មូលនិធិ​គ្រួសារ Herbalife សហការ​ជាមួយ​អង្គការ PSE ផ្ដល់​អាហារូបត្ថម្ភ​ដល់​ក្មេង​ក្រីក្រ និង​ងាយ​រងគ្រោះ

មូលនិធិ​គ្រួសារ Herbalife (HFF) ដែល​ជា​ស្ថាប័ន​មិន​ស្វែងរក​ប្រាក់​ចំណេញ និង​ជួយ​ដល់​កុមារ​ងាយ​រង​គ្រោះ បាន​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ (PSE) តាម​រយៈ​កម្មវិធី Casa Herbalife ដោយ​បាន​ផ្ដល់​គម្រោង​ថ្មី​មួយ​ទៀត ក្រោម​ទឹក​ប្រាក់ ២៩ ៦៣៥ ដុល្លារ​សម្រាប់​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​ក្រីក្រ​ដែល​មាន​បញ្ហា​ប្រឈម​ជា​មួយ​នឹង​កង្វះ​អាហារូបត្ថម្ភ។

 

មូលនិធិ​គ្រួសារ Herbalife សហការ​ជាមួយ​អង្គការ PSE ផ្ដល់​អាហារូបត្ថម្ភ​ដល់​ក្មេង​ក្រីក្រ និង​ងាយ​រងគ្រោះ

 

មូលនិធិ​នេះ ធ្លាប់​បាន​ផ្តល់​ជំនួយ​ប្រហាក់​ប្រហែល​នេះ​ដល់​អង្គការ PSE កាល​ពី​ឆ្នាំ​២០១៤ ម្ដង​រួច​មក​ហើយ ហើយ​ជំនួយ​ហិរញ្ញវត្ថុ​ថ្មី​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ទ្រទ្រង់​ដល់​កម្មវិធី​អាហារូបត្ថម្ភ​ របស់​អង្គការ នៅ​តាម​មជ្ឈមណ្ឌល​សេវាកម្ម​សហគមន៍ ២ ផ្សេង​គ្នា គឺ​មជ្ឈមណ្ឌល​សេវាកម្ម​សហគមន៍​ព្រែក​ទាល់ និង​អូរ​បែក​ក្អម ដែល​សេវាកម្ម​សហគមន៍​ទាំង​នេះ​បង្កើត​ឡើង​ដើម្បី​ផ្ដល់​អាហារ​ដល់​កុមារ​ក្រីក្រ​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​កង្វះ​អាហារូបត្ថម្ភ។ ជំនួយ​នេះ​នឹង​ទ្រទ្រង់​អាហារូបត្ថម្ភ​ដល់​កុមារ ១៤៧ នាក់​ក្នុង​ចំណោម​កុមារ​ក្រីក្រ​រាប់​រយ​នាក់​ផ្សេង​ទៀត​សម្រាប់​រយៈ​ពេល​ ១ ឆ្នាំ។

 

លោកស្រី ឈុន ណៃឈីវ នាយក​គ្រប់គ្រង​អាជីវកម្ម​របស់​ក្រុមហ៊ុន Herbalife ប្រចាំ​កម្ពុជា ថ្លែង​ថា៖ “យើង​មាន​ក្ដី​សោមនស្ស​ក្នុង​ការ​បន្ត​ភាព​ជា​ដៃគូ​ជាមួយ​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដើម្បី​ផ្តល់​អាហារូបត្ថម្ភ​ដល់​កុមារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ទាំង​នោះ។ វា​បង្ហាញ​ពី​ការ​តាំង​ចិត្ត និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​របស់​កុមារ​ដែល​មាន​បញ្ហា​ប្រឈម តាម​រយៈ​កម្មវិធី Casa Herbalife របស់​មូលនិធិ​គ្រួសារ Herbalife។ យើង​ជឿជាក់​ថា ការ​ទទួល​បាន​អាហារូបត្ថម្ភ​គ្រប់​គ្រាន់ គឺ​ជា​គន្លឹះ​នៃ​ជីវិត​ដែល​សកម្ម និង​មាន​សុខភាព​រឹងមាំ។ វា​ជា​កត្តា​ចាំបាច់​ក្នុង​ការ​ផ្តល់​អាហារូបត្ថម្ភ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ដល់​កុមារ​ក្រីក្រ​ទាំង​នោះ ដើម្បី​ឲ្យ​សុខភាព​ពួកគេ​កាន់​តែ​ល្អ​ប្រសើរ​ឡើង”។

 

មូលនិធិ​គ្រួសារ Herbalife សហការ​ជាមួយ​អង្គការ PSE ផ្ដល់​អាហារូបត្ថម្ភ​ដល់​ក្មេង​ក្រីក្រ និង​ងាយ​រងគ្រោះ

 

លោក អ៊ុក សុវណ្ណ នាយក​រង​កម្មវិធីរ​បស់​អង្គការ PSE ក៏​បាន​ថ្លែង​ថា៖ “អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បាន​ចាប់​ផ្ដើម​បេសកកម្ម​ដំបូង​ពី​ការ​ផ្ដល់​អាហារ​ដល់​កុមារ​នៅ​តាម​គំនរ​សំរាម។ អាហារ​គឺ​ជា​តម្រូវ​ការ​ចម្បង​របស់​មនុស្ស មាន​អាហារ​គ្រប់​គ្រាន់ ទើប​មនុស្ស​អាច​គិតគូរ​ដល់​ការ​អភិវឌ្ឍ​ខ្លួន​ឯង និង​កិច្ចការ​ផ្សេងៗ​ទៀត។ អស់​រយៈ​ពេល ២០ ឆ្នាំ​មក​ហើយ​ដែល PSE បាន​ខិតខំ​ពុះពារ​ធ្វើការ​លើ​ផ្នែក​នេះ។ ការ​រួមចំណែក​របស់​មូលនិធិ​គ្រួសារ Herbalife នឹង​អនុញ្ញាត​ឲ្យ​កុមារ​កាន់​តែ​ច្រើន​រួចផុត​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ”។

 

សម្រាប់​ព័ត៌មាន​លម្អិត សូម​ចូល​វិបសាយ herbalife.com៕

 

មូលនិធិ​គ្រួសារ Herbalife សហការ​ជាមួយ​អង្គការ PSE ផ្ដល់​អាហារូបត្ថម្ភ​ដល់​ក្មេង​ក្រីក្រ និង​ងាយ​រងគ្រោះ

 

មូលនិធិ​គ្រួសារ Herbalife សហការ​ជាមួយ​អង្គការ PSE ផ្ដល់​អាហារូបត្ថម្ភ​ដល់​ក្មេង​ក្រីក្រ និង​ងាយ​រងគ្រោះ

 

អត្ថបទ៖ ពាណិជ្ជកម្ម