angelou។​ ជាង ៣៥០ នាក់​នៃប្រជាជន​ បានទទួលរងសម្ពាធពីជំវិញពិភព​ លោក។ ​កម្រិត៩០ភាគរយនៃពួកគេ​ ទទួលរងនូវបទពិសោធន៍នៃការគេងមិនលក់។ ​ការសិក្សាស្រាវជ្រាវមួយឈ្មោះថា​ sleep research above​ បានរកឃើញថា ​រោគសញ្ញាដែលទទួលរងសម្ពាធ​ ដែលមានការថយចុះ​ គឺបានបង្ហាញចេញនូវក្នុងក្រុម ​ដែលបានស្តាប់ ​នូវតន្ត្រី បុរាណ ​មុនពេលដែលកពួកគេ​ចូលគេង ​ប៉ុន្តែមិនដូចគ្នាទៅនឹងពីរក្រុមផ្សេងទៀតនោះទេ។ ​ការសិក្សាផ្សេងមួយទៀត ដោយ លោក ​Hans Joachim Trappe​ មកពីប្រទេអាឡឺម៉ង់តន្ត្រីវាអាចមានផលចំណេញចំពោះអ្នកជម្ងឺ ដែលរោគសញ្ញាបញ្ជាក់ថាទទួល រងនូវសម្ពាធ ​ដោយផ្អែកទៅលើប្រភេទនៃបទភ្លេង។ ​ពេលដែលអ្នក​មាន ​អារម្មណ៍ថាចុះចាញ់ឬទន់ជ្រាយនោះ​ ការស្តាប់តន្ត្រីវាអាចលើកអ្នកឡើងនិងជម្រុញទឹកចិត្តអ្នកដោយស្វ័យប្រវត្តិ។​៦.​ ស្តាប់តន្ត្រីជួយឱ្យអ្នកញុំកាន់តែតិច៖​ Thomas Hardy ​ «លើកឡើងថា​ មានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា រវាងតន្ត្រីនិងការទទួលទាន»។ ​ការសិក្សា ស្រាវជ្រាវ ​នៅសាកលវិទ្យាល័យ ​Georgia Tech បានបង្ហាញថា​ ការបំភ្លឺភ្លើង ដែលមិនភ្លឺពេកនិងសម្លេងតន្ត្រី ខណៈពេលដែលមនុស្ស​កំពុងតែទទួលទាន ឬបរិភោគអាហារ មនុស្សអាចប្រើកាឡូរីតិចនិងអាចរីករាយជាមួយពេលអាហាររបស់មនុស្សផងដែរ។ ​៧.​ តន្ត្រីលើកដំកើនអារម្មណ៍ខណៈកំពុងបើកបរ៖​ Alison Kraus បាន លើកឡើងថា៖ « នោះគឺអ្វីដែលខ្ញុំស្រលាញ់»។ ​វាមិនមែនជាការរំខាននោះទេ ​ការអង្គុយនៅក្នុងឡានស្តាប់តន្ត្រីនៅពេលដែលមេឃភ្លៀងនោះ។ មានបទចម្រៀងជាច្រើនទៀតដែលត្រូវច្រៀង។ ​ការសិក្សាមួយនៅ ​Netherlands បានរកឃើញថា​ ការស្តាប់តន្ត្រីនៅពេលដែលអ្នកកំពុងតែបើកបរ ​ធ្វើឱ្យអារម្មណ៍របស់អ្នក ស្រស់ថ្លា។ ​ក្នុងនោះផងដែរ វាអាចនាំអ្នកទៅរកភាពសុវត្ថិភាពនៅ ក្នុងការបើកបរផងដែរ។ ​៨.​ តន្ត្រីធ្វើឱ្យអ្នករៀនច្រើននិងមានការចងចាំ៖ «តន្ត្រីជាភាសានៃការចងចាំ» ​នេះជាការលើកឡើងរបស់ Jodi Picoult ។ ​អ្នកសិក្សាស្រាវជ្រាវជាច្រើន ​បានលើកឡើងថា​ តន្ត្រីអាចជួយអ្នក​ នៅក្នុងការរៀន ​និងទន្ទេញមេរៀនឡើងវិញ​ ប៉ុន្តែវាផ្អែក ទៅលើ តើថា​ ប៉ុន្មានភាគរយ ដែលអ្នក​ចូលចិត្តតន្ត្រី នៅពេលដែលអ្នកមិនមែនជាតន្ត្រីករ ឬតារាចម្រៀងនោះ។ ចំពោះបុគ្គលិកលក្ខណះឬឥរិយាបថរបស់ជនជាតិជប៉ុនវិញ គេចូលចិត្ត ដើម្បីបង្កើនដល់ការចងចាំបានល្អ  គេចូលចិត្តស្តាប់តន្ត្រី ព្រោះថានៅពេលដែលពួកគេស្តាប់ តន្ត្រីវាបានធ្វើឱ្យកើតមាន នូវគំនិតអព្យាក្រឹតឬគំនិតវិជ្ជមាន សម្រាប់ពួកគេ។​ ៩.