Real Madrid នៅតែចិញ្ចឹមចិត្តចង់បាន Pogba

ក្លឹបស្តេចស Real Madrid ម្ចាស់ជើងឯក Uefa Champion League រដូវកាល 2015-2016 ក្រោមការដឹកនាំរបស់គ្រូបង្វឹក Zinedine Zidane មិនបានបោះបង់ការតាំងចិត្តដោយពេលថ្មីៗនេះទើបតែផ្តល់ តម្លៃខ្លួននៅទឹកប្រាក់ប្រមាណ £100 លានផោន ក្នុងការនាំយកខ្សែបម្រើសញ្ជាតិបារាំង Paul Labile Pogba មករួមក្រុមអោយខាងតែបាន បើទោះបីជាមានពត៌មាន មួយចំនួន ផ្សាយពីការត្រៀមរៀបចំផ្ទេរជាផ្លូវការ អតីតកីឡាកររបស់បិសាចក្រហម Man United នេះ និងវិលត្រលប់ទៅកាន់ក្លឹបដើមរបស់ខ្លួនវិញ ជាមួយទឹកប្រាក់ប្រមាណ​ £92 លានផោនលើកទី២ និងបន្ទាប់ពីបានដាក់ដេញថ្លៃលើកដំបូងចំនួន £86លានផោន និងរួមទាំងតម្លៃពលកម្មនឿយហត់ប្រមាណប្រមាណ £200,000 មុឺនផោន ក្នុង១សប្តាហ៏សំរាប់កីឡាកររូបនេះ ប៉ុន្តែត្រូវក្លឹបJuventusបដិសេធ។

rmpogba2
(Pogbaកាលពី៤ឆ្នាំមុនលេងអោយMan.Unitedបានតែ7ប្រកួតប៉ុណ្ណោះ មុនផ្លាស់ទៅ Juventus)

នៅខណ:ពេលនេះ យើងកំពុងតែដុតដៃដុតជើងធ្វើការងារនះ ដើម្បីនាំគាត់មកចូលរួមជាមួយពួកយើង ហើយខ្ញុំមិនមានពាក្យអ្វីបន្ថែមទៀតទេ យើងអាចនិងរង់ចាំមើលរហូតដល់បំណាច់ខែសីហា2016នេះថានិងមានអ្វីកើតឡើង ពីព្រោះពេលនេះគាត់មិន់ក្លាយជាសមាជិកក្រុមរបស់យើងនៅឡើយទេ “ គ្រូបង្វឹកZidane ពោលដូច្នេះ “។

Pogbaវ័យ23ឆ្នាំ បានផ្ទេរទៅសេះបង្កង់ Juventus កាលពីឆ្នាំ2012 (ក្នុងរជ្ជកាលកំពូលគ្រូបង្វឹក Sir Alex Ferguson) ដោយគ្មានតម្លៃខ្លួន បន្ទាប់ពីបានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងបានតែ ៧ដងប៉ុណ្ណោះ ហើយកាលពីរដូវកាល2015-2016 Pogba ស៊ុតបញ្ចូលទី១០គ្រាប់ និង Assists: 12 ក្នុងការបង្ហាញខ្លួនបាន 42ដង អោយក្លឹបJuventus និងជួយអោយក្លឹបឈ្នះពានរង្វាន់ Calcio Series A 4រដូវកាលជាប់ៗគ្នាចុងក្រោយផងដែរ។

អត្ថបទ: បូលីន
ប្រភព៖ Dailymail

The post Real Madrid នៅតែចិញ្ចឹមចិត្តចង់បាន Pogba appeared first on CamboSport.