ជនជាតិជប៉ុនម្នាក់ជិះកង់ឆ្លងកាត់ប្រទេសជាង៥ មិនមានបញ្ហា មកដល់ស្រុកខ្មែរចោរលួចបាត់

ភ្នំពេញ ៖ ពិតជាក្រុមចោរហារយមិនទុកមុខមាត់ឲ្យប្រទេសជាតិមែន ដោយគ្រាន់តែកង់មួយគ្រឿងរបស់ជនជាតិជប៉ុនម្នាក់ ដែលគាត់ជិះពីប្រទេសរបស់គាត់ឆ្លងកាត់ប្រទេសជាច្រើនមិនជួបបញ្ហាអី បែរជាមកដល់ស្រុកខ្មែរត្រូវក្រុមចោរហារយលួយយកទៅបាត់ ខណៈចតនៅកន្លែងចំណតរបស់សណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ ។

បុរសជនជាតិជប៉ុនរងគ្រោះរូបនេះត្រូវបានគេស្គាល់ឈ្មោះ ( Shun Yanagisawa ) អាយុ៣៤ឆ្នាំ បានរៀបរាប់ប្រាប់ថា លោកគឺជាអ្នកពន្លត់អគ្គិភ័យ និងជាអ្នកជិះកង់មើលទេសភាពនៅតាមបណ្តាប្រទេសមួយចំនួន ។ នៅថ្ងៃទី១ខែ កក្កដាឆ្នាំ ២០១៥ មកម្ល៉េះ លោកបានជិះកង់ចេញពីប្រទេសជប៉ុនដោយឆ្លងកាត់ប្រទេសជាច្រើនដូចជា កោះតៃវ៉ាន់, ហ្វីលីពីន, សិង្ហបុរី ម៉ាឡេស៊ី, ថៃ និងចុងក្រោយចូលមកដល់ប្រទេសកម្ពុជានេះ នៅថ្ងៃទី១៨ កក្កដា កន្លងមក។ ពេលនោះលោកមកស្នាក់នៅសណ្ឋាគារ Aura Thematic Hostel ស្ថិតនៅផ្ទះលេខ២០៥ ផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំងក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញហើយនៅម៉ោង៧យប់ថ្ងៃនោះគាត់ទុកកង់នៅមុខសណ្ឋាគរនេះលុះព្រឹកឡើងថ្ថៃទី១៩ខែកក្កដាពេលចេញពីសណ្ឋាគារទើបដឹងថាចោរលួចកង់បាត់មិនដឹងតាំងពីម៉ោងប៉ុន្មាននោះទេ ។ បន្ទាប់មកនៅថ្ងៃនោះលោកបានដាក់ពាក្យបណ្ដឹង នៅស្នាក់ការអន្ដោប្រវេសន៍ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចឱ្យស្វែងរកជនសង្ស័យនិងកង់របស់គាត់ ហើយមកដល់ពេលនេះនៅរកមិនទាន់ឃើញនៅឡើយទេ គ្រាដែលលោកមានគម្រោងចាកចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសវៀតណាមនោះ ។

លោក ស៊ូន យ៉ាណាហ្គីសាវ៉ា បាននិយាយថា «ខ្ញុំនឹកនិងស្រលាញ់កង់ខ្ញុំណាស់ ព្រោះវានៅជាមួយខ្ញុំជិត១ឆ្នាំមកហើយ សូមសមត្ថកិច្ច និងអាជ្ញាធរ មេត្តាជួយស្វែងរកផង មុនពេលដែលខ្ញុំ នឹងត្រូវចាកចេញពីកម្ពុជានៅថ្ងៃទី៣០ កក្កដា ខាងមុខនេះ។ បើបងប្អូនខ្មែរប្រទះឃើញកង់របស់ខ្ញុំ ដូចមានក្នុងរូបថត សូមមេត្តាផ្ដល់ដំណឹងជូនសមត្ថកិច្ច ផង។

ទាំងនេះចាត់ទុកជាសារមួយដែលជនជាតិបរទេសម្នាក់ហាក់ដូចអស់ជំនឿនឹងការការ ពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញមិនមានប្រសិទ្ធភាពដោយគ្រាន់តែជំនិះប្រើ កម្លាំងកាយសោះក៏ត្រូវចោរលួចដែរ ៕

ជនជាតិជប៉ុនម្នាក់ជិះកង់ឆ្លងកាត់ប្រទេសជាង៥ មិនមានបញ្ហា មកដល់ស្រុកខ្មែរចោរលួចបាត់

ប្រភព៖ nokorwatnews

  • ជនជាតិជប៉ុនម្នាក់ជិះកង់ឆ្លងកាត់ប្រទេសជាង៥ មិនមានបញ្ហា មកដល់ស្រុកខ្មែរចោរលួចបាត់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: