បាត់​មុខ​យូរ លី លាន​ជា កំពុង​…

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងក្បាច់គុនជើងចាស់ដ៏ល្បីឈ្មោះ Jet Li (លី លានជា) បានបង្ហាញមុខ ក្នុងខ្សែភាពយន្តចិនថ្មី រឿង League of Gods ។ ក្នុងការបង្ហាញខ្លួន ក្រោយបាត់មួយរយៈនេះ លោក លី បានបង្ហាញមុខជាថ្មី ដោយមានសក់វែង និង ពុកមាត់ច្រើនថែមទៀត ។

បាត់​មុខ​យូរ លី លាន​ជា កំពុង​…

P9

បាត់​មុខ​យូរ លី លាន​ជា កំពុង​…

លោកបានប្រាប់ឲ្យដឹងដែរថា ការតុបតែងខ្លួនបែបនេះ ត្រូវការចំណាយពេលប្រមាណ ២ ម៉ោងទើបរួចរាល់ ។ លោកបានប្រាប់បន្ថែមដែរថា តារាសម្តែងនីមួយៗក្នុងរឿងថ្មីនេះ សុទ្ធតែបានចំណាយពេលច្រើនលើការតុបតែងខ្លួន រហូតពេលខ្លះលោកឆ្ងល់ណាស់ហេតុអ្វីត្រូវធ្វើបែបនេះ ស្របពេលដែលបច្ចេកវិទ្យាជឿនលឿនខ្លាំង ឯចម្លើយដែលលោកបានត្រឡប់មកវិញគឺថា ប្រសិនបើមិនធ្វើបែបនេះទេ សម្រស់នឹងមិនដូចធម្មជាតិឡើយ ។

បាត់​មុខ​យូរ លី លាន​ជា កំពុង​…

លោកបាននិយាយដែរលើបញ្ហាខ្លះៗដែរថា មនុស្សគ្រប់គ្នាសុទ្ធតែអាចទទួលយកការវះកាត់ ដើម្បីអាចមើលឃើញថា ខ្លួនឯងក្មេង តែប្រសិនបើចាស់ចិត្តចាស់គំនិតហើយនោះ ការវះកាត់ល្អយ៉ាងណាក៏គ្មានបានការដែរ ។

បាត់​មុខ​យូរ លី លាន​ជា កំពុង​…

រឿង League of Gods ត្រូវបានគេដឹងថាយកចេញពីសៀវភៅបុរាណចិន Investiture of The Gods ហើយលោក លី នឹងចូលរួមសម្តែងក្នុងរឿងនេះជាមួយតារាចិនល្បីៗជាច្រើននាក់ផ្សេងទៀត ដែលរឿងនេះនឹងត្រូវចំណាយថវិកាប្រមាណជិត ៤០ លានដុល្លារ ៕ ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

បាត់​មុខ​យូរ លី លាន​ជា កំពុង​…បាត់​មុខ​យូរ លី លាន​ជា កំពុង​…