​ តន្ត្រីជួយដល់អ្នកមុននិងក្រោយនៃការវះកាត់៖ ​ Miguel de Cervantes បានលើកឡើងថា៖​ « ខ្ញុំច្រៀងភាពភ័យខ្លាចទាំងប៉ុន្មានបានរសាត់ទៅឆ្ងាយ» ។​ ការសិក្សាស្រាវជ្រាវបានបង្ហាញថា ​ការស្តាប់តន្ត្រី គឺមានអារម្មណ៍សម្រាក ​ ស្តាប់តន្ត្រីមុនពេលនៃការវះកាត់ ​ក៏អាចកាត់បន្ថយនូវ​ការថប់អារម្មណ៍បានផងដែរ។ ​មួយឆ្នាំៗ ​មនុស្សរាប់លាននាក់ បានទទួលយកនូវ ​ការវះកាត់​ មនុស្សមួយចំនួនស្តាប់តន្ត្រីមុនពេលនៃការវះកាត់ របស់គេបានចូលមក ដ​ល់ បទចម្រៀងកម្សាន្តអារម្មណ៍ ​អាចកាត់បន្ថយនូវបញ្ហាថប់អារម្មណ៍របស់គេបាន។ ​១០. ​តន្ត្រីកាត់បន្ថយនូវការឈឺចាប់៖ ​« រឿងល្អមួយ អំពីតន្ត្រី នៅពេលដែលវាកន្ត្រាក់អារម្មណ៍អ្នក ​នោះអ្នកនឹងមិនមានអារម្មណ៍ថា ឈឺចាប់នោះទេ»។ ​នេះជាការលើកឡើង របស់ Bob Marely ។ ​ការសិក្សាស្រាវជ្រាវ នៅសាកលវិទ្យាល័យ Drexel ​នៅសហរដ្ឋអាមេរិក ​បានរកឃើញថា ​តន្ត្រីអាច​ព្យាបាលនូវការឈឺចាប់​ តន្ត្រីកាត់បន្ថយនូវការឈឺចាប់​ ជាងព្យាបាលទៅលើអ្នកជម្ងឺ ដែលកើតមហារីកទៅទៀត។​ ការសិក្សាដោយឡែកមួយទៀត ក៏រក ឃើញថា ​តន្ត្រីអាចកាត់បន្ថយនូវការឈឺចាប់ពីខាងក្នុងមក តែបទចម្រៀងឬតន្ត្រីនោះទៀតសោតត្រូវតែជាការជ្រើសរើសពីសំណាក់អ្នកជម្ងឺផ្ទាល់។​១១. ​តន្ត្រីជួយអ្នកជម្ងឺដែលបាត់បង់ការចងចាំ​៖ ​«ពីអតីតកាលមក មនុស្សឈឺ រហូតបាត់បងការចងចាំ​ ហើយមនុស្សអាចយកនូវភាពចងចាំទាំងអស់នោះ​ មកវិញ ​ដោយគ្រាន់តែ ​ស្តាប់តន្ត្រី វាអាចបញ្ជាក់អំពីអត្តសញ្ញាណឬការចងចាំមកវិញ» ​នេះជាការបញ្ជាក់របស់​ Oliver Sacks, M.D។​១២. ​តន្ត្រីធ្វើឱ្យប្រសើរឡើងវិញនូវអ្នកជម្ងឺដែលដាចសរសៃឈាម៖​« ខ្ញុំដឹងហេតុអ្វី​ សត្វ​ នៅក្នុងទ្រុងព្យាយាមស្រែកច្រៀង»​ ​នេះជាការលើកឡើងរបស់ Maya Angelou។ ​ការសិក្សានៅសាកលវិទ្យាល័យ​ University of Helsinki​ បានលើកឡើងថា​ អ្នកជម្ងឺ ដែលដាច់សរសៃឈាមខួរក្បាល​​ ហើយ​ទទួលយកនូវការស្តាប់តន្ត្រី ​ហើយតន្ត្រីនោះជាការជ្រើស​ រើសរបស់ពួកគេផ្ទាល់​ ដោយមួយថ្ងៃស្តាប់រយះពេល២ម៉ោង​ សញ្ញាបានបង្ហាញថា អាចប្រសើរ ឡើងនូវមុខងារ ​ដែលអាចដំណើរការបានឡើងវិញ ​នៃជម្ងឺដាច់សរសៃឈាមខួរក្បាលនោះ។ ​បើប្រៀបធៀបទៅអ្នក​ ដែលចូលចិត្តស្តាប់ មេរៀន ​តាមរយះសម្លេងនោះ​ គឺមានលក្ខណះ ខុសគ្នា ចម្រៀងសម្បូរទៅដោយ​ អក្សរដែលងាយនៅក្នុងការចាប់អារម្មណ៍ ​ដែលជាហេតុធ្វើឱ្យអ្នក​ជម្ងឺងាយនៅក្នុងការចងចាំ។​១៣. ​តន្ត្រីធ្វើឱ្យបង្កើននូវភាពឆ្លាតវៃ៖​ « តន្ត្រីគឺជាដួងព្រលឹង អ្វីដែលជាពាក្យនោះ គឺស្ថិតនៅក្នុងចិត្ត»​ នេះជាការលើកឡើងរបស់​ Modest Mouse។​ បន្ទាប់ពីការសិក្សារយះ ​ពេលមួយខែនៃមេរៀនតន្ត្រី​ ដែលជាភស្តុតាងមួយដែលបង្ហាញ​ ពីការសិក្សានៅសាកលវិទ្យាល័យ​ សហរដ្ឋអាមេរិក ​បានឱ្យដឹងថា ៩០ ភាគរយ​ នៃក្មេង ចន្លោះពីអាយុ ៤ដល់ ៦ឆ្នាំ បាន បង្ហាញពីសញ្ញានៃភាពឆ្លាតវៃរបស់ក្មេង ផងដែរ។ ១៤. ​តន្ត្រីបង្កើននូវIQ និងការសិក្សា៖ ​« តន្ត្រីអាចផ្លាស់ប្តូរពិភពលោក ដោយសារតែ ​វាអាចផ្លាស់ប្តូរមនុស្សបាន» ​នេះជាអ្វីដែល Bono លើកឡើង។ ការសិក្សាស្រាវជ្រាវ​ បានយក​ មេរៀនតន្ត្រីដើម្បីទស្សទាយនិងចង់ដឹង IQ​ របស់ក្មេងៗ។ ​ការសិក្សាទៅលើក្មេងអាយុ៦ឆ្នាំមួយ​ដែលវាយអត្ថបទឬការច្រៀងចម្រៀងមេរៀន នៅក្នុងក្រុមមួយអស់រយះពេល ៣៦សប្តាហ៍ បានបញ្ជាក់ពីសញ្ញានៃការកើនឡើងយ៉ាងលឿន នៃIQ ។ ដើម្បីជួយដល់កូនៗរបស់អ្នក ទទួល បាននូវការសិក្សាល្អ ត្រូវតែជម្រុញពួកគេឱ្យរៀនច្រៀងឬក៏ លេងនូវឩបករណ៍ភ្លេងណាមួយ។១៥. ​តន្ត្រីជួយថែរក្សានូវសុខភាពខួរក្បាលសម្រាប់អ្នកដែលមានវ័យកាន់តែធំ​៖ ​« តន្ត្រីជា ដង្ហើមពិតនៃជីវិត​ យើងស្តាប់វាដូច្នេះយើងមិនស្រេកឃ្លានឬមិន​ ស្លាប់នោះទេ យើងច្រៀង ​ដូចនេះយើងអាចលឺពីជីវិតរបស់យើងផ្ទាល់» ​នេះជាការលើកឡើង របស់ ​Yasmina Khadra។ ​ការសិក្សាមួយជាមួយភាពមនុស្សចាស់​ និងពេញវ័យ បានបង្ហាញថា ​ក្មេងដែលមានអាយុចាប់ពី១០ឆ្នាំ ​ឬលើសពីនេះ ដែលមានបទពិសោធន៍ ​ទៅលើតន្ត្រីគឺ​ ទទួលបានពិន្ទុខ្ពស់ ​ទៅលើការធ្វើតេសសមត្ថភាពខួរក្បាលនោះ ​គឺល្អជាង ក្រុមតន្ត្រីករ ​ដែល ​បានសិក្សាពីមួយឆ្នាំរហូតទៅដល់៩ឆ្នាំទៅទៀត៕​

អត្ថបទដោយ៖ កញ្ញា
healthdigest