ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់

ទស្សនាវីដេអូ៖

កាលពីពេលថ្មីៗនេះ អ្នកភូមិឥណ្ឌាជាច្រើននាក់មានការតក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីសត្វខ្លាខិនមួយក្បាល បានដេញខាំមនុស្សរត់ពេញភូមិ បណ្តាលឲ្យមនុស្សចំនួន ១០នាក់រងរបួស ក្នុងនោះរួមមានក្មេងអាយុ៣ឆ្នាំម្នាក់ និងប៉ូលិស២នាក់ផងដែរ។

ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់

សត្វខ្លារខិនមួយក្បាលនោះត្រូវគេដឹងថា បានចេញពីវាលស្រែ នៅភាគខាងជើងនៃរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា ហើយបានចូលទៅក្នុងផ្ទះមួយខ្នង និងព្យាយាមខាំពាំក្មេងអាយុ៣ឆ្នាំម្នាក់ ដែលកំពុងអង្គុយនៅលើភ្លៅពូរបស់គេ។ ទោះបីជាយ៉ាងណា ត្រូវអរគុណដល់បុរសម្នាក់មានឈ្មោះថា Suraj ដែលបានព្យាយាមការពារក្មេងម្នាក់នោះ និងប្រកាសឲ្យអ្នកដទៃទៀតបានដឹង បើទោះជាក្មេងម្នាក់នោះរងរបួសធ្ងន់ធ្ងរ ដោយសារតែត្រូវសត្វខ្លារខិនមួយក្បាលនោះខាំក៏ដោយ។

ក្រោយមកសត្វខ្លារខិនដ៏ធំមួយក្បាលនោះ បានរត់ទៅលាក់ខ្លួនក្នុងផ្ទះមួយខ្នង នៅភូមិក្បែរនោះ ហើយបានវាយប្រហារលើស្រ្តី២នាក់ទៀត។ បន្ទាប់មកវាបានចេញមកក្រៅ និងរត់ដេញខាំមនុស្សជាច្រើននាក់ទៀត បណ្តាលឲ្យរងរបួសសរុបចំនួន ១០នាក់ មុនពេលដែលវាត្រូវក្រុមអ្នកស្រុក ដេញវាយទាំងកំហឹង។

បើយោងតាមមន្រ្តីនៃនាយកដ្ឋានព្រៃឈើ បានឲ្យដឹងថា សត្វខ្លារខិនមួយក្បាលនោះ នៅចុងបញ្ចប់បានងាប់ដោយសារតែ គាំងបេះដូង៕

ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់ ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់ ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់ ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់

ប្រភព៖ sabay

  • ខ្លារខិន​មួយ​ក្បាល ដេញ​ខាំ​អ្នកស្រុក​រត់​ពេញ​ភូមិ ចុងក្រោយ​គាំង​បេះដូង​ងាប់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: