ដៃគូ​ចែកចាយ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​ស្រាបៀរ​កម្ពុជា​ទៅ​ដល់​​ជប៉ុន​ហើយ

ដៃគូ​ចែក​ចាយ​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៦​របស់​ស្រាបៀរ​កម្ពុជា​ទាំង​៥៦​រូប​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ទៅ​កម្សាន្ត​នៅ​ជប៉ុន​​ម្សិល​មិញ ដោយទៅដល់ទីនោះហើយព្រឹកនេះ។ ដំណើរ​កម្សាន្ត​នេះរៀប​ចំ​ដោយ​ក្រុមហ៊ុន​ខែ្មរប្រ៊ូវើរី លីមីតធីត ​ដើម្បី​ថ្លែង​អំ​ណរគុណ​ដល់​ដៃ​គូ​ឆ្នើមដែល​​បាន​ខិតខំ​ប្រឹង​ប្រែង​លក់​គ្រប់​តាម​គោលដៅ​ដែល​ក្រុមហ៊ុន​បានកំ​ណត់​ឲ្យ​កាល​ពី​ដើម​ឆ្នាំ​នេះ។

 
ដៃគូ​ចែកចាយ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​ស្រាបៀរ​កម្ពុជា​ទៅ​ដល់​​ជប៉ុន​ហើយ

 
តាម​កាល​វិភាគ នៃដំណើរកម្សាន្តដែលមាន​រយៈពេល​៦យប់​៧ថ្ងៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា​នេះ ពួក​គេ​នឹង​ទស្សនា​ប្រាសាទ​អូសាកា និង​ដើរ​ទិញ​ទំនិញ​នៅ​តំបន់​ស៊ិនសៃបាហ្ស៊ី រួច​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​ក្យូតុ ដោយ​ជិះ​រថភ្លើង​ស៊ិនកាសេន ដែល​មាន​ល្បឿន​៣០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង។ ឯ​ពេល​រសៀល ទស្សនា​ប្រាសាទ​គីយូមីស៊ុ នៅ​លើ​កំពូល​ភ្នំ និង​ទស្សនា​ទី​សក្ការបូជាហ្វូហ្សីមិ អីណារី។

 

ដោយ​ឡែក​នៅ​ថ្ងៃ​បន្ត​បន្ទាប់​ទៀត​ដៃ​គូ​ចែក​ចាយ​របស់​ក្រុមហ៊ុន​បៀរ​កម្ពុជា​នឹង​ដើរ​កម្សាន្ត ទិញ​ទំនិញ ​ទទួល​ទាន​អាហារ​នៅ​តំបន់​សំខាន់​ជាច្រើន​ទៀត​​ក្នុង​ប្រទេស​ជប៉ុន។

 

ដៃគូ​ចែកចាយ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​ស្រាបៀរ​កម្ពុជា​ទៅ​ដល់​​ជប៉ុន​ហើយ

 

បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​ក្រុមហ៊ុន​ខែ្មរប្រ៊ូវើរី លីមីតធីត ដែល​ផលិត​ស្រាបៀរ​កម្ពុជា ​នេះ​មិន​មែនជា​លើក​​ទីមួយ​ទេ​ដែល​ស្រាបៀរ​កម្ពុជា​បាន​នាំ​​ដៃគូឆ្នើម​​របស់​ខ្លួន​​ទៅ​​កម្សាន្ត​នៅ​បរទេស ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​​នៅ​ឆ្នាំ​ក្រោយៗ​ទៀត​ក្រុមហ៊ុន​នឹង​មាន​ដំណើរ​កម្សាន្ត​ទៅ​កាន់​ប្រទេស​ផ្សេង​ទៀត។

 

ដៃគូ​ចែកចាយ​ឆ្នើម​ប្រចាំ​ឆ្នាំ​​របស់​ស្រាបៀរ​កម្ពុជា​ទៅ​ដល់​​ជប៉ុន​ហើយ

 

ដៃ​គូ​ឆើ្នម​ដែល​បាន​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​ឆ្នាំ​២០១៦​នេះ ​រួមមាន​អ្នក​លក់​ដុំ​ស្រាបៀរ​កម្ពុជា ម្ចាស់​ភោជនីយដ្ឋាន ម្ចាស់​ក្លឹប​កម្សាន្ត និង​ម្ចាស់​មជ្ឈមណ្ឌល​កម្សាន្ត​ផ្សេងៗ​ដែល​ដាក់​លក់​ស្រាបៀរ​កម្ពុជា៕