Girls’ Generation ត្រៀម​បទ​ចម្រៀង​ពិសេស​អរគុណ​ដល់​អ្នកគាំទ្រ

ថ្ងៃ​ទី​៥ សីហា ២០១៦ គឺជា​ខួប​លើក​ទី​៩ នៃ​ការ​បង្កើត​ក្រុម​ចម្រៀង​នារី​កូរ៉េ Girls’ Generation ពោល​គឺ ៥ សីហា ២០០៧ និង ៥ សីហា ២០១៦​។

ដើម្បី​ថ្លែងអំណរគុណ​បណ្តា​អ្នកគាំទ្រ​ជុំវិញ​ពិភព​លោក​ដែល​ស្រឡាញ់ និង​គាំទ្រ​ខ្លួន ក្រុម Girl’s Generation ត្រៀម​បទ​ចម្រៀង ជា​ពិសេស​សម្រាប់​ពួក​គេ និង​រំលឹក​ដល់​ថ្ងៃ​ដែល​ក្រុម​ចម្រៀង​មួយ​នេះ​សម្តែង​លើ​ឆាក​លើក​ដំបូង​ផង​ដែរ ។

បទ​ចម្រៀង​មាន​ចំណងជើង​ថា «That Summer (0805)» ជា​បទ​ចម្រៀង​បង្ហាញ​ពី​ការ​អរគុណ​ដល់​បណ្តា​ប្រិ​យ​មិត្ត​ដែល​និយម​គាំទ្រ​បទ​ចម្រៀង​របស់​ក្រុម​ជា​ច្រើន​ឆ្នាំ​កន្លង​មក​។ បទ​ចម្រៀង​នេះ​និពន្ធ​ដោយ​សមាជិក​ក្រុម​នាង Sooyoung ក្នុង​អត្ថន័យ​ជា​កាដូ​ដល់​អ្នកគាំទ្រ​របស់​នាង និង​សមាជិក​ក្នុង​ក្រុម ។ ពី​ដំបូង​ឡើយ​ក្រុម Girls’ Generation មាន​សមាជិក​នារី​៩​នាក់ តែ​ក្រោយមក Jessica បាន​ចាក​ចេញពី​ក្រុម​កាលពី​ខែកញ្ញា ២០១៤ ។ បច្ចុប្បន្ន​នៅ​សល់​៨​នាក់​គឺ Taeyeon, Sunny, Tiffany, Hyoyeon, Yuri, Sooyoung, Yoona និង Seohyun ៕