​​​គ្រូ​​កម្ពុជា និង​​គ្រូ​សិង្ហបុរី​និយាយ​អ្វី​ខ្លះ​ មុន​ប៉ះ​​គ្នា​ល្ងាច​នេះ?

ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​ CLEAR ​

 

​​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​Clear រវាង​ម្ចាស់​ផ្ទះ​ កម្ពុជា និង​សិង្ហបុរី នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង៦:៣០​នាទី​ល្ងាច​​នេះ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ដែល​មាន​ការ​ផ្សាយ​​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV។ មុន​ប៉ះ​គ្នា​ល្ងាច​នេះ​តើ​លោក Lee Tae Hoon ​​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ និង​លោក Varadaraju Sundramoorthy ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​និយាយ​អ្វី​ខ្លះ​​?

 

​​​គ្រូ​​កម្ពុជា និង​​គ្រូ​សិង្ហបុរី​និយាយ​អ្វី​ខ្លះ​ មុន​ប៉ះ​​គ្នា​ល្ងាច​នេះ?

លោក​ Lee Tea Hoon (ឆ្វេង)  លោកVaradaraju Sundramoorthy (ស្ដាំ)

 

 

​លោក​ Lee Tea Hoon បាន​ឲ្យ​ដឹង​ថា ​លោក​​ទទួល​ស្គាល់​​ក្រុម​កម្ពុជា នឹង​អាច​ពិបាក​យក​ឈ្នះ​សិង្ហបុរី ​ដោយ​សារ​ការ​ប្រមូល​ផ្ដុំ​មាន​រយៈ​ពេល​ខ្លី ហើយ​​​ជា​ពិសេស​ សិង្ហបុរី ជា​ក្រុម​ខ្លាំង​មួយ​​នៅ​តំបន់​អាស៊ាន​​​។ ទន្ទឹម​​ នឹង​នោះ​កីឡាករ​ល្អ​មួយ​ចំនួន​ធំ​​មាន​របួស​មិន​អាច​ជួយ​ក្រុម​បាន។

 

​គ្រូ​បង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង​​រូប​នេះ​បន្ថែម​ថា លោក​ដឹង​ថា ​សិង្ហបុរី​​ជា​ក្រុម​ខ្លាំង​មួយ ប៉ុន្តែ​ការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​បែប​នេះ​ អាច​ឲ្យ​កម្ពុជា​ទទួល​បាន​បទពិសោធន៍។ ​ក្រោយ​ចប់​ការ​ប្រកួត​​ក្របខ័ណ្ឌ​កំពូល​​ ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ​អាច​នឹង​ទទួល​បាន​ឱកាស​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​​មួយ​រយៈ។

 

​ងាក​ទៅ​លោកVaradaraju Sundramoorthy ​វិញ​បាន​សរសេរ​ពី​កម្រិត​លេង​របស់​កម្ពុជា មានការ​រីក​ចំរើន​​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ។ ​ការ​រីក​ចំរើន​​របស់​កម្ពុជា ប៉ះ​ក្រុម​របស់​លោក​ល្ងាច​​នេះ​ នឹង​អាច​​ឲ្យ​ការ​ប្រកួត​​​រឹត​តែ​អស្ចារ្យ ។ លោក​ក៏​រំពឹង​ថា ក្រុម​របស់​លោក​ នឹង​​អាច​ធ្វើ​បាន​ល្អ​ផង​ដែរ។

 

​​​​ចង់​ដឹង​គ្រូ​ទាំង​ពីរ​និយាយ​អ្វី​ខ្លះ​សូម​​មើល​វីដេអូ​​ខាង​ក្រោម

 

​​​គ្រូ​​កម្ពុជា និង​​គ្រូ​សិង្ហបុរី​និយាយ​អ្វី​ខ្លះ​ មុន​ប៉ះ​​គ្នា​ល្ងាច​នេះ?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​