សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!

6 Videos


ក្រោយពីរួមរស់នៅជាមួយគ្នាមួយរយៈមក គេបានកត់សំគាល់ឃើញចំណងស្នេហ៍រវាង សឿ សុធារ៉ា និង សាពូន មីដាដា ហាក់មានភាពសោះអង្គើយនឹងគ្នា មិនសូវបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នា ដូចជាកាលពីពេលមុនឡើយ ។ ជារឿយៗគេតែងតែសង្កេតឃើញ សឿ សុធារ៉ា បង្ហោះពាក្យពេចន៍ ទុក្ខសោកជាច្រើន ។

សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!

P9

សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!

ពេលនេះ សឿ សុធារ៉ាក៏បាន នាំកូនស្រីទៅដើរកំសាន្តនៅប្រទេសថៃ។តែគេមិនឃើញ មាន វត្តមាន សាពូន មីដាដា ជាស្វាមីទៅចូលរួមជាមួយឡើយ ។ ហើយមួយរយៈចុងក្រោយនេះ គេមិនសូវឃើញ សឿ សុធារ៉ា បណ្តើរស្វាមីទៅចូលរួមនៅក្នុងកម្មវិធីជួបជុំមិត្តភក្តិ ដូចជាពេលមុនឡើយ ។ ពេលនេះ សឿ សុធារ៉ា ក៏បាននាំកូនស្រី ដារ៉ាពិមាន ទៅដើរកំសាន្តនៅប្រទេសថៃ តែមិនមានវត្តមានស្វាមីទៅជាមួយឡើយ ។

សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!

ក្រៅពីដើរកំសាន្ត សឿ សុធារ៉ា ក៏បានទៅទិញផលិតផលប្រើប្រាស់និង សម្លៀកបំពាក់ជាដើម ។ ក្នុងនោះ ក៏មានការបង្ហើបថា មិនមែននាងទៅតែពីរនាក់កូនស្រីនោះទេ ។ នៅមានមិត្តភក្តិជា ច្រើនទៀត ទៅប្រទេសថៃ ជាមួយតារាស្រីរូបនេះ។មានការបង្ហើបថា សឿ សុធារ៉ា ចង់ដើរកំសាន្តដើម្បីបន្ធូរបន្ថយនូវភាពតប់ប្រមល់ក្នុងអារម្មណ៍ ព្រោះចុងក្រោយនេះនាងមិនសូវរីករាយ ប៉ុន្មានឡើយ ។

សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញចំណងស្នេហ៍រវាង សឿ សុធារ៉ានិងស្វាមីមិនសូវល្អូកល្អើន ជាមួយគ្នាប៉ុន្មានឡើយ ។ ជា រឿយៗ សឿ សុធារ៉ា តែងតែបង្ហោះពាក្យប្លែកៗបង្ហាញពីភាពប្រេះឆានៅក្នុងជីវិតស្នេហា មានដូចជា «ក្រដាសមួយសន្លឹក ពេលគប់ទៅក្នុងទឹក វានិងរលាយបាត់ ប្រៀបដូចជាបុរសម្នាក់ ដែលរលាយចិត្តស្រលាញ់ពីខ្ញុំអញ្ចឹងដែរ» ។

សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!

ជាមួយនិងសារទាំងនេះ សឿ សុធារ៉ា ក៏បានដាក់សញ្ញារូបបេះដូងប្រេះជាពីរ ផងដែរ ។ ក្រោយពីមានស្វាមីនិងកូនមក ការងារសិល្បៈរបស់នាង មានការធ្លាក់ចុះខ្លាំង ។ នាងមិនសូវមានសកម្មភាពការងារសិល្បៈថ្មីៗ ប៉ុន្មានឡើយ។សឿ សុធារ៉ា បានប្រាប់ថា នាងមិនទទួលសម្តែងជាតួរងនោះទេ ព្រោះខ្លាចប៉ះពាល់ដល់កេរ្ត៍ឈ្មោះ ។ បើ ងាក មក សាពូន មីដាដា ជាស្វាមីវិញ ក៏មិនមានការងារសិល្បៈអ្វីជាដុំកំភួនដែរ ៕ ចេនី

សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!សឿ សុធា​រ៉ា នាំ​កូនស្រី​ទៅ​ថៃ ដោយ​គ្មាន​វត្តមាន​ស្វាមី​!