បាត់ប្រពន្ឋ មិនសូវឃើញនៅផ្ទះ តាមទាន់កំពុងប្រលែងល្បែងស្នេហ៍ ជាមួយប្រុសសាហាយ យ៉ាងត្រេកត្រអាល

ខេត្តបន្ទាយមានជ័យ : បុរស​នារី​មួយគូ​ត្រូវបាន​កម្លាំង​ សមត្ថកិច្ច​បា​លិ​លេ​យ្យ ធ្វើការ​ឃាត់ខ្លួន ខណៈ​កំពុង​ប្រលែង​ល្បែង​ស្នេហ៍​យ៉ាង​ត្រេកត្រអាល​។ ហេតុការណ៍​ដែល​អ្នកជិតខាង​ហួសចិត្ត​មួយ​បាន​ ភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោងជាង​១១​ថ្ងៃត្រង់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

 បាត់ប្រពន្ឋ មិនសូវឃើញនៅផ្ទះ តាមទាន់កំពុងប្រលែងល្បែងស្នេហ៍ ជាមួយប្រុសសាហាយ យ៉ាងត្រេកត្រអាល

ស្ត្រី​ដែល​បុរស​ជា​ប្តី​ចោទថា មាន​សា​ហាយ​ស្មន់​ជាមួយ​ប្រុស​នោះ​អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​។ ចំណែក​បុរស​ជាប់ចោទ​សា​ហាយ​ស្មន់​ប្រពន្ធ​គេ​ខាងលើ មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​គេ​ប្រាប់ថា​ជា​កម្មករ​ចាំ​ឃ្លាំង​គីប​(​ខោអាវ​ជជុះ​)​នៅ​ចំណុច​ កើត​ហ​តុ​។​

​បើតាម​បុរស​ជា​ប្តី​ស្ត្រី​ខាងលើ អាយុ​២៧​ឆ្នាំ បាន​ប្រាប់ថា ដោយសារ​ប្រពន្ធ​ចេះតែ​បាត់​មិនសូវ​ឃើញ​នៅផ្ទះ ម្យ៉ាង​ដោយមាន​គេ​លួច​ប្រាប់ថា ឃើញ​នាង​មកកាន់​ចំណុចកើតហេតុ ក៏​បីកូន​ប្រុស​អាយុ​១​ឆ្នាំ​៥​ខែ​ណាមួយ​កូន​យំ​មិន​ឈប់​មិន​ឈរ​លួង មិន​បាត់​ផង​នោះ​ក៏​សម្រេចចិត្ត​បីកូន​តាមរក​។ ពេល​សុំ​គេ​ចូលដល់​ឃ្លាំង​គីប ក៏​ឃើញ​ស្បែកជើង​ប្រពន្ធ​នៅមុខ​បន្ទប់ លុះ​គាស់​ទ្វារ​សុំ​ជួប​បែរជា​មិន​ព្រម​ចេញ ហើយ​ប្រពន្ធ​ខ្លួន​បែរជា​នៅ​ជាមួយ​បុរស​ខាងលើ​ទៅវិញ ទើប​សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​តែម្តង​។​

ស្ត្រី​ខាងលើ​និង​បុរស​សង្ស័យ​ត្រូវបាន​នគរបាល​នាំយកទៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​ដើម្បី​សួរនាំ​។ នៅ​ចំណុចកើតហេតុ គេ​ឃើញ​បុរស​ជា​ប្តី​បាន​ឈរ​យំ​ពិតជា​គួរ​ឲ្យ​អាណិត​៕

បាត់ប្រពន្ឋ មិនសូវឃើញនៅផ្ទះ តាមទាន់កំពុងប្រលែងល្បែងស្នេហ៍ ជាមួយប្រុសសាហាយ យ៉ាងត្រេកត្រអាល