Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ថ្មី​ក្រុម​ Manchester United ​​បាន​ចូល​​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បិសាច​ក្រហម​ជា​លើក​ដំបូង​ ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ។

 

Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

Zlatan Ibrahimovic ​ខ្សែ​ប្រយុទ្ធ​ថ្មី​ក្រុម​ Manchester United

 

អតីត​តារា​ឆ្នើម​ក្រុម​ PSG រូប​នេះ​ ត្រូវ​បាន​គេ​ថត​​​ពេល​ទៅ​ដល់​ទីលាន​ហ្វឹកហាត់​ Carrington ​​នៅ​ពេល​ព្រឹក​ ដោយ​ជិះ​រថយន្ត​ទំនើប​ BMW ពណ៌ស ​ពាក់​អាវ​ស ​និង​ពាក់​វ៉ែនតា​ខ្មៅ។ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូប​នេះ​ បាន​អវត្តមាន​ពី​ក្រុម​ Man Utd កាល​ទៅ​ប្រកួត​នៅ​ចិន ដោយសារ​ក្លឹប​ឲ្យ​ពេល​សម្រាក​បន្ថែម ក្រោយ​ចប់​ Euro 2016។

 

Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

 

ម្សិល​មិញ​នេះ​ កីឡាករ​ក្រុម​ Man Utd បាន​ជុំ​ជើង​គ្នា​អស់​ហើយ​ និង​បាន​ហ្វឹកហាត់​​រួម​គ្នា​ទាំង​អស់​ជា​លើក​ដំបូង ដែល​រួម​មាន​ទាំង​ Zlatan, Marouane Fellaini, Bastian Schweinsteiger, Morgan Schneiderlin និង​ Anthony Martial…។

 

អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​ Zlatan រំពឹង​ថា​នឹង​អាច​​បង្ហាញ​ខ្លួន​​ឲ្យ​ Man Utd លើក​ដំបូង​ពេល​ប៉ះ​​ក្រុម​ទួរគី Galatasaray ​ក្នុង​​ប្រកួត​មិត្តភាព​​នៅ​ទីក្រុង​ Gothenburg នៅ​​ប្រទេស​របស់​ខ្លួន​​ស៊ុយអែត នា​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​​នេះ៕

 

Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

 

Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

 

Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

 

Zlatan ​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម Man Utd លើក​ដំបូង

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail