សិក្ខាសាលា “Overseas Scholarship vs. Career Success” សម្រាប់​និស្សិត ធ្វើ​ឡើង​ស្អែក​នេះ

ក្រុមហ៊ុន ខេម អេជ អ (CAMHR) នឹង​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធាន​បទ “អាហារូបករណ៍​នៅ​បរទេស និង​ភាព​ជោគជ័យ​ក្នុង​អាជីព​ការងារ – Overseas Scholarship vs. Career Success” នៅ​ថ្ងៃ​សុក្រ ទី​២៩ ស្អែក​នេះ ចាប់​ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៥ ល្ងាច នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ (ទីតាំង​ខាងត្បូង​វិមានឯករាជ្យ)។

 

សិក្ខាសាលា​នេះ ធ្វើ​ឡើង​ឲ្យ​និស្សិត​ទទួល​បាន​នូវ​ការ​ចែករំលែក​បទពិសោធន៍​ពី​អតីត​និស្សិត​ដែល ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​នៅ​បរទេស និង​ការ​ចែក​រំលែក​បទ​ពិសោធន៍​ពី​អតិ​ត​និស្សិត​ដែល​ទទួល​បាន​ជោគជ័យ ក្រោយពី​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ក្នុង​ស្រុក។

 

សិក្ខាសាលា “Overseas Scholarship vs. Career Success” សម្រាប់​និស្សិត ធ្វើ​ឡើង​ស្អែក​នេះ

 

CAMHR នឹង​អញ្ជើញ​អតីត​និស្សិត ៣ រូប ដែល​បញ្ចប់​ការ​សិក្សា​ពី​បរទេស រួម​មាន ជប៉ុន អូស្ត្រាលី និង​នូវែលហ្សេឡង់ ដែល​អតីត​និស្សិត​ទាំង ៣ រូប​នេះ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការងារ​បច្ចុប្បន្ន និង​អតីត​និស្សិត ២ រូប​ទៀត​ដែល​ជា​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​ដែរ បើ​ទោះ​ជា​មិន​បាន​ទទួល​ការ​អប់រំ​ពី​បរទេស។ អតីត​និស្សិត​ទាំង ៥ នាក់ នឹង​មក​ជួប​គ្នា​ដើម្បី​បង្ហាញ​នូវ​សារៈ​សំខាន់​នៃ​ការ​សិក្សា​នៅ​បរទេស​ដែល​ជា​ចំណែក​ក្នុង​ការ​ជួយ​ជំរុញ​អភិវឌ្ឍ​ការងារ។ សិក្ខាសាលា​នេះ ក៏​នឹង​បង្ហាញ​ដំណោះ​ស្រាយ​សម្រាប់​និស្សិត​ដែល​មិន​បាន​ទៅ​សិក្សា​ក្រៅ​ប្រទេស ថា​តើ​ធ្វើ​យ៉ាង​ណា ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីព​របស់​ខ្លួន។

 

កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​និស្សិត​ពិចារណារ​ឲ្យ​បាន​ល្អិតល្អន់​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​សិក្សា​នៅ​បរទេស ក៏​ដូចជា​ជួយ​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​មិន​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស ឲ្យ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​នូវ​គន្លឹះ​សំខាន់ៗ ដើម្បី​ធ្វើ​ការងារ​របស់​ពួកគេ​ទទួល​បាន​ជោគជ័យ​ខ្ពស់។

 

សិក្ខាសាលា “Overseas Scholarship vs. Career Success” សម្រាប់​និស្សិត ធ្វើ​ឡើង​ស្អែក​នេះ

 

សិក្ខាសាលា​នេះ​បើក​ចំហ​ដល់​និស្សិត​គ្រប់​សាកល​វិទ្យាល័យ និង​វិទ្យាស្ថាន​នានា។ ខាង​ក្រោម​នេះ ជា​វាគ្មិន​ដែល​នឹង​ចូលរួម៖

– លោកស្រី គីមស្រ៊ុន អេលីដា នាយិកា ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម ក្រុមហ៊ុន Camcona Trading

– លោក ចាន់ រដ្ឋា នាយក​គ្រប់គ្រង​នៃ​នាយកដ្ឋាន​ផ្នែក​លក់ ក្រុមហ៊ុន Manulife

– លោក ហុង សុខ​ឡេង ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្ម​ខ្នាត​ធំ ធនាគារ​កាណាឌីយ៉ា

– លោក គី ដូណេ នាយក​ផ្នែក​ធនធាន​មនុស្ស ក្រុមហ៊ុន Smart Axiata

– លោក វង់ ស៊ីឡង់ នាយក​រង​ផ្នែក​បណ្ដុះ​បណ្ដាល ក្រុមហ៊ុន CamHR

– លោក អ៊ុង សុឆិកា នាយក​ផ្នែក​បណ្តុះបណ្តាល​ក្រុមហ៊ុន Manulife ជា​អ្នក​សម្របសម្រួល

 

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង CamHR តាម​លេខ 015 998 907 / 015 998 750 ៕

 

អត្ថបទ៖ ដៃគូ​សហការ