បើនៅស្រុកខ្ញុំវិញ ច្បាស់ជាត្រូវគេជេរកប់ៗមាត់ម៉ង !!

អស្ចារ្យពេកកូវ គូស្នេហ៍រៀបការបានជិះយន្តហោះអេលីកុបទ័រ មកចុះចតនៅកណ្តាលថ្នល់ បណ្តាលឱ្យជាប់ចរាចរណ៍រាប់ម៉ោង
គូស្នេហ៍នេះ ចង់បង្កើតភាពហ៊ឺហាឱ្យគេស្ងើចសរសើរ ក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ប៉ុន្តែមានអ៊ីចឹងឯណា ធ្វើឱ្យស្ទះចរាចរណ៍ជាច្រើនម៉ោង នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន ។

ពិធីរៀបការនេះរៀបចំឡើងកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៦ កូនកំលោះបានសម្រេចចិត្តជួលយន្តហោះហេលីកុបទ័រ ព្រមទាំងក្រាលព្រំក្រហម និង បិទផ្លូវមួយរយៈ ដើម្បីទទួលកូនក្រមុំនៅកណ្តាលថ្នល់ ដើម្បីបញ្ជាក់នូវសក្ខីកម្មស្នេហ៍ដែលព្រហ្មលិខិតនាំមកជួបគ្នានៅពេលនេះ ។

បើនៅ«ស្រុកខ្ញុំ»វិញ ច្បាស់ជាអ្នកពូកែជេរ ជេរកប់ៗមាត់តែម្តងហើយ ព្រោះធឺៗហ្នឹង មិនមែនធ្វើឱ្យអបអរឯណា ផ្ទុយទៅវិញធ្វើឱ្យគេខាតពេលវេលា ក្តៅក្រហាយដួងចិត្តទៅវិញទេ !!!

ប្រភព៖ matenak


Related Posts