មន្ទីរពេទ្យ ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ចែករំលែក​បទ​ពិសោធន៍​បច្ចេកវិទ្យា​ព្យាបាល​មហារីក

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក កាល​ពី​ថ្ងៃ​ទី១៦ និង​២៣ កក្កដា កន្លង​ទៅ​នេះ បាន​បើក​សិក្ខាសាលា ២ លើក​ផ្សេងៗ​គ្នា​នៅ​សណ្ឋាគារ​សុខា ក្រុង​ព្រះសីហនុ និង​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​របស់​លោក​វេជ្ជបណ្ឌិត​ប្រធាន​មន្ទីរពេទ្យ​ពហុ​ព្យាបាល CT ក្រុង​ព្រះសីហនុ ក្រុម​គ្រូពេទ្យ និង​ប្រជាជន​ដែល​ចង់​យល់​ដឹង​ពី​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហារីក​ជាង​ ១០០ នាក់។

 

សិក្ខាសាលា​ទាំង ២ នេះ មាន​ការ​ចូលរួម​របស់​វាគ្មិន​ដែល​មាន​បទ​ពិសោធន៍​ព្យាបាល​ជំងឺ​មហារីក ជាង ៥០ ឆ្នាំ គឺ​អ្នកស្រី​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Liu Lu Guang។

 

មន្ទីរពេទ្យ ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ចែករំលែក​បទ​ពិសោធន៍​បច្ចេកវិទ្យា​ព្យាបាល​មហារីក

 

អ្នកស្រី Liu Lu Guang ថ្លែង​ថា៖ “សិក្ខាសាលា​នេះ​មិន​ត្រឹម​តែ​ផ្ដល់​ចំណេះដឹង​ពី​បច្ចេកវិទ្យា​ថ្មី​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ផ្ដល់​ការ​ពិគ្រោះ​ដល់​អ្នក​ជំងឺ​មហារីក​ផ្ទាល់​ភ្លាមៗ​ផង​ដែរ”។

 

អ្នកស្រី​បន្ត​ថា ចុង​ឆ្នាំ២០១៥ ខាង​មន្ទីរពេទ្យ បាន​ធ្វើ​កំណែ​ទម្រង់​ឲ្យ​ប្រសើរ​ឡើង​លើ​គ្រប់​ផ្នែក ដូចជា បន្ទប់​អ្នក​ជំងឺ និង​បរិក្ខារ​ពេទ្យ ភាគច្រើន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ថ្មី។ មន្ទីរពេទ្យ​ក៏​បាន​បង្កើត​ប្រព័ន្ធ​ពិគ្រោះ​ជំងឺ​ពី​ចម្ងាយ ដើម្បី​ផ្ដល់​សេវា​ពិគ្រោះ​ពិភាក្សា​យោបល់​ងាយ​ស្រួល​ដល់​អ្នក​ជំងឺ។ មន្ទីរពេទ្យ​ក៏​បាន​ណែនាំ​ពី​បច្ចេកវិទ្យា​ព្យាបាល​ទាំង​ ១៨ ប្រភេទ​ដែល​បន្សល់​នូវ​ស្នាម​របួស​តូច​បំផុត​ដែល​បច្ចេកវិទ្យា​ព្យាបាល​ទាំង​នោះ​មាន​ដូចជា ការ​ព្យាបាល​តាម​រយៈ​បច្ចេកវិទ្យា​ចាក់​បញ្ចូល​បិទ​សរសៃ​ឈាម តាម​បច្ចេកវិទ្យា​កក​រំលាយ បច្ចេវិទ្យា​ពន្លឺ​អភាសកម្ម បច្ចេកវិទ្យា​កាំបិត​ណា​ណូ និង​បច្ចេកវិទ្យា​ព្យាបាល​ផ្សេងៗ​ជាច្រើន​ទៀត។ ការ​ព្យាបាល​តាម​កាំបិត​ណាណូ ជា​បច្ចេកវិទ្យា​រំលាយ​ថ្មី​មួយ​សម្រាប់​ព្យាបាល​ជំងឺ​មហារីក។ វា​កើត​ចេញ​ពី​បច្ចេកវិទ្យា​នៃ​ថាមពល​អគ្គិសនី​ម្យ៉ាង​ហៅ​ថា Irreversible Electroporation ឬ​ហៅ​កាត់​ថា IRE ដោយ​ប្រើ​ម្ជុល​ស្ទង់​បញ្ចេញ​នូវ​តង់ស្យុង​អគ្គិសនី ដែល​មាន​កម្លាំង​វ៉ុល​ខ្លាំង​បង្កើត​ជា Irreversible Electroporation តូចៗ​ជាច្រើន ដើម្បី​វាយ​ប្រហារ​ទៅ​លើ​ភ្នាស​កោសិកា​មហារីក និង​បំផ្លាញ​តុល្យភាព​ទាំង​ក្នុង​ និង​ក្រៅ​នៃ​កោសិកា​មហារីក ដែល​ញ៉ាំ​ឲ្យ​កោសិកា​មហារីក​ងាប់​បាន​យ៉ាង​ឆាប់​រហ័ស។

 

មន្ទីរពេទ្យ ស្តេមហ្វត​ក្វាងចូវ​ទំនើប​ផ្នែក​មហារីក ចែករំលែក​បទ​ពិសោធន៍​បច្ចេកវិទ្យា​ព្យាបាល​មហារីក

 

ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​មន្ទីរពេទ្យ​ដែល​មាន​ឯកទេស​ព្យាបាល​ជំងឺ​មហារីក និង​ត្រូវ​បាន​បង្កើត​ឡើង​ជាង ១០ ឆ្នាំ​មក​ហើយ មាន​ទីស្នាក់ការ​តំណាង ៨ ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ រួម​ទាំង​អារ៉ាប់ ដូចជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម ថៃ កម្ពុជា បង់ក្លាដេស-ល-។ ឆ្នាំ​២០១៤ មន្ទីរពេទ្យ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​គុណភាព​ព្យាបាល​ដោយ JCI អាមេរិក ដែល​ជា​ការ​ទទួល​ស្គាល់​លក្ខណៈ​អន្តជាតិ​ទៅ​លើ​ការ​គ្រប់គ្រង និង​គុណភាព​ព្យាបាល។ ឆ្នាំ​២០១៥ មន្ទីរពេទ្យ សហការ​ជាមួយ​សម្ព័ន្ធ perennial ប្រទេស​សិង្ហបុរី ដើម្បី​លើក​កម្ពស់​គុណភាព​ព្យាបាល​ឈាន​ទៅ​ដល់​ស្តង់ដារ​ខ្ពស់​បំផុត៕

 

អត្ថបទ៖ ពាណិជ្ជកម្ម