ហេតុ​អី​បាន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​ ​កូន​តូច​ក្តៅ​ខ្លួន​?​

ហេតុ​អី​បាន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​ ​កូន​តូច​ក្តៅ​ខ្លួន​?​

បើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តថា តើហេតុអីបានកូនតូចជាទីស្រឡាញ់ក្តៅខ្លួនក្រោយពេលចាក់វ៉ាក់សាំងហើយនោះ ខាងក្រោមនេះគឺជាចម្លើយដូចឆ្នេះសូមតាមដានអានទាំងអស់គ្នា។

វ៉ាក់សាំងគឺអ្វី?
វ៉ាក់សាំង គឺជាជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្សដើម្បីជំរុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រិតភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។

ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?
នៅពេលវ៉ាក់សាំងចូលក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន “Antibody” ដែលមានតួនាទីចាត់ការពួកមេរោគ(វ៉ាក់សាំង)ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯងដែលវាជាមូលហេតុធ្វើឱ្យកើតអាការក្តៅខ្លួន។ នៅពេល Antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវិលត្រឡប់ទៅរកភាពប្រក្រតីវិញ ហើយបន្ទាប់ពីនោះទៅបើមានមេរោគដូចគ្នានោះចូលមកទៀតរាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង  តែ… ប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖

– វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា “ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎” ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។
– “មិនមែនទេ!” ដែលថា វ៉ាក់សាំងគ្រប់ប្រភេទពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។
– ក្មេងដែលមានអាការក្តៅខ្លួន មិនបានមានន័យថាកើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។

ចុងក្រោយបំផុតដែល ឡារ៉ែន ចង់ផ្តាំផ្ញើនោះគឺ ប្រហែលជាមិនមានឪពុកម្តាយម្នាក់ណាចង់ឃើញកូនឈឺថ្កាត់ ឬមិនស្រួលខ្លួនសូម្បីតែបន្តិចណាឡើយ ដូច្នេះហើយទើបការសាងប្រព័ន្ធការពារជំងឺដល់រាងកាយតូចមួយរបស់កូនដោយវិធីចាក់វ៉ាក់សាំងនេះ គឺជាវិធីមួយដែលល្អបំផុតក្នុងការការពារជំងឺ ជាពិសេសបំផុតនៅលើក្មេងតូចដែលមានប្រព័ន្ធការពារជំងឺនៅមិនទាន់ល្អឥតខ្ចោះ។

បានដឹងបែបនេះហើយកុំភ្លេចនាំកូនតូចទៅទទួលយកវ៉ាក់សាំងតាមដែលក្រសួងសុខាភិបាលបានកំណត់ទុកតាមពេលវេលាដែលត្រឹមត្រូវស័ក្តិសមផង៕

ប្រភព ៖ lareine

  • ហេតុ​អី​បាន​ក្រោយ​ពេល​ចាក់​វ៉ា​ក់​សាំង​ហើយ​ ​កូន​តូច​ក្តៅ​ខ្លួន​?​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:សុខភាព
Tags: