ឈ្មោះ«កាំង»មេជំនួញបទល្មើសព្រៃឈើល្បីឈ្មោះក្នុងខេត្តស្ទឹងត្រែង-រតនគិរី ដឹកឈើយ៉ាងគគ្រឹកគ្រេង គ្មានអ្នកណាហ៊ានប៉ះពាល់

ខេត្តស្ទឹងត្រែង-ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍ពីខេត្តស្ទឹងត្រែង បានឲ្យដឹង ថាឈ្មោះ«កាំង»មេជំនួញបទល្មើសព្រៃឈើបានដឹកជញ្ជូនឈើសឹងរាល់យប់ គឺ ដឹកឈើប្រណីត ដោយប្រើប្រាស់ប្រភេទរថយន្តទួរីស ធុនត្រានិងរថយន្តប្រតិភូ នេះជាដើម ក្នុង១ថ្ងៃចំនួន១០គ្រឿង ទៅ២០គ្រឿង ដឹកចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនៅពេលយប់យកមកលាក់ទុកនៅខេត្តរតនគិរី រួចមានឈ្មួញ ធ្វើ កិច្ចការងារនេះបន្តសម្រាប់ដឹកចេញទៅវៀតណាម តាមច្រកអូរយ៉ាដាវ និងច្រក របៀងមួយចំនួនទៀតយ៉ាងរលូនដោយមិនមានបញ្ហាអ្វីឡើយ។ ដោយសារមាន ការបើកដៃ ពីសមត្ថកិច្ច តាមដងផ្លូវ និងជំនាញរដ្ឋបាលព្រៃឈើ មានលោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងនិងលោកកែបកត់ នាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

សេចក្តីរាយការណ៍បានអោយដឹងបន្តថាក្នុងរយៈពេលជិត១ខែនេះបទល្មើសដឹក ជញ្ជូនឈើប្រណិតបានកក្រើកឡើងវិញ នៅក្នុងខេត្តស្ទឹងត្រែងនិងខេត្តរតនគិរី មានឈ្មួញឈ្មោះ កាំង បានប៉ៅផ្តាច់ក្នុងការដឹកជញ្ជូនឈើ ប្រណិតតាមរថយន្ត ទួរីស ដែលមានស្លាកសម្គាល់ ដាក់ជាអក្សរ «A» បាញ់ពណ៌ដូចគ្នា សម្រាប់ សម្គាល់ ទៅកាន់អាជ្ញាធរជំនាញរដ្ឋបាលព្រៃឈើ ដែលបានឃុបឃិត ដឹងថា រថយន្តដឹកឈើទាំងនេះ ចរចាផ្លូវរួចបានដាក់ខែ និងត្រូវរ៉ូវ គ្នាហើយបទល្មើស នេះខាងជំនាញរដ្ឋបាលព្រៃឈើ ទាំងខេត្តស្ទឹងត្រែង និងខេត្តរតនគិរីអាច ក្តោប ជុំចំពោះបទល្មើសទាំងនេះ ខណៈជាទម្លាប់ឈ្មួញ ច្រើនដឹកចេញពីស្រុក សៀម ប៉ាង ខេត្តស្ទឹងត្រែងនៅពេលយប់ យកមកលាក់ទុកនៅ ខេត្តរតនគិរី រួចមាន ឈ្មួញធ្វើកិច្ចការងារនេះបន្តសម្រាប់ដឹកចេញទៅវៀតណាម តាមច្រកអូរយ៉ាដាវ និងច្រករបៀងមួយចំនួនទៀត ។

សេចក្តីរាយការណ៍បាន បន្តថា លោក«កាំង» មានប្អូនប្រុសម្នាក់ឈ្មោះ ធៀម គឺជាអ្នកចែកលុយ អោយសមត្ថកិច្ចតាមដងផ្លូវ ហើយប្រមូលទិញឈើ ពីស្រុក សៀមប៉ាងខេត្តស្ទឹងត្រែង យកមកលាក់ទុក ក្នុងក្រុងស្ទឹងត្រែង ក៏ដូចជា ទីតាំង សិប្បកម្មសម្រាប់ឲ្យបងរបស់ខ្លួនឈ្មោះកាំង ដែលជាឈ្មញជួញឈើខុសច្បាប់ និងជាប្អូនធម័លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ជា អ្នកចេញមុខចែកចាយ លុយសមត្ថកិច្ច ឬអស់លោកធំអង្គុយនៅការិយាល៍យ កំពុងធ្វើជាឈ្មួញចេញមុខចេញមាត់ជាងគេក្នុងការរកស៊ីដឹកជញ្ជូនឈើប្រណិត មានធ្នង់ បេង ចេញពីខេត្តស្ទឹងត្រែង ដឹកបន្ត តាមរថយន្តទំនើបៗ ទៅកាន់ក្រុង បានលុងខេត្តរតនគិរីឆ្ពោះទៅប្រទេសវៀតណាម ក្នុងមួយយប់ៗមានចំនួនចាប់ ពី៧ ទៅ១០ឡាន គឺមិនលោះថ្ងៃណាឡើយ ទាំងពេលភ្លៀងខ្លាំង មានរន្ទះបាញ់ ឬខ្យល់ព្យុះក៏លោក លោក«កាំង» នៅតែធ្វើការដឹកជញ្ជូនយ៉ាងរលូនបំផុត។

មន្ត្រីសង្គមស៊ីវិលបានអោយដឹងថា ការដែលលោក លោក «កាំង» កំពុងធ្វើនៅ ពេលនេះមានទំហំធំធេង និងព្រហើនបំផុត ចំពោះការរឹតបន្តឹង របស់រាជរដ្ឋាភិ បាលដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើទាំង ខេត្តស្ទឹងត្រែងនិងខេត្តរតនគិរីដែលបិទភ្នែកបើកដៃអោយឈ្មួញជួញឈើឈ្មោះ «កាំង» ដែលជាប្អូនធម័លោក ឈាង តុលា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្ត ស្ទឹងត្រែង ដឹកជញ្ជូនឈើខុសច្បាប់ពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្ពោះទៅ កាន់ប្រទេសវៀតណាម ឆ្លងកាត់ខេត្តរតនគីរី យ៉ាងអាណាធិបតេយ្យ គ្មានការ បង្ក្រាបសោះឡើយ ៕

ឈ្មោះ«កាំង»មេជំនួញបទល្មើសព្រៃឈើល្បីឈ្មោះក្នុងខេត្តស្ទឹងត្រែង-រតនគិរី ដឹកឈើយ៉ាងគគ្រឹកគ្រេង គ្មានអ្នកណាហ៊ានប៉ះពាល់ ឈ្មោះ«កាំង»មេជំនួញបទល្មើសព្រៃឈើល្បីឈ្មោះក្នុងខេត្តស្ទឹងត្រែង-រតនគិរី ដឹកឈើយ៉ាងគគ្រឹកគ្រេង គ្មានអ្នកណាហ៊ានប៉ះពាល់