ខ្លាំង​​ណាស់​ ! រោងចក្រ​មួយ ​​​បង្កហានិភ័យស្ទើររាល់​ថ្ងៃ​ ​​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ដោយ​មាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​នោះ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​ឃឹម ស៊ុន​សូ​ដា អភិបាលរង​ខណ្ឌ រួម​ទាំង​មន្ត្រី​បរិស្ថាន​ខណ្ឌ បាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​រោងចក្រ​មួយ​កន្លែង​យីហោ «​ស៊ី​ណូ ស្កា​យ ហឹ​ជុន ហ្គា​មែន ខេ​ម​បូ​ឌា ខូ​អិ​ល​ធី​ឌី​» នា​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា ២០១៦ នេះ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ខាង​ត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​រោងចក្រ​នោះ​តែងតែ​ដុត​កម្ទេច​ក្រណាត់​ឆេះ​យ៉ាង​សន្ធោសន្ធៅ និង​មាន​ផ្សែង​ហ៊ុយ​ទ្រលោម ដែល​ពេល​ខ្លះ ត្រូវ​គេ​ភាន់ច្រឡំ និង​ភ័យ​ប្រហោង​ពោះ ដោយ​ស្មាន​តែ​ជា​អគ្គិភ័យ​ទៀត​ផង ។

ប្រភព​ឱ្យ​ដឹង​ថា ប៉ុន្តែ នៅ​ពេល​ដែល​កម្លាំង​អាជ្ញាធរ​ចុះ​ទៅ​ដល់​មុខ​រោងចក្រ​ហើយ​នោះ ត្រូវ​ខាង​សន្តិសុខ​មិន​អនុញ្ញាត​ឱ្យ​ចូល​ពិនិត្យ​ជា​ដាច់ខាត ព្រោះ​មិន​មាន​បញ្ជា​ពី​ថៅកែ ។ ទន្ទឹម​នោះ អាជ្ញាធរ​ក៏​បា​បន​នាំ​ម្ចាស់​ទីតាំង ដែល​បាន​ជួល​ឱ្យ​ខាង​រោងចក្រ​មក​ជាមួយ​ដែរ ដើម្បី​ចូល​ពិនិត្យ​ទាំងអស់​គ្នា ក៏​ត្រូវ​ហាមឃាត់​ដែរ ។

បច្ចុប្បន្ន ខាង​អាជ្ញាធរ​កំពុងធ្វើការ​សម្របសម្រួល ដើម្បី​ពិនិត្យ ។