ល្បី​ពី​រឿង នាង អ៊ី​ត មាន​ស្នេហ៍​ថ្មី​ជា​អ្នកសិល្បៈ​

6 Videos


តារាកំប្លែងស្រីអ្នកនាង សេន ចិន្តា ហៅនាង អ៊ីត ក្រោយពីបានសម្រេចចិត្តលែងប្តីមួយរយៈរួចមកក៏មានការលេចឮថានាងកំពុងមានទាក់ទងស្នេហ៍ថ្មីដែលជាអ្នកសិល្បៈដូជគ្នា តែរឿងនោះត្រូវបាននាងបដិសេធ ។

ល្បី​ពី​រឿង នាង អ៊ី​ត មាន​ស្នេហ៍​ថ្មី​ជា​អ្នកសិល្បៈ​

P9

ល្បី​ពី​រឿង នាង អ៊ី​ត មាន​ស្នេហ៍​ថ្មី​ជា​អ្នកសិល្បៈ​

កន្លងទៅថ្មីៗនេះ គេឃើញមានការបែកធ្លាយនូវរូបភាពនាង អ៊ីត និង BIG ដេកគងកើយ អោប គ្នាយ៉ាងគួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យមហាជនភ្ញាក់ផ្អើល និង ងឿងឆ្ងល់ជាខ្លាំងថា តើជាការពិតឬយ៉ាងណា ? តែរឿងនោះបានស្ងប់ស្ងាត់ទៅវិញដោយសារតែគេថា នោះគ្រាន់ជាការសំដែងរឿងប៉ុណ្ណោះ ។

ល្បី​ពី​រឿង នាង អ៊ី​ត មាន​ស្នេហ៍​ថ្មី​ជា​អ្នកសិល្បៈ​

ទើបតែនាពេលថ្មីៗនេះទៀតក៏មានការលេចចេញរឿងនាងអ៊ីតបានមានស្នេហ៍ថ្មីជាអ្នកសិល្បៈភ្លាមៗនាងក៏ បានច្រានចោលព័ត៌មាននោះ ដោយថានាងមិនទាន់បើកចិត្តយកបុរសណាជាគូអនាគតនៅឡើយទេ ។ «រឿងរ៉ាវស្នេហាដែលគេនិយាយគឺជាការបង្ខូចកេរ្តិ៍ឈ្មោះរបស់នាងខ្ញុំ ធាតុពិតនាងខ្ញុំនៅទំនេរគ្មានឈឺក្បាលរឿងស្នេហាអ្វីឡើយ ។ ក្នុងជម្រើសយករឿងបេះដូងថ្មីមកជំនួសរបួសចាស់នេះ គឺគ្មាននឹកនាសោះតែម្តងដោយទុកពេល ស្រវាការងារឲ្យល្អសិន ។ នាងអ៊ីតបានអះអាងថា «រឿងប្តីសីអីនោះគង់តែយកទេ តែមិនមែនពេលនេះ សំខាន់រកលុយកាក់សិន ។

ក្រោយលែងប្តី នាងខ្ញុំមានភារៈចិញ្ចឹមកូន ហើយក៏ចង់សន្សំប្រាក់ទុកទាន់មានឱកាសល្អ រឿងគូស្នេហ៍ថ្មីត្រូវគិតពេលក្រោយ ដោយមិនចេះតែប្រថុយឡើយ ព្រោះនាងខ្ញុំជាប់ឈ្មោះមានប្តីម្តង បើដួលរឿងមានថ្មីម្តងទៀត មនុស្សស្រីងាយរងពាក្យគេដៀលណាស់ ណាយើងជាអ្នកសិល្បៈផង កាន់តែត្រូវគេរិះគន់ ទាល់តែយើងមើលឲ្យល្អិតណាស់ទើបបាន»។

ល្បី​ពី​រឿង នាង អ៊ី​ត មាន​ស្នេហ៍​ថ្មី​ជា​អ្នកសិល្បៈ​

ក្នុងពេលដ៏ខ្លីខាងមុខនេះ នាងអ៊ីតរួមជាមួយតារាកំប្លែងរួមក្រុមមួយចំនួនកំពុងត្រៀមចេញទៅសម្តែងនៅអាមេរិកជាលើកដំបូងរយៈពេលពីរខែ ។ ការចេញទៅអាមេរិកអាចធ្វើឱ្យនាងអ៊ីតស្រឡះចិត្តខ្លះពីភាពតប់ប្រមល់ ។

គួររំឭកថា ក្រោយប្រឡូកក្នុងការងារសិល្បៈជាង ៥ ឆ្នាំ តារាកំប្លែងស្រីសម្តីបាននាង អ៊ីត ទទួលបានជោគជ័យខ្ពស់គួរកត់សម្គាល់ ហើយនាងក៏ស្ថិតក្នុងចំណោមតារាកំប្លែងដែលមានខ្ទង់ចំណូលខ្ពស់ផងដែរ តែបែរលើជីវិតគ្រួសាររបស់នាងវិញ មិនទទួលបានសុភមង្គលច្រើននោះទេ ។

ល្បី​ពី​រឿង នាង អ៊ី​ត មាន​ស្នេហ៍​ថ្មី​ជា​អ្នកសិល្បៈ​

នាង អ៊ីត បានក្លាយជាអ្នកមេម៉ាយកូនមួយ ដូចគ្នាទៅនឹងតារាកំប្លែងស្រីរួមក្រុមរបស់នាងដែរ គឺនាង ខ្ញុង ។ ប៉ុន្តែក្រោយលែងប្តី គេសង្កេតឃើញថា រូបសម្ផស្សរបស់នាង អ៊ីត កាន់តែស្រស់ស្អាតច្រើនជាងមុន ដែលគេដឹងថា នាងបានទៅកែកុនសម្ផស្សខ្លះៗ ដែលមិនពិបាកនឹងធ្វើឲ្យនាងរកគូស្នេហ៍ថ្មីបាននោះដែរ ៕

                                                                                      ដេវីត