សឿន ផាន​ផា​ភួង ខ្លាចរអា​វិថី​ស្នេហា ជា​ប្រពន្ធចុង ក្នុង​ជីវិត​សាច់រឿង​

សឿន ផាន​ផា​ភួង ខ្លាចរអា​វិថី​ស្នេហា ជា​ប្រពន្ធចុង ក្នុង​ជីវិត​សាច់រឿង​

​រាជធាន​ភ្នំពេញ : ការឈាន​ជើង​ចូលមក​ប្រឡូក​អាជីព​ជា អ្នកសិល្បៈ​អស់​រយៈពេល​៧​ឆ្នាំ​មកនេះ តារា​សម្តែង កញ្ញា សឿន ផាន​ផា​ភួង ធ្លាប់​សម្តែង​បាន​ចំនួន​ប្រមាណ​ជិត​៣០​រឿង​មកហើយ។ តារា​សម្តែង​ស្រី​រូបនេះ ភាគច្រើន​ទទួលបាន​តួនាទី​ជា​ប្រពន្ធចុង​គេ​ជាប់​រហូត​។​

 

​សឿន ផាន​ផា​ភួង ក៏​ធ្លាប់បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ពី​ខ្សែជីវិត​ពិត​ក្រៅ​ឆាក របស់​នាង​ផងដែរ ខ្លាច​ព្រេងវាសនា​ចារ​តម្រូវឱ្យ​នាង​ដើរ​លើ​គន្លង​ខ្សែភាពយន្ត ។ កាលពីពេល​កន្លងទៅនេះ ស្រដៀង​គ្នា​ទៅនឹង​ការព្រួយបារម្ភ​នោះ ស្រាប់​តែមាន​ប្រភពព័ត៌មាន​មួយ​បាន​លើកឡើងថា សឿន ផាន​ផា​ភួង បាន និង​កំពុង​ទាក់ទង​ចំណងស្នេហា​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល​ម្នាក់​មាន​ឋានៈ ជា​រដ្ឋលេខាធិការ​ដែល បុរស​ម្នាក់​នោះ គឺមាន​ប្រពន្ធ​មានកូន​រួចទៅហើយ ។ ចំណុច​នេះហើយ​ទើប​ធ្វើឱ្យ​មជ្ឈដ្ឋាន អ្នកតាមដាន​សង្គម​សិ​ល្បៈ​បាន​លើកឡើងថា ខ្សែ​ជីវិតក្រៅឆាក​របស់ សឿន ផាន ផា​ភួង ក៏​កំពុង​ដើរ​លើ​គន្លង​ខ្សែភាពយន្ត​ដែល​នាង​ធ្លាប់ សម្តែង​ដែរ​ហើយ​។​

 

​តែ​យ៉ាងណាក្តី តារា​សម្តែង​វ័យ​២៩​ឆ្នាំ រូបនេះ បាន​ចេញមុខ​បដិសេធថា នាង​មិនបាន​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​លោក​រដ្ឋលេខាធិការ​សម្បូ​រ​លុយ​ណា ម្នាក់​នោះទេ ហើយក៏​មិនដែល​បាន​ស្គាល់​មន្ត្រី​មាន​តួនាទី​ម្នាក់​នោះដែរ ។ ប៉ុន្តែ​បើ​និយាយថា មាន​បុរស​តាម​សុំ​ស្រឡាញ់ នាង​គឺ​ពិតជា​មាន​មែន​ដែល​ក្នុងចំណោម​អ្នក​ទាំងនោះ នាង​មិនបាន​ទទួលយក​ទេ ពីព្រោះ​បុរស​ទាំងនោះ​ភាគច្រើន​គឺជា​ប្តី​គេ នាង​មិន​ចង់​មាន​ឈ្មោះថា ជា​ស្រី​ដណ្តើម​យកប្តី​គេ ហើយ​ម្យ៉ាងទៀត​គឺ​ខ្លាច​ទឹក​អាស៊ីដ​ណាស់​៕

សឿន ផាន​ផា​ភួង ខ្លាចរអា​វិថី​ស្នេហា ជា​ប្រពន្ធចុង ក្នុង​ជីវិត​សាច់រឿង​

សឿន ផាន​ផា​ភួង ខ្លាចរអា​វិថី​ស្នេហា ជា​ប្រពន្ធចុង ក្នុង​ជីវិត​សាច់រឿង​