រុស្ស៊ី​បញ្ជាក់​ពី​ការ​បង្កើត​កងកម្លាំង​ថ្មី​ជាង​៣០​ក្រុម ទប់ទល់​នឹង​ការ​វាតទី​របស់ NATO

ជាមួយនឹងស្ថានភាពចុងក្រោយនៃការប្រឈមមុខដាក់គ្នា រវាងរុស្ស៊ី និងសម្ព័ន្ធ NATO ដឹកនាំដោយអាមេរិកនោះ ពេលនេះរុស្ស៊ីបានបញ្ជាក់ថា គេបានពង្រឹងបន្ថែមផ្នែកយោធា នៅព្រំដែនភាគនិរតី ហើយវាធ្វើឡើងក្នុងពេលដែល NATO ក៏កំពុងតែពង្រឹងបន្ថែម នូវកងកម្លាំងយោធា និងសព្វាវុធជាច្រើនទៀត នៅព្រំដែននេះដែរ ។

រដ្ឋាភិបាលទីក្រុង Moscow បានបញ្ជាឲ្យដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទ នៅព្រំដែនជាប់នឹងប្រទេសសមាជិក NATO ក្នុងនោះដែរ គេក៏បានពង្រាយកងទ័ពដែលមានសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ ដោយមិនបាច់ទទួលជំនួយពីខាងក្រៅ ទៅកាន់តំបន់ Crimea ដែលរុស្ស៊ីចាត់ទុកថា ជាតំបន់ដែលមិនទាន់មានស្ថិរភាព ។
យោងតាមលោក Sergei Shoigu រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា “ចាប់តាំងពីឆ្នាំ២០១៣មក យើងបានបង្កើតកងកម្លាំងថ្មី៤ក្រុម កងពលតូច៩ក្រុម និងកងវរសេនាធំ២២ក្រុម ដោយក្នុងនោះមានកងពលតូចផ្នែកមីស៊ីល២ក្រុម បំពាក់ជាមួយនឹងសំណុំមីស៊ីល Iskander ហើយក្រុមទាំងនោះ ត្រូវបានគេផ្ដល់សិទ្ធឲ្យបាញ់កម្ទេចភាគីជម្លោះ”
ពាក់ព័ន្ធនឹងវិបត្តិ Crimea វិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បានបញ្ជាក់ថា “Crimea នឹងនៅតែជាផ្នែកមួយនៃអ៊ុយក្រែន ហើយយើងនឹងមិនអនុញ្ញាតឲ្យព្រំដែនអឺរ៉ុបមួយនេះ ត្រូវបានគូសវាសជាថ្មី ដោយកាណុងកាំភ្លើងនោះទេ” លើសពីនេះទៅទៀត លោកក៏បានអំពាវនាវឲ្យរុស្ស៊ីបញ្ឈប់ការគ្រប់គ្រងតំបន់ជម្លោះនេះដែរ ។
សូមបញ្ជាក់ថា Crimea ជាទឹកដីមួយផ្នែករបស់អ៊ុយក្រែន ហើយក៏ជាប្រទេសដែលមានទំនាក់ទំនងល្អជាមួយអឺរ៉ុបដែរ តែតំបន់ Crimea នេះ មានព្រំដែនជាប់នឹងប្រទេសរុស្ស៊ី ជាហេតុធ្វើឲ្យពួកផ្ដាច់ខ្លួនមួយចំនួន ព្យាយាមរើបម្រាស់ចេញពីរដ្ឋាភិបាលអ៊ុយក្រែន ហើយចង់ភ្ជាប់ខ្លួននឹងរុស្ស៊ីវិញ ៕
រុស្ស៊ី​បញ្ជាក់​ពី​ការ​បង្កើត​កងកម្លាំង​ថ្មី​ជាង​៣០​ក្រុម ទប់ទល់​នឹង​ការ​វាតទី​របស់ NATO រុស្ស៊ី​បញ្ជាក់​ពី​ការ​បង្កើត​កងកម្លាំង​ថ្មី​ជាង​៣០​ក្រុម ទប់ទល់​នឹង​ការ​វាតទី​របស់ NATO រុស្ស៊ី​បញ្ជាក់​ពី​ការ​បង្កើត​កងកម្លាំង​ថ្មី​ជាង​៣០​ក្រុម ទប់ទល់​នឹង​ការ​វាតទី​របស់ NATO
ប្រភព ៖ kqube

  • រុស្ស៊ី​បញ្ជាក់​ពី​ការ​បង្កើត​កងកម្លាំង​ថ្មី​ជាង​៣០​ក្រុម ទប់ទល់​នឹង​ការ​វាតទី​របស់ NATO已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/28  Category:ជីវិតនិងសង្គម
Tags: