តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

អាជ្ញាធរ​​​​​ប្រទេស​តួកគី​​​​ បាន​បញ្ជា​ឲ្យ​បិទ​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​ជាង​ ១៣០​កន្លែង​​​​​ទៀត​​ ​នៅ​ថ្ងៃ​​ពុធ​​ ទី​២៧​កក្កដា​ម្សិលមិញ ​ក្រោយ​មាន​​រដ្ឋ​ប្រហារ​​​​​មិន​បាន​​ជោគជ័យ​​កាល​ពី​​​​​​ពេល​ថ្មី​ៗ​នេះ។

 

តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

 

​​​​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​​​​​​ត្រូវ​​បិទ​​មាន​​​​៖

 

-ភ្នាក់​ងារ​សារព័ត៌មាន​​ចំនួន​​ ៣

-ស្ថានីយវិទ្យុ​​ចំនួន​ ២៣

-​​ប៉ុស្តិ៍​ទូរទស្សន៍​​ចំនួន​ ១៦

-កាសែត​​​ចំនួន​ ៤៥

-ទស្សនាវដ្ដី​ចំនួន​ ១៥

-​ស្ថាប័ន​បោះ​ពុម្ព​​ផ្សាយ​​​ និង​ចែក​ចាយ​ចំនួន​ ២៩​​កន្លែង​​​​ផ្សេង​ទៀត។ ​នេះ​​តាម​​​ការ​ចុះ​ផ្សាយ​របស់​​​​ភ្នាក់ងារ​​ Reuters។

 

​​​ឧត្ដមសេនីយ៍ និង​ឧត្ដមនាវី​​ចំនួន​​​​​​​ ១៤៩​រូប​​​​ ​ស្មើ​នឹង​​ជិត​ពាក់កណ្ដាល​នៃ​​​​មន្ត្រី​ជាន់​ខ្ពស់​​ក្នុង​ជួរ​កងទ័ព​​​​​យោធា​តួកគី​ទាំង​មូល​ ​នឹង​​​ត្រូវ​បណ្ដេញ​ចេញ​​​​ជា​បន្ត​បន្ទាប់។ ក្រៅ​ពី​នេះ​​ ​​ក្រោម​បញ្ជា​របស់​ប្រធានាធិបតី​​​​​​តួកគី លោក Erdogan ​​ក៏​គ្រោង​​​នឹង​បិទ​​​​​សាលា​យោធា​​​​ទាំង​អស់​​នៅ​ទូទាំង​ប្រទេស​ រួម​​​ទាំង​​បណ្ដេញ​​​កូន​សិស្ស​ទាហាន​​​​​​ទាំង​​អស់​ចេញ​​​ ទៅ​​​សិក្សា​​នៅ​​​​​សាលា​​ធម្មតា​​វិញ​​​ដែរ​។

 

​នៅ​​​ថ្ងៃ​ពុធ​​ម្សិលមិញ​ដដែល​ ​​អាជ្ញាធរ​តួកគី​​​​ បាន​ប្រកាស​​​​​​ឃុំ​ខ្លួន​​អ្នក​កាសែត​​​​​មាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​​ចំនួន​ ២៧​នាក់​​​ ទៀត​ផង៕​​​​

 

តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

 

តួកគី​​បន្ត​បញ្ជា​បិទ​​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាង​​​១៣០​​​ ថែម​​ទៀត

 

 

ចុចអាន៖ តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត

ចុចអាន៖ ​តួកគី​បញ្ជារ​​​​​​បិទ​​អង្គការ​ និង​សាលា​​​​​ជាង​ ២០០០​ កន្លែង​​​​​​​​ ​

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ RT​​​​​​​​​​​​​​​​​​