ប្រធាន​​​ការិយាល័យ​​​នៅ​​​ក្រសួង​ការ​បរទេស​ត្រូវ​​​​ជាប់ពន្ធនាគារ​​​​មួយ​ឆ្នាំពីបទ​ទទួល​ការ​​​សូក​​​ប៉ាន់

មន្ត្រីក្រសួងការបរទេសម្នាក់ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំកាលពីម្សិលមិញពីបទទទួលសំណូកដើម្បីពន្លឿនការអនុញ្ញាតនាំចេញសម្លៀកបំពាក់ ប៉ុន្តែនឹងអនុវត្តទោសតែ១២ខែប៉ុណ្ណោះ។ លោក អ៊ា សែ អាយុ៤២ឆ្នាំ ប្រធានការិយាល័យនៅនាយកដ្ឋានមួយក្នុងក្រសួងនេះដែលគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសញូវសេឡែន និងអូស្ត្រាលី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនកាលពីខែមីនា ជាមួយប្រាក់សំណូក ១.០០០ដុល្លារក្នុងដៃខណៈយកឯកសារទៅកាន់នាយកដ្ឋានច្បាប់នៅក្រសួងនេះជួសមុខឲ្យក្រុមហ៊ុនដែលគេមិនបញ្ចេញអត្តសញ្ញាណ។ ក្រោយមក លោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ថវិការដ្ឋមិនត្រឹមត្រូវ (វិតិក្រម) ដែលមានទោសជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ។ លោក វេង ហួត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសាលក្រមនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញថា “សេចក្តីសម្រេចស្ថាពរគឺផ្តន្ទាទោសចុងចោទ អា៊ា សែ ឱ្យជាប់ពន្ធនាគារពីរឆ្នាំ ប៉ុន្តែគាត់នឹងអនុវត្តទោសក្នុងពន្ធនាគារតែមួយឆ្នាំប៉ុណ្ណោះ…ហើយទោសដែលនៅសល់នឹងត្រូវព្យួរ”។ ចៅក្រមរូបនេះបានមានប្រសាសន៍ថា   “លោក អ៊ា សែ ត្រូវបានព្យួរទោសដោយសារលោកមិនដែលមានកេរ្តិ៍ឈ្មោះអាក្រក់ពីមុនមកនៅក្រសួងការបរទេសកន្លែងដែលលោកបានធ្វើការរយៈពេល១៧ឆ្នាំ ប៉ុន្តែក៏ត្រូវបង់ប្រាក់ពិន័យចំនួន៦លានរៀលផងដែរ។ លោក អ៊ា សែ ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នតាំងពីខែមេសាមកនោះ គ្រោងនឹងដោះលែងក្នុងរយៈពេល៩ខែ។ នៅសវនាការកាលពីដើមខែនេះ លោក អ៊ា សែ បានទទួលស្គាល់ថា លោកពិតជាបានទាមទារប្រាក់៣០០ដុល្លារពីក្រុមហ៊ុនសម្លៀកបំពាក់បរទេសមួយដើម្បីរត់ការអនុញ្ញាតនាំចេញពីរោងចក្រដែលមានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជាមែន ប៉ុន្តែបានបដិសេធថា មិនបានទទួលប្រាក់សំណូកបន្ថែមឡើយ។ នៅថ្ងៃដដែលនោះ តំណាងក្រុមហ៊ុន ដែលអត្តសញ្ញាណរបស់គាត់មិនត្រូវបានបញ្ចេញដោយតុលាការ ឬ អង្គភាពប្រឆាំងអំពើពុករលួយនោះ បាននិយាយថា ក្រោយមក […]

The post ប្រធាន​​​ការិយាល័យ​​​នៅ​​​ក្រសួង​ការ​បរទេស​ត្រូវ​​​​ជាប់ពន្ធនាគារ​​​​មួយ​ឆ្នាំពីបទ​ទទួល​ការ​​​សូក​​​ប៉ាន់ appeared first on The Cambodia Daily.