បុរស​វ័យក្មេង​ជិះ​ម៉ូតូ​ដឹក​មាន់​បើក​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ដី​ដួល​ខ្ទា​ត់​ចូល​រថយន្ត​កុងតឺន័រ​បើក​បញ្ច្រាសទិស​គ្នា​កិន​ចំ ខ្ទេច​ក្បាល់​ស្លាប់​យ៉ាង​រន្ធត់​

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​ជិះ​ម៉ូតូឌុប​មាន់ បើក​ប៉ះ​ជាមួយ​រថយន្ត​ដឹក​ដី​ដួល​ខ្ទា​ត់​ចូលទៅ​កណ្តាល​ថ្នល់ ត្រូវ​រថយន្ត​កុងតឺន័រ​បើក​បញ្ច្រាសទិស​គ្នា​កិន​ចំក្បាល់​ខ្ទេច​ស្លាប់​យ៉ាង​រន្ធត់​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦​នៅលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​២១-២២ ចំណុច​ភូមិ​ចិន​កោះ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​សមត្ថកិច្ច​ស្រុក​កៀនស្វាយ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ឆេង ដា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រួល ឃុំ​កន្សោម​អក ស្រុក​កំពុងត្របែក ខេត្តព្រៃវែង​។ បាន​បើក​ម៉ូតូ HONDA DREAM 125​ពណ៌​ខ្មៅ ប្រភេទ​ស្រី ពាក់​ផ្លាក លេខ​ភ្នំពេញ​1FM-5510 ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​។ លុះ​បើក​មកដល់​ចំណុចកើតហេតុ​ខាងលើ​បាន ដួល​មិនដឹង​មូលហេតុ​ហើយ​ខ្ទាត​អ្នកបើក​ម៉ូតូ​ទៅខាង​ឆ្វេង​ស្របពេល​រថយន្ត​កុងតឺន័រ ធុន​ធំ​ដែលមាន​ទិសដៅ​ផ្ទុយគ្នា កិន​ចំក្បាល​បណ្តាល​ឲ្យ​ស្លាប់ អ្នកបើក ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​

តាម​ប្រភពពី​សាក្សី​នៅ​កន្លែងកើតហេតុ​ការណ៍​បាន​និយាយថា ជនរងគ្រោះ​ជិះ​ម៉ូតូ ដឹក​មាន់​មួយ​ទ្រុង​ពី​តំបន់​អ្នក​លឿង មក​ដាក់​ឲ្យ​ម៉ូយ​នៅ​ផ្សារ​គគីរ ស្រុក​កៀនស្វាយ លុះ​ពេលមកដល់​កន្លែងកើតហេតុ​ក៏មាន​ការដ្ឋាន​សាងសង់​ស្ថានីយ៍​ប្រេង​នៅក្បែរ​ចិញ្ចើមផ្លូវ ដែល​ការដ្ឋាន​នេះ​មាន​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​បាន​ឈប់​ចត​នៅ​ចិញ្ចើមផ្លូវ​បន្តកន្ទុយ​គ្នា ជាហេតុ​ឲ្យ​ធ្វើអោយ​ជនរងគ្រោះ​ជិះ​ប៉ះគ្នា​ជាមួយ​រថយន្ត​ដឹក​ដី​ហើយ​ដួល​ខ្ទាត​ចូលមក​កណ្តាលផ្លូវ ក៏ត្រូវ​រថយន្ត​កុងតឺន័រ​មិន​ស្គាល់​អត្តសញ្ញាណ​បើកបរ​ក្នុងទិសដៅ​ផ្ទុយគ្នា បើក​មកដល់​កិន​ខ្ទេច​ក្បាល​ស្លាប់​តែម្តង ។​

​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត​កុងតឺន័រ​បាន​ជាន់​បន្ថែ​ម​ល្បឿន​បើក​គេច​បាត់ស្រមោល​។ ចំណែក​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​ដែល​បង្ក​ភាព​អាណាធិបតេយ្យ​នៅ​ចិញ្ចើម​ផ្លូវជាតិ​រួម និង​គ្រឿងចក្រ​១​គ្រឿង​ផង​នោះ​នាំគ្នា​បើក​គេច​ចេញពី​ការដ្ឋាន​បាត់អស់​បន្សល់​តែ​សព្វ​ជនរងគ្រោះ​។ ដោយឡែក​សាកសព​ជនរងគ្រោះ​ត្រូវ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​នៅ​ស្រុកកំណើត​ដេកស្លាប់​យ៉ាង​អាណោចអាធ័ម​។ ម៉ូតូ​បាន​យកមក រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក សព​ជនរងគ្រោះ​បានប្រគល់​ជូន​ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម ប្រពៃណី​៕

KA-28-07-2016-11 KA-28-07-2016-12 KA-28-07-2016-